“ក្របី” ត្រូវបានចាត់ទុកថាជាសត្វសេដ្ឋកិច្ចដែលនៅជាមួយកសិកម្មថៃ អស់រយៈពេលជាយូរមកហើយ ដែលត្រូវបានគេប្រើសម្រាប់ជួយធ្វើស្រែចម្ការ។ ប៉ុន្តែមានក្របីដែលមានលក្ខណៈពិសេស ពិបាករកណាស់ដែលគេចិញ្ចឹមដើម្បីសម្រស់បង្កើនភាពរុងរឿង នោះគឺ “ក្របីស”។
ពិតមែនហើយ មនុស្សភាគច្រើនមិនសូវឃើញក្របីសទេ ព្រោះម្ចាស់របស់វាចិញ្ចឹមដូចពងក្នុងថ្មអ៊ីចឹង។ គេត្រូវចំណាយពេលជាច្រើនឆ្នាំ ដើម្បីឱ្យវាចេញមកបង្ហាញខ្លួនជាសាធារណៈ។ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុន ក្របីសមេនិងកូន២ក្បាល ត្រូវបានគេប្រទះឃើញម្ចាស់របស់ពួកវា ដឹកដើរលេងក្នុងផ្សារទំនើបមួយកន្លែង ដែលធ្វើឲ្យអ្នកដើរផ្សារមានការភ្ញាក់ផ្អើល និងស្រលាញ់ចូលចិត្តយ៉ាងខ្លាំង។
អ្នកប្រើប្រាស់ TikTok ដែលមានគណនីឈ្មោះ ss.kanda បានបង្ហោះឃ្លីបបង្ហាញសត្វក្របីសមេនិងកូនគួរឱ្យស្រលាញ់ នៅក្នុងផ្សារទំនើប ដែលទទួលបានការចាប់អារម្មណ៍ និងមានអ្នកចូលមើលជាង៣លានដង។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន ដែលស្រលាញ់ចូលចិត្ត បានចាប់អារម្មណ៍កូនក្របីតូច ដែលស្ថិតនៅពីខាងក្រោយមេរបស់វា មើលទៅហាក់មានការពិបាក ព្រោះតែឥដ្ឋការ៉ូក្នុងផ្សារមានសភាពរអិល រហូតមានអ្នកនិយាយថា អូយម៉េចមិនរកស្បែកជើងឱ្យកូនតូចរបស់ខ្ញុំពាក់។ អ្នកខ្លះទៀតនិយាយលេងថា នាងៗគួរឲ្យស្រលាញ់ម្ល៉េះ បានផលិតផលអ្វីប្រើ ស្បែកសស្អាត និងពណ៌ផ្កាឈូកគួរឲ្យច្រណែនណាស់។
ជាមួយវត្តមានដ៏កម្រនេះ គេក៏បានឃើញដែលមនុស្សដើរកាត់ យកដៃទៅប៉ះដោយក្ដីស្រលាញ់ ខណៈមនុស្សជាច្រើនគិតថា ក្របីមេកូនទាំងពីរ ប្រហែលទៅចូលរួមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សត្វណាមួយហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@ss.kanda #ควายเดินห้าง ♬ เสียงต้นฉบับ – ยายมะขิ่น shop