Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ណែនាំដល់ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិ ផ្សព្វផ្សាយអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានអកុសលនិងមិនពិត

spot_img

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល ណែនាំដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ពង្រឹងការផ្សព្វផ្សាយអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ជូនវិស័យឯកជននិងសាធារណជន ដើម្បី ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានអកុសលនិងមិនពិតពីសំណាក់ជនអគតិ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា៖

  • រាជរដ្ឋាភិបាល ថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន និងជនរួមជាតិទូទាំងប្រទេស ដែលបានចូលរួមអបអរយ៉ាងកុះករ ប្រកបដោយទឹកចិត្តមោទនៈនិងសប្បាយរីករាយ ចំពោះ ជោគជ័យជាប្រវត្តិសាស្ត្រដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្នុងការចុះ ។រមណីយដ្ឋានប្រាសាទ កោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣
  • រាជរដ្ឋាភិបាល បានណែនាំឱ្យពង្រឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន អំពីវឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត បញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនិងសន្យា ចំពោះប្រជាពលរដ្ឋ

-រាជរដ្ឋាភិបាល បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ សិក្សាលើយន្តការតម្រង់ទិស យុវជន ក្នុងការទទួលយកការបណ្តុះបណ្តាលចំណេះដឹងទូទៅ និងការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈនិង់បច្ចេកទេស ដោយធានានូវភាពបត់បែននៃជម្រើសក្នុងការតម្រង់ទិស ដែលឆ្លើយតប តម្រូវការទីផ្សារការងារ

-រាជរដ្ឋាភិបាល ណែនាំដល់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធផ្ទាល់ក្នុងការអនុវត្តកម្មវិធី គោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ត្រូវពន្លឿនបន្ថែម នូវរបៀបវារៈរបស់ខ្លួន ស្របតាមយន្តការអនុវត្តដែលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាពខ្ពស់

– រាជរដ្ឋាភិបាលណែនាំដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការ ជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដល់សាធារណជនឱ្យបានទូលំទូលាយ

-រាជរដ្ឋាភិបាលណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវខំស្វែងរកទី កសិផលសម្រាប់ប្រជាកសិករ ជាពិសេស នៅក្នុងរដូវច្រូតកាត់ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុ ព្រមទាំងផ្តល់ការពិគ្រោះយោបល់អំពីដំណាំស់ក្ដានុពលសម្រាប់រដូវបន្ទាប់

  • រាជរដ្ឋាភិបាលណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវត្រៀមខ្លួនរួចជា ស្រេចក្នុងការឆ្លើយតបនិងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ដែលជារឿយៗកើតឡើងនៅចុងរដូវវស្សា

-រាជរដ្ឋាភិបាល ណែនាំដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹង ការទទួលខុសត្រូវលើការប្រើប្រាស់ធនធានឱ្យចំគោលដៅនិងមានប្រសិទ្ធភាព ដើម្បីរក្សាតុល្យភាព ចំណូលនិងចំណាយថវិកាជាតិ សំដៅពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

-រាជរដ្ឋាភិបាល ណែនាំដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ពង្រឹងការផ្សព្វផ្សាយអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ជូនវិស័យឯកជននិងសាធារណជន ដើម្បី ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានអកុសលនិងមិនពិតពីសំណាក់ជនអគតិ និងដើម្បីជួយវិស័យឯកជន អាចសម្រេចចិត្តបានត្រឹមត្រូវនិងច្បាស់លាស់ក្នុងដំណើរការអាជីវកម្ម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×