Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តតូយូតាព្រូស បើកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់នុខ ហើយអ្នកបើកបរបានបើកទ្វារ ចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ជាប់ផ្អើលការពារវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី ២១ខែកញ្ញាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឃើញហេតុការណ៍ខាងលើប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកតូយូតាព្រូស ពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BM-9970 បើកតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូរទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឱ្យវៀចខូចខាតតិចតួច ចំណែករថយន្តបង្កវិញ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ចំណែកឯអ្នកបើកបរវិញ បានបើកទ្វារគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលបន្សល់ទុកតែរថយន្តបង្កតែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុខាងលើប្រជាពលរដ្ឋជិតខាង ក៏បានរាយការណ៍ទៅមន្ត្រីសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ បឹងកេងកងទី៣ ឲ្យចុះមកពិនិត្យទីតាំងកើតហេតុភ្លាមៗផងដែរ ក្រោយពីពិនិត្យរួចក៏បានទាក់ទងទៅមន្ត្រីផ្នែកជំនាញចរាចរណ៍បន្ត ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្ត បង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img
×