Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក​មែន! «ស្ទី​គ័រ​ផ្ចិត​ក្បាលពោះ» កំពុងពេញនិយម​សម្រាប់​ស្រ្តី​វ័យក្មេង​ក្នុង​ប្រទេ​ស​ចិន ដើម្បី​បង្កើន​សម្រស់​ជើង​មើលទៅ​វែង​ជាង​មុន

​និន្នាការ​បង្កើនសម្រស់​ថ្មីប្លែកដ៏គួរ​ឱ្យភ្ញាក់ផ្អើល បាន​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​ចិន ​នា​ពេល​បច្ចុប្បន្ន ខណៈដែលស្ត្រីវ័យក្មេងកំពុងចំណាយប្រាក់ពី $0.70 ទៅ $1.40 សម្រាប់សន្លឹកស្ទីគ័រសាក់សិប្បនិម្មិត ដែលរចនាឡើងមើលទៅដូចជាផ្ចិតក្បាលពោះពិតអ៊ីចឹង ដែលប្រើប្រាស់វាជាមធ្យោបាយធ្វើឱ្យជើងរបស់ពួកគេកាន់តែវែង។

សម្រាប់ការប្រើប្រាស់ ស្ទីគ័រសិប្បនិម្មិតនេះត្រូវដាក់ពីរបីសង់ទីម៉ែត្រពីលើផ្ចិតពិតប្រាកដ ហើយបន្ទាប់មកត្រូវបានបិទបាំងជាមួយនឹងសំពត់ ឬខោ ដើម្បីធ្វើឱ្យដងខ្លួនហាក់ដូចជាខ្លី និងជើងវែងជាង។ ស្តាប់ទៅដូចជាល្ងង់ណាស់ ប៉ុន្តែអ្នកផលិតស្ទីគ័រផ្ចិតសិប្បនិម្មិតនេះកំពុងតស៊ូដើម្បីឆ្លើយតបតាមតម្រូវការ ហើយវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Xiaohongshu កំពុងត្រូវបានជន់លិចជាមួយនឹងការបង្រៀនវីដេអូអំពីរបៀបប្រើស្នាមសាក់បណ្តោះអាសន្ន និងឈុតខ្លីៗ បង្ហាញពីឥទ្ធិពលរបស់វាទៅលើអ្នកពាក់។

អ្នក​ប្រើ​ម្នាក់​បាន​បញ្ចេញ​មតិ​ថា៖ «លទ្ធផល​គឺ​ធម្មជាតិ​ណាស់ ហើយ​ខ្ញុំ​គិត​ថា​វា​មើល​ទៅ​ល្អ​ជាងផ្ចិត​ក្បាល​ពោះ​របស់​ខ្ញុំ។ វាបានផ្តល់ឱ្យខ្ញុំនូវជើងវែងគួរឲ្យពេញចិត្ត»។

ការពិតដែលថា ផ្ចិតក្លែងក្លាយទាំងនេះត្រូវបានគេចាត់ទុកថាមានភាពទាក់ទាញជាងធម្មជាតិ គឺជាការពន្យល់មួយផ្សេងទៀត សម្រាប់ការយល់ឃើញពួកគេ។ អ្នក​ខ្លះ​ចាត់​ទុកផ្ចិត​ក្បាល​ពោះធម្មជាតិដែលមាន​រាង​មូល គ្រមឹបៗ ប្រហោងគ្រហ៊ូ ឬលៀន​ចេញ​​ក្រៅ​មិន​ស្អាត​នោះទេ ដូច្នេះ​ហើយ​ពួក​គេ​ចូល​ចិត្ត​បិទ​បាំង​វា ហើយ​បង្ហាញស្ទីគ័រនេះវិញ។

សារព័ត៌មានចិនមួយចំនួនបានលើកសរសើរពីប្រជាប្រិយភាពដែលមិននឹកស្មានដល់ របស់ស្ទីគ័រផ្ចិតក្បាលពោះនេះ ដែលឱសថបុរាណចិននិយាយថា ពោះខាងក្រោមត្រូវតែរក្សាកំដៅ ដើម្បីរក្សាសុខភាពរាងកាយទាំងមូល។ តាមរយៈការរក្សាផ្ចិតក្លែងក្លាយ អ្នកប្រើប្រាស់អាចស្លៀកខោចង្កេះខ្ពស់ដែលគ្របពោះភាគច្រើន ខណៈដែលនៅតែពាក់សម្លៀកបំពាក់ដូចជាអាវធំធម្មតា។

បើទោះជាមនុស្សមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានរិះគន់ស្ទីគ័រផ្ចិតក្បាលពោះក្លែងក្លាយទាំងនេះ ដែលកំពុងត្រូវបានផ្សព្វផ្សាយស្តង់ដារភាពស្រស់ស្អាតដែលមិនគួរឱ្យជឿ អ្នកប្រើប្រាស់ប្រចាំថ្ងៃហាក់ដូចជាចូលចិត្តពួកគេ។ ក្នុងនោះ មនុស្ស​ម្នាក់​បាន​សរសេរ​នៅលើ Weibo ថា “ខ្ញុំសុខចិត្តហៅពួកវាថាជាការបង្កើតឡើងដែលជោគជ័យបំផុតនៅឆ្នាំ 2023!” ខណៈអ្នកផ្សេងទៀតបានសរសេរនៅលើ Douyin ដែលជាកំណែ TikTok ថ្មីរបស់ចិនថា “ស្ទីគ័រទាំងនេះមិនងាយរបើកទេ ហើយ​ថែមទាំង​មិន​ជ្រាប​ទឹក​ទៀតផង​»​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×