ទទឹមដែលមានទម្ងន់ជិត ១គីឡូក្រាម ដែលនាំចូលពីប្រទេសប៉េរូ ទោះបីមានតម្លៃប្រមាណ ៣០០.០០០ដុង (ប្រហែល ១៤ដុល្លារ) ១ផ្លែក្តី វាក៏កំពុងពេញនិយមសម្រាប់អ្នកមានជីវភាពធូរធារ គ្រាន់បើនៅវៀតណាម ។
ទើបមានវត្តមាននៅហាងលក់ផ្លែឈើ នាំចូលពីបរទេស តែផ្លែទទឹមប៉េរូ ពិតជាពេញនិយមខ្លាំងណាស់ ទោះបីវាមានតម្លៃជិត ១៥ដុល្លារក្តី ក្នុង១ផ្លែ ។
ផ្លែវាធំៗ សំបកពណ៌ក្រហមឆ្អៅ ។
គ្រាប់របស់វាក៏ពុំជាតូចប៉ុន្មានមានពណ៌ក្រហមក្រម៉ៅ សម្បូរទឹកហើយផ្អែម ។
ទម្ងន់ជាមធ្យមក្នុង១ផ្លែៗ ពី ៦០០-៧០០g ។
ប៉ុន្តែផ្លែខ្លះដល់ទៅ១គីឡូក្រាមឯណោះ ។
គិតទៅក្នុង១ផ្លែ តម្លៃប្រមាណជិត ១៥ដុល្លារ ។
ផ្លែទទឹមនៅប៉េរូ គឺអំឡុងខែឧសភា និងមិថុនា ហេតុនេះទើបនាំគ្នាដណ្តើមទិញពិសារឲ្យទាន់រដូវ ។
វាមានឱជារសផ្អែមត្រជាក់ រាងជូរតិចៗ ពិតជាឆ្ងាញ់ណាស់ ។
ថ្វីត្បិតតែវាថ្លៃមែន តែពុំមានគីមី ផ្ទុកវីតាមីនច្រើន ធ្វើឲ្យគេនិយមប្រៀបនឹងទទឹមនាំចូលពីចិន ដែលគ្មានទំនុកចិត្ត ។
ក្រៅពីនោះគេឃើញមាន ទទឹមឥណ្ឌា អេហ្សីប …. តាមរដូវកាល មិនដូចគ្នាទេ ហេតុនេះគេអាចមានទទឹមពិសារគ្រប់រដូវ ។
ប្រមូលផលទទឹមនៅអេហ្ស៊ីពគួរឲ្យចង់គយគន់ ៕ លីសា