Tuesday, October 3, 2023

នារីរូបស្រស់ម្នាក់ បើករថយន្តម៉ាកToyota prius បំពានស្តុបជ្រុលទៅបុករថយន្តម៉ាក toyota rush រួចបន្តទៅបុករបាំងថ្មបាក់ចំនួន៣កង់

spot_img

ភ្នំពេញ ៖ រថយន្តម៉ាក់ toyota prius មួយគ្រឿងបើកបរដោយនារីរូបស្រស់ម្នាក់ ក្នុងល្បឿនលឿនទាំងបំពានស្តុបក្រហម បានជ្រុលទៅបុករថយន្តម៉ាកToyota rushមួយគ្រឿង បើកឆ្លងស្តុបខៀវចំពីមុខពេញទំហឹង ហើយរថយន្តបង្កបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួន៣កង់បន្ថែមទៀត ទើបរថយន្តទៅមុខលែងរួច ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺឈានចូថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្សសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ បានឃើញហេតុការណ៍ខាងលើប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់ បានបើករថយន្តម៉ាកToyota prius ពណ៌ប្រផេះមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BM-4776 បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានលោតភ្លើងសញ្ញាស្តុបក្រហម តែនារីរូបនោះមិនព្រមឈប់ នៅតែបន្តល្បឿនបើកទាំងបំពានស្តុបក្រហម ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកtoyotarushពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BQ-5318 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២១៤ ក្នុងទិសដៅពីជើងមកត្បូងបានបើកឆ្លងស្តុបខៀវ ចំពីមុខពេញទំហឹង រងការខូចខាតយ៉ាងដំណំហើយរថយន្តបង្កមិនទាន់អស់ល្បឿន ក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន៣កង់ ទើបរថយន្តទៅមុខលែងរួចខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅលើមនុស្ស។

បន្ទាប់ពីកើតហេតុខាងលើប្រជាពលរដ្ឋជិតខាង ក៏បានរាយការណ៍ទៅមន្ត្រីសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ បឹងព្រលឹត ឲ្យចុះមកពិនិត្យទីតាំងកើតហេតុភ្លាមៗផងដែរ ក្រោយពីពិនិត្យរួចក៏បានទាក់ទង ទៅមន្ត្រីផ្នែកជំនាញចរាចរណ៍បន្តឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សារទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួន ធ្វើការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img
×