Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណ​ពេល​ដ៏​រន្ធ.ត់! រលក​យក្ស​ស៊ូ​ណាមិ​វា.យប្រ.ហារ​លើ​ភោជនីយដ្ឋាន​មាត់សមុទ្រ បោកបក់​ភ្ញៀវ​ញ៉ាំ​អាហារ​ចូល​ទៅ​សមុទ្រ អ្វី​កើតឡើង​បន្ទាប់​ធ្វើ​ឱ្យ​មនុស្ស​គ្រប់គ្នា​ដក​ដង្ហើមធំ

កាលពីពេលថ្មីៗនេះ វីដេអូមួយដែលលេចចេញនៅលើបណ្តាញសង្គម ក្នុងប្រទេសអាហ្រ្វិកខាងត្បូង បានបង្ហាញពីទិដ្ឋភាពដ៏គួរឱ្យភ័យខ្លាច នៅពេលដែលរលកយក្សស៊ូណាមិ បានវាយប្រហារបង្កមហន្តរាយដល់អ្នកទទួលមកទានអាហារ នៅមាត់សមុទ្រ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលពិតជាគួរឲ្យរន្ធត់ណាស់។

តាមប្រភពព័ត៌មានពី Mens Journal បានឲ្យដឹងថា រលកដ៏ធំបានបោកបក់ចូលទៅក្នុងទីធ្លាខាងមុខភោជនីយដ្ឋាន Mariners មុនពេល «គ្របដណ្តប់» ពេញតំបន់នោះយ៉ាងលឿន ជាមួយនឹងកម្រិតទឹករហូតដល់មួយម៉ែត្រ ក្នុងរយៈពេលពីរបីវិនាទីប៉ុណ្ណោះ។

ភ្ញៀវដែលកំពុងញ៉ាំអាហារនៅភោជនីយដ្ឋាន ដែលកំពុងផ្តោតការចាប់អារម្មណ៍ទស្សនាការប្រកួតបាល់ឱប រវាងក្រុមអាហ្រ្វិកខាងត្បូង និងក្រុមរ៉ូម៉ានី ក្នុងការប្រកួតបាល់ឱបពិភពលោកដោយរំភើបរីករាយ ស្រាប់តែរំពេចនោះ ​រលកបាន​បោក​បក់​មកលើទាំងកម្រោល ធ្វើឲ្យពួក​គេ​ស្រែក​ទាំង​ភ័យ​ស្លន់ស្លោ។ គ្រឿងសង្ហារិម តុ កៅអី និងកម្ទេចកម្ទី ត្រូវបានទឹកជន់លិចភ្លាមៗ។

កម្លាំងនៃរលកដ៏ធំនេះ បានរុញអតិថិជនមួយចំនួនទៅខាងក្រោយភោជនីយដ្ឋាននៅឆ្នេរ Marina រដ្ឋ KwaZulu-Natal (អាហ្វ្រិកខាងត្បូង) មុនពេលមានចរន្តទឹកហូរខ្លាំង បានទាញមនុស្ស ៧ នាក់ ចូលទៅកាន់សមុទ្រ។

ការស្រែកថា «មានកូននៅទីនេះ» ត្រូវបានឮ ខណៈដែលយ៉ាងហោចណាស់មនុស្សម្នាក់ ត្រូវបានគេឃើញត្រូវបានអូសចេញទៅសមុទ្រ។

សាក្សី​ម្នាក់​ដែល​បាន​ថត​វីដេអូ​ បាន​និយាយ​ថា ​គាត់​បាន​ព្យាយាម​ទៅ​ដល់​ក្មេង​ស្រី​នោះ​ ប៉ុន្តែ​មិន​អាចជួយ​បាន​ដោយ​សារ​តែ​ចរន្ត​ទឹក​ខ្លាំង​ពេក​។ សាក្សី​បាន​និយាយ​ថា មានមនុស្ស២​នាក់​បាន​ព្យាយាម​ទាញ​ក្មេង​ស្រី​ទៅ​ច្រាំង​ បន្ទាប់​ពីនាងត្រូវបាននាំយកទៅ​ទៅ​សមុទ្រយ៉ាងលឿន។

Mi7 National Group ដែលជាក្រុមហ៊ុនសន្តិសុខរបស់ប្រទេសប្រេស៊ីល បាននិយាយអំពីឧបទ្ទវហេតុនេះថា «រលកធំទីមួយបានបោកបក់មកភោជនីយដ្ឋាន ដោយរុញអ្នកទទួលទានអាហារទៅខាងក្រោយអាគារ។ នៅពេលវាស្រកចុះ មនុស្សមួយចំនួនបានរងរបួស។ តែជា​សំណាង​ល្អ ពួក​គេ​បាន​ត្រឡប់​មក​កាន់​ច្រាំង​វិញ​ដោយ​សុវត្ថិភាព»។

ក្រុមហ៊ុនសន្តិសុខបានបន្ថែមថា «បន្ទាប់មក ជំនោរទឹកបានហក់ឡើងយ៉ាងលឿន បន្តជន់លិចភោជនីយដ្ឋាន បណ្តាលឱ្យមានការជន់លិចយ៉ាងខ្លាំង»។

យោងតាមរបាយការណ៍ មនុស្ស៧នាក់បានរងរបួសក្នុងហេតុការណ៍នេះ ក្នុងនោះ៥នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រុមហ៊ុន Mi7 National Group ក៏បាននិយាយផងដែរថា «ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលមានជំនោរទឹកឡើងខ្ពស់ ដែលបណ្តាលឱ្យខូចខាតទូទាំងទីក្រុងឆ្នេរសមុទ្រ តាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសប្រេស៊ីល ជាពិសេសតំបន់រវាង Port Elizabeth និងទីក្រុងកំពង់ផែ Cape Town ។ ​រលកខ្ពស់បានស្ងប់ ហើយទឹកជន់លិច​បាន​ស្រក​នៅ​រសៀល​ថ្ងៃ​ចន្ទ (១៨ កញ្ញា)។

នេះ​ជា​ករណី​ថ្មី​បំផុត ​ក្នុង​ឧប្បទ្ទវហេតុ​នៃគ្រោះធម្មជាតិស្រដៀង​គ្នា​នេះ​ ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​អាហ្វ្រិក​កាលពី​ចុង​សប្តាហ៍​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ដែលភោជនីយដ្ឋាន​មួយ​នៅ​ឆ្នេរ Kalk Bay ជិត​ក្រុង Cape Town ក៏​ត្រូវ​បាន​រលក​ធំៗ​បោកបក់​ដែរ។ អាជីវកម្ម​របស់ពួកគេ​បាន​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ។ តែទន្ទឹមនឹងនេះដែរ មានស្ត្រីអាយុ ៩៣ ឆ្នាំម្នាក់ នៅ Leentjiesklip បានស្លាប់នៅពេលដែលរលកដ៏ធំបានបោកបក់ចំណតរថយន្ត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×