នោះគឺល្ពៅ។ល្ពៅមានផ្ទុកសារជាតិជីវជាតិសំខាន់ៗជាច្រើន ជួយទប់ស្កាត់ជំងឺសរសៃឈាមបេះដូង, បង្ការមហារីក, ជំនួយបញ្ចុះទម្ងន់ប្រសិទ្ធភាព, ការពារភ្នែក និងមានប្រសិទ្ធភាពពិសេសៗជាច្រើនទៀតដែលអ្នកគួរដឹង ។
ថ្មីៗនេះ ជំនាញការជីវជាតិអាមេរិក បានសរុបមូលហេតុ ៨ ដែលយើងគួរបរិភោគល្ពៅជាប្រចាំ ។
១- ជួយបញ្ចុះទម្ងន់
ដោយសារល្ពៅផ្ទុកបរិមាណកាឡូរីដ៏ទាប និងសម្បូរជាតិសរសៃ ហេតុនេះវាមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងភាពឃ្លាន, ទប់ស្កាត់ការបរិភោគកំប៉ិកកំប៉ុកច្រើន ។
២- ការពារភ្នែក និងស្បែក
ល្ពៅសម្បូរ Beta -Carotene ពេលនៅក្នុងសរីរាង្គ វាអាចបំប្លែងទៅជាវីតាមីន A ជួយកែប្រែឲ្យប្រសើរសុខភាពភ្នែក, បន្ថយហានិភ័យថមថយមុខងាររ៉េទីន ផ្តើមពីនោះទប់ស្កាត់បានជំងឺខ្វាក់ភ្នែក ។
Beta-Carotene នៅអាចជួយដល់សុខភាពស្បែក, ទប់ស្កាត់ភាពចំណាស់ និងប្រឆាំងភាពជ្រីវជ្រួញ ។
៣- ប្រឆាំងជំងឺធ្លាក់ទឹកចិត្ត
ល្ពៅជាប្រភពផ្គត់ផ្គង់ម៉ាញ៉េស្យូមដ៏ច្រើន ។ សារជាតិរ៉ែនេះជាថ្នាំរម្ងាប់អារម្មណ៍ធម្មជាតិមួយ វាចូលរួមយ៉ាងច្រើនទៅក្នុងប្រតិកម្មគីមីក្នុងខួរក្បាល ជួយបង្ការជំងឺទឹកចិត្ត និងខ្វាយខ្វល់ ។
៤- ល្អសម្រាប់បេះដូង
ក្រៅពីសារជាតិប្រឆាំងអុកស៊ីតកម្ម, ជាតិសរសៃដ៏ច្រើនក្នុងល្ពៅក៏មានប្រយោជន៍សម្រាប់បេះដូង ។
ការស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្ត្រអាមេរិក រកឃើញថា អ្នកទទួលទានអាហារសម្បូរជាតិសរសៃមានហានិភ័យកើតជំងឺសរសៃឈាមបេះដូងទាបជាង ៤០% ប្រៀបនឹងអ្នកបរិភោគអាហារមានជាតិសរសៃតិច ។
ជាតិសរសៃនៅល្ពៅជួយបរិមាណកូឡេស្ដេរ៉ូលអាក្រក់, រក្សាទម្ងន់បានល្អ និងជួយបញ្ចុះសម្ពាធឈាម ។
៥- ការពារក្រពេញប្រូស្តាត
ពួកអ្នកវិទ្យាសាស្ត្ររកឃើញថា ក្នុងចំណោមអ្នកបរិភោគល្ពៅជាប្រចាំ នោះអត្រាកើតជំងឺក្រពេញប្រូស្តាតមានយ៉ាងទាប ។ ការស្រាវជ្រាវបង្ហាញថា គ្រាប់ល្ពៅការពារក្រពេញប្រូស្តាតពីច្រើនជ្រុង ។
៦- ជួយទប់ស្កាត់ទឹកនោមផ្អែម, គ្រប់គ្រងសម្ពាធឈាម
Estrogen រុក្ខជាតិធម្មជាតិមានច្រើនក្នុងគ្រាប់ល្ពៅ ជួយបង្ការលើសឈាម ។ ក្នុងនោះ ៩០% ជាតិខ្លាញ់ជាជាតិខ្លាញ់ពុំទាន់ឆ្អែត ហេតុនេះអាចជួយស្ថិរភាពសម្ពាធឈាម ។
ល្ពៅក៏ជាអាហារដ៏ល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ។ ការស្រាវជ្រាវរកឃើញថា បរិភោគល្ពៅជាប្រចាំជួយបង្កើនអាំងស៊ុយលីន ផ្តើមពីនោះ ជំនួយបញ្ចុះជាតិស្ករក្នុងឈាម ។
៧- បង្ការមហារីក
គ្រាប់ល្ពៅមានផ្ទុកយ៉ាងច្រើននូវសារជាតិប្រឆាំងអុកស៊ីតកម្មធម្មជាតិ ដូចជាវីតាមីន E និងអាស៊ីតខ្លាញ់មិនឆ្អែត អាចប្រឆាំងតបរ៉ាឌីកាល់សេរី បន្ថយហានិភ័យមហារីក ។
កែប្រែឲ្យប្រសើរគុណភាពដំណេក
Tryptophan មានក្នុងគ្រាប់ល្ពៅជាសារជាតិមិនអាចខ្វះក្នុងការកកើត Serotonin ។ Serotonin ជំនួយបង្កើត Melatonin -ជាអ័រម៉ូន ជួយសម្រួលដំណេក, កែប្រែឲ្យប្រសើរគុណភាពដំណេក ៕
លីសា