ការស្រាវជ្រាវថ្មីបំផុតមួយរបស់ជប៉ុនបានបញ្ជាក់ថា អ្នកទទួលទានបាយតែម្នាក់ឯងជាប្រចាំ មានហានិភ័យស្លាប់ខ្ពស់ជាង១,៥ដង ប្រៀបនឹងអ្នកមានមនុស្សទទួលទានជាមួយ។
ពួកអ្នកស្រាវជ្រាវបានធ្វើការសិក្សាលើមនុស្សចាស់ ៧០.០០០នាក់ មានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។ ក្នុងរយៈពេលតាមដាន៣ឆ្នាំ ពួកគេរកឃើញថា អ្នករស់នៅមានគ្នាតែទទួលទានតែម្នាក់ឯងជាប្រចាំ នោះមានអត្រាស្លាប់ខ្ពស់ជាង ៤៧ភាគរយប្រៀបនឹងអ្នកទទួលទានបាយរួមគ្នាជាមួយមនុស្សច្រើន។
តាមលទ្ធផលស្រាវជ្រាវ មូលហេតុដែលនាំដល់គ្រោះថ្នាក់ដូច្នេះ គឺដោយសារការទទួលទានបាយតែម្នាក់ឯង ច្រើនធ្វើឱ្យគេពុំមានអារម្មណ៍សប្បាយ ហេតុនេះតែងបង្កល្បឿនទទួលទានឱ្យលឿនឆាប់រួចរាល់។ ដូច្នេះហើយចំនួនដងនៃការទំពាតិចជាង, ទឹកមាត់បញ្ចេញមកក៏តិច នឹងនាំមកនូវអម្រែកដ៏ធ្ងន់សម្រាប់ក្រពះ ពោះវៀន ទន្ទឹមនោះក៏ន្ថយការបញ្ចេញ Serotonin ឬហៅថា«អ័រម៉ូនសុភមង្គល»។
ពួកអ្នកស្រាវជ្រាវទូន្មានថា ប្រសិនបើអ្នកកំពុងរស់នៅម្នាក់ឯង នោះចូរឧស្សាហ៍ទៅទទួលទានអាហាររួមគ្នាជាមួយមិត្ដភក្ដិ ឬអ្នកស្គាល់គ្នា។
ពូកអ្នកស្រាវជ្រាវក៏សង្កេតឃើញថា ហានិភ័យពីការទទួលទានបាយម្នាក់ឯងបានឥទ្ធិពលដល់បុរសច្រើនជាងស្ដ្រី៕
លីសា