Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បន្តចុះជួបសំណេះ​សំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បន្តចុះជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាស​​នានា​​ ក្នុងស្រុកបាទី ខេត្តតាកែវ។

លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា កម្មករ និយោជិតដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាស​ចំនួន​១៨។ រោងចក្រ សហគ្រាសទាំង​១៨នេះ មានរោងចក្រកាត់ដេរចំនួន១៣, ផលិតផលធ្វើ​ដំណើរ និងកាបូបចំនួន២, ដេរស្បែកជើងចំនួន២ និងរោងចក្របោកគក់សម្លៀកបំពាក់ចំនួន១។ ក្នុងចំណោមកម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះ​សំណាល​នោះ មានកម្មការិនីមានផ្ទៃពោះចំនួន ៦៩៤នាក់ផងដែរ។

បច្ចុប្បន្ន​ខេត្ត​​តាកែវ មានរោងចក្រ សហគ្រាសចំនួន២៣៣ និងមានកម្មករ និយោជិតកំពុងបម្រើការងារសរុប ៦ម៉ឺន ៨ពាន់នាក់ ដែលផ្តល់ប្រាក់ឈ្នួល​សរុបប្រមាណ ២០៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់​ដេរមាន​ចំនួន៦៦ ផ្តល់ការងារជូន​កម្មករ និយោជិតសរុបប្រមាណ ៥ម៉ឺន ៨ពាន់នាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ១៨២លាន​ដុល្លារក្នុង​មួយឆ្នាំ។

បើតាមលោក ហេង សួរ បានឱ្យដឹងថា ខេត្តតាកែវ ឈរនៅលំដាប់ទី៤ ជាខេត្តមានការ​អភិវឌ្ឍន៍​​រោង​ចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្ត​កណ្តាល។

នយោបាយបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់​រាជរដ្ឋា​ភិបាល​ ដឹក​នាំ​ដោយគណបក្សប្រជាជនកម្ពុជាទាំងក្នុងអាណត្តិចាស់ និងអាណត្តិថ្មី។ ក្រោយ​បង្កើតរាជ​រដ្ឋា​ភិ​បា​លនីតិកាលថ្មីហើយភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់​យក​​​កម្ម​ករ និយោជិតក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​​ផលិត​ផល​ធ្វើ​ដំណើរ​ និងកាបូបជាជំនួបសាធារណៈលើកដំបូង​៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×