នៅថ្ងៃទី ១៩ ខែកក្កដា ក្រុមហ៊ុន Air bus បានហោះបង្ហាញយន្តហោះដឹកជញ្ជូន Beluga XL ដោយចេញដំណើរពីទីក្រុង Touluuse ប្រទេសបារាំង ។ យន្តហោះនេះមើលពីក្រៅស្រដៀងនឹងអម្បូរត្រី Beluga ដែលមានច្រមុះមូល ហើយមាន់ច្រវ៉ាប ។ មនុស្សប្រមាណ 10.000 នាក់ បាននាំគ្នាមកទស្សនា ។
ភ្នែក ច្រមុះ មាត់ ដូចជាត្រីបាឡែន Baluga ។
Baluga XL អាចដឹកបានទំនិញ ៥៣តោន ហើយហោះបានចម្ងាយផ្លូវ ៤.០០០km ហើយទម្ងន់យន្តហោះទទេ គឺ ១២៥តោន ។
តម្លៃរបស់វាពិតជាមិនធម្មតាទេ គ្រាន់តែម៉ាស៊ីនប្រតិកម្ម Rolls-Royce Trent 700 ១គូរបស់វាមានតម្លៃញាក់សាច់ គឺ ១,៥ ពាន់លានដុល្លារឯណោះ ។
តាមគំរោងនឹងមានយន្តហោះ “បាឡែន” ប្រភេទនេះ ៥គ្រឿង ដាក់ឲ្យធ្វើសកម្មភាពនាថ្ងៃអនាគតខាងមុខ ៕ ចន្ទ្រា