Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួសជុល​បន្ទាន់​កំណាត់​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤១ ដែល​រង​ការខូចខាត​ដោយសារ​ជំនន់ ទឹកភ្លៀង​

​ខេត្ត​កំពត​ ៖ កំពុង​ជួសជុល​បន្ទាន់​កំណាត់​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤១ ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ឱ្យ​បាន​រួចរាល់​មុន​ថ្ងៃ​២៨ កក្កដា ដែល​ការជួសជុល​នេះ ។​

​ថ្ងៃអាទិត្យ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អមដំណើរ​ដោយ​លោក​អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត ក្រុមហ៊ុន CRBC និង​ធនាគារ​ពិភពលោក និង​ជំនាញ​ពាក់ព័ន្ធ បាន​អញ្ជើញ​ពិនិត្យ និង​បើក​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវ​លេខ​៤១ និង ផ្លូវជាតិ​លេខ​០៣ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត និង​ខេត្ត​ជាប់​ដង​ផ្លូវ​នេះ​។​

​នៅក្នុង​កំណាត់​ផ្លូវជាតិ​លេខ​៤ ចំណុច​ខូចខាត មាន​ប្រវែង​សរុប​ប្រមាណ​២២​គីឡូម៉ែត្រ ចាប់ពី​ចំណុច គីឡូម៉ែត្រ​លេខ​៧៣ ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៩៥ តម្រូវឱ្យ​មាន​ការជួស​ជុល​បន្ទាន់ បន្ទាប់​ពី​ផ្លូវជាតិ​លេខ​៣​។ ផ្លូវជាតិ​លេខ​៣ ទទួលរង​ការខូចខាត​គួរឱ្យ​កត់សម្គាល់ ប្រមាណ​១៥​គីឡូម៉ែត្រ ចាប់ពី​ចំណុច គីឡូម៉ែត្រ​លេខ ១៣០ ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​១៤៥​។​

​កំណាត់​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ ត្រូវ​ជួសជុល​ដោយ​ឈូសឆាយ បង្ហាប់ និង​ក្រាល​ថ្ម​មិច ដែល​អនុវត្តន៍​ដោយ​ក្រុម ហ៊ុន​CRBC(​ក្រុមហ៊ុន​ចិន​) ដោយឡែក​កំណាត់​ផ្លូវជាតិ​លេខ​៣ ពី​កំពត​ទៅ​វាលរិញ ក៏​ត្រូវ​ឈូសឆាយ ក្រោម​ថវិកា​របស់​ពិភពលោក​ផង​ដែរ​។​

​លើសពីនេះទៅទៀត ផ្លូវ​ទាំង​នេះ​គ្រោង​នឹង​លើកកម្ពស់​គុណភាព ទៅ​ជា​ផ្លូវ​បេតុង​កៅស៊ូ​AC ទាំងស្រុង សំដៅ​រក្សា​បាន​ភាព​យូរអង្វែង អាច​ទ្រ​ទម្ងន់​បាន​ប្រសើរ​ជាង​មុន និង​ចូលរួម​ចំណែក​ក្នុង​ការសម្រួល​ដល់ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការ​ដឹកជញ្ជូន​កាន់តែ​ប្រសើរ​មួយកម្រិត​ទៀត​។​

​តាម​ចក្ខុវិស័យ “​ការធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់​” និង​តាម​ពាក្យស្លោក “​មាន​ផ្លូវ​មាន​ស្ពាន មាន​ក្តីសង្ឃឹម​” រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ប្រើ​គ្រប់ មធ្យោបាយ​ក្នុង​ការ​កៀរគរ​រក​ហិរញ្ញប្បទាន ដើម្បី​ថែរក្សា ជួស​ជុល លើក​កម្រិត​គុណភាព ពង្រីក និង​សាងសង់​ថ្មី​ជា​បន្តបន្ទាប់ និង​ជា​ប្រចាំ​ក្នុង​គោលបំណង​បំពេញ តាម​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ ក៏ដូចជា​ដើម្បី​លើកកម្ពស់​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​៖ តាម​ការសន្យា និង​ក្នុងនាម​ជា​អ្នកបម្រើ​រាស្ត្រ​ពិតប្រាកដ បន្ទាប់​ពី​ចុះ​ត្រួតពិនិត្យ​ស្ថាន ភាព​ផ្លូវ​កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៨ រួចមក នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ នេះ លោក ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះ​មក​បើក​ការដ្ឋាន​ជួសជុល​ជាបន្ទាន់ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ផលិតផល​របស់​បងប្អូន​ទៅ​កាន់​ទីផ្សារ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ផ្ដាំផ្ញើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ជៀសវាង​គ្រោះ​ថ្នាក់​នានា និង​​កុំ​ផ្ទុកទំនិញ​លើស​ទម្ងន់ កម្រិត​កំណត់ ដែល​បណ្ដាល​ឱ្យ​ផ្លូវ​ឆាប់​ខូច​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×