Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរៀបចំព្រឹត្តិការណ៍អធិកអធមបញ្ចាំងស្លាយ អបអរការដាក់ប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

តាកែវ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាធ្វើសកម្មភាពអបអរសាទរចំពោះព្រឹត្តិការណ៍ ដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ហើយយើងត្រូវបង្កើតព្រឹត្តិការណ៍អធិកធមសប្បាយរីករាយ ដើម្បីលើកតម្កើងស្មារតីជាតិនិយម និងព្រលឹងវប្បធម៌ដែលជាសម្បត្តិជាតិទាំងមូល។

ការលើកឡើងបែបនេះរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើង ក្នុងឱកាសសម្ដេចតអញ្ជើញចុះជួប សំណេះ សំណាលជាមួយកម្មករ -និយោជិត សរុប ១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាស នានា ក្នុងស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី បានថ្លែងថា ការរួបរួមសាមគ្គីរបស់ខ្មែរនាពេលបច្ចុប្បន្ន គឺបានគាស់រំលើងមោទនភាពចំពោះមរតកស្នាដៃដូនតាខ្មែរ និងការអភិវឌ្ឍបន្តទៅមុខទៀត។

ទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍សប្បាយរីករាយបង្ហាញពីមោទនភាពជាតិខ្មែរ នៃការដាក់បញ្ចូលប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរនៅតាមបណ្តាខេត្តនានា ដាក់បញ្ចាំងស្លាយជូន ប្រជា ពលរដ្ឋឱ្យបានទស្សនា សប្បាយរីករាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីរំលឹកពីស្នាដៃដែលជាព្រលឹងជាតិ និងវប្បធម៌ជាតិខ្មែរ។

យើងពិនិត្យមើលឱ្យច្បាស់ សង្គ្រាមមិនត្រឹមតែនាំឱ្យប្រជាពលរដ្ឋស្លាប់ បែកបាក់គ្នានោះទេ សូម្បីសម្បត្តិដូនតាខ្មែរ ក៏ត្រូវបានបែកបាក់ខូចខាត ប្រាត់ប្រាស់ឆ្ងាយពីប្រទេសជាតិផងដែរ។ តែសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋរួបរួមគ្នា ហើយព្រលឹងដូនតាក៏បានត្រឡប់មកកាន់ប្រទេសវិញដែរ លើសនេះទៀត ជាមោទនភាពជាតិខ្មែរថែមទៀតនោះ គឺប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចដាក់ចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ការដែលប្រទេសជាតិ មានសុខសន្តិភាពគឺមានសារៈសំខាន់លើសអ្វីទាំងអស់ គ្មានសន្តិភាព គ្មានការអភិវឌ្ឍន៍ និងប្រជាពលរដ្ឋគ្មានការងារនោះឡើយ, ហើយបើទោះបីរាជរដ្ឋាភិបាលខិតខំធ្វើទំនើបកម្មយ៉ាងណា ក៏មិនបោះបង់វប្បធម៌ និងប្រពៃណីរបស់ខ្លួននោះឡើយ ពោលគឺ ការអភិវឌ្ឍ និងការអភិរក្ស ត្រូវតែធ្វើទាំងអស់ មិនអាចខ្វះមួយណាបាននោះទេ។

គួរបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាផ្លូវការរបស់អង្គការយូណេស្កូ នាសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×