Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ផ្អើល​ទៀតហើ​យ! នាំចូល​ផលិតផល​ខូ.ចគុណភា​ព ចែកចាយ​បងប្អូន​ខ្មែរ​នៅ​អាមេ​រិក ទិញ​អស់​រាប់​រយ​ពាន់​ដុល្លារ បាន​ឡេ​ធ្វើឲ្យ​មុខខូ.ច​ខ្ទេ.ច​អស់ ពេល​សួរនាំ​បែរ​គ្មាន​ទំនួល​ខុសត្រូវ និង​ជេ.រប.ញ្ចោ

spot_img

ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ទាំងក្នុងនិងក្រៅប្រទេស បានសម្តែងការហួសចិត្តយ៉ាងខ្លាំងតែម្តង ក្រោយពីបានឃើញបងប្អូនខ្មែរនៅអាមេរិក បានចេញមុខឡាយវីដេអូទម្លាយពីទង្វើរកស៊ីលក់ផលិតខូចគុណភាព និងគ្មានការទទួលខុសត្រូវ របស់ស្រ្តីរូបស្រស់ម្នាក់ជាអ្នករស់នៅអាមេរិកដូចគ្នា ដែលមានផេករបស់ខ្លួនចំនួនពីរលក់ផលិតផលខុសគ្នាតែជាគ្នីគ្នាតែមួយ។

នេះបើតាមការឲ្យដឹងពីស្រ្តីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ដោយសារតែជាមិត្តភក្តិរាប់អានគ្នា ទៅនឹងស្រ្តីម្ចាស់ផេកដែលមានឈ្មោះ Sovan SLK slk និងមួយទៀតឈ្មោះ SLK beauty products ពួកគាត់ក៏បាន [Support] គាំទ្រ ជួយទិញផលិតឡេលាបមុខមួយឈុតតម្លៃ ២៨៥ ដុល្លារ ដោយបានទិញអស់រហូតដល់ទៅ ៦០០ ទៅ ៧០០ ដុល្លារ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យខកចិត្តខ្លាំងនោះ គឺថាឈុតឡេទាំងនោះខូចគុណភាព ដែលលាបទៅធ្វើឲ្យខូចស្បែកមុខធ្ងន់ធ្ងរ (ដូចមានជាតិកាត់ លេបទៅក្រហាយដូចម្ទេស ឡើងក្តៅខ្លាំងតែម្តង)។

ជាក់ស្តែង ស្រ្តីរងគ្រោះបានបង្ហាញវីដេអូ និងប្រាប់ឲ្យដឹងថា ដបឈុតទឹកសារ៉ូម បាញ់ចេញខ្មៅហួសដេឡេ ពេលលេបបណ្តាលឲ្យខូចមុខ របក របើកខ្ទេចខ្ទីអស់ហើយ ពោលគឺស្បែកមុខស្តែងឡើងចេញសរសៃឈាមគួរឲ្យខ្លាចតែម្តង។ ហើយទឹកសារ៉ូមចេញព័ណ៌ខ្មៅហ្នឹង ពេលសួរនាំ អ្នកលក់បានប្រាប់ថា វាជា [យិនស៊ិន] តែយកមកលេបបែរជាធ្វើឲ្យខូចមុខខ្ទេចខ្ទីអស់ ខណៈនៅអាមេរិកដូចបានដឹងស្រាប់ហើយថា ទៅព្យាបាលទម្រាំបានមុខដូចដើមវិញ ត្រូវចំណាយលុយអស់រាប់ពាន់ដុល្លារឯណោះ។

ស្រ្តីរងគ្រោះបន្តហែកទម្លាយថា ឡេក្លងតូចៗ ១ក្លងតម្លៃ 50$ ខ្វេះលាបតែ​២,៣ ដង អស់ហើយ តែអ្វីដែលសំខាន់នោះ គឺលាបមិនកើតទៀត ខណៈម៉ាស់បិទមុខវិញធ្វើឲ្យរមាស់ ដោយត្រូវបង្ខំចិត្តបោះចោលក្នុងធុងសំរាមទាំងអស់។ ប៉ុន្តែ អ្វីដែលហួសចិត្តខ្លាំងនោះ គឺនៅពេលសួរនាំហេតុអ្វីផលិតផលអត់ល្អ រកស៊ីលក់ដូរបោកប្រាស់បែបនេះ ស្រាប់តែអ្នកលក់ដែលពុំមានទំនួលខុសត្រូវសម្រាប់អតិថិជន បែរជាឆ្លើយតបជាមួយការជេរបញ្ចោ ប្រមាថធ្ងន់ៗទៅភ្ញៀវសព្វគ្រប់បែបយ៉ាង និយាយរួមទៅឲ្យតែ [Complain] ត្អូញត្អែរពីរឿងផលិតទិញមកប្រើមិនកើត គឺដឹងតែជេរបញ្ចោគេតែម្តង។

ជាក់ស្តែង តាមរយៈការ Live វីដេអូ ស្រ្តីអ្នកលក់ដែលជាអ្នកនាំយកផលិតផល ចែកចាយលក់ទៅដល់បងប្អូនខ្មែរនៅអាមេរិក បាននិយាយដោយគ្មានទំនួលខុសត្រូវយ៉ាងរំភើយថា ខ្លួនមិនមានជារោងចក្រផលិត មិនមែននៅក្នុងផលិតផលទាំងនោះទេ ព្រោះខ្លួនបានត្រឹមចំណាយលុយយកទៅទិញពីក្រុមហ៊ុនគេដែរ ដើម្បីយកមកចែកចាយបន្តប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្នុងនាមជាអ្នកលក់ដែលមានការទទួលខុសត្រូវខ្ពស់ នោះប្រសិនបើអតិថិជនត្អូញត្អែរថា ផលិតផលប្រើមិនកើត ឬធ្វើឲ្យមានបញ្ហា គឺត្រូវតែទទួលការពិត និងធ្វើការឆ្លើយតបជាមួយការប្រើប្រាស់សំដីដោះស្រាយ ទៅកាន់អតិថិចនឲ្យបានសមរម្យ ពោលគឺនាំចូលមកពីប្រភពណា គឺត្រូវតែឲ្យប្រភពនោះជាអ្នកទទួលខុសត្រូវបន្ត មិនមែនឆ្លើយតបជាមួយការជេរបញ្ចោដ៏គ្មានតម្លៃសេចក្តីថ្លៃថ្នូរ ទៅកាន់អតិថិជន ព្រោះតែខឹងគេចោទប្រកាន់រកស៊ីចែកចាយផលិតគ្មានទំនួលខុសត្រូវបែបនេះឡើយ។

ពិតណាស់ បើទោះជាស្រ្តីអ្នកលក់ខាងលើ បានអះអាងថា ផលិតផលរបស់ខ្លួននាំចូលមកអាមេរិក ត្រូវបានបង់ពន្ធត្រឹមត្រូវយ៉ាងណា ប៉ុន្តែ សម្រាប់ផលិតគ្មានគុណភាព ដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ដោយគ្មានការធានារ៉ាប់រង គឺជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលនៅប្រទេសដូចជាអាមេរិក គឺមិនអាចឲ្យកើតមានឡើយ។

ដោយឡែក រឿងនេះមួយទៀត សម្រាប់អ្នកលក់ចែកចាយត្រីងៀតនៅអាមេរិកម្នាក់នេះវិញ ដែលជាម្ចាស់ផេកឈ្មោះ Sareum Ro Petersen ក៏ត្រូវបានស្រ្តីរងគ្រោះទម្លាយឲ្យដឹងថា ក៏ជាអ្នកលក់គ្មានការទទួលខុសត្រូវ និងជំនាញខាងជេរបញ្ចោដូចគ្នាផងដែរ ដែលពួកគាត់បានចោទប្រកាន់ថា បានបោកប្រាស់ត្រីងៀតពីពួកគាត់អស់ជាង ៣០០០ ដុល្លារ ខណៈលក់ត្រីងៀតខូចគុណភាព (ធុំក្លិនស្អុយ) ហើយស៊ីគីឡូ ដោយក្នុង១គីឡូ បានតែ៦ខាំ ប៉ុណ្ណោះ។ រីឯប្រហុកវិញ គឺថាធុំក្លិនឆ្អាបខ្លាំងតែម្តង។

ជាមួយគ្នានេះ ស្រ្តីរងគ្រោះក៏សូមឲ្យបងប្អូនខ្មែរនៅក្រៅប្រទេសទាំងអស់ ឈប់បន្ត Support ទិញអ្នកលក់ដូរចែកចាយគ្មានការទទួលខុសត្រូវទាំងពីរខាងលើទៀត ដើម្បីកុំឲ្យជួបរឿងដ៏ឈឺចាប់ដូចពួកគាត់ អស់លុយរាប់រាយពាន់ដុល្លារ ត្រូវខូចមុខ ផលិផតផលទិញមកប្រើប្រាស់មិនកើតហើយ ត្រូវអ្នកលក់បែបនេះជេរបញ្ចោ ប្រមាថមើលងាយធ្ងន់ៗថែមទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×