ពិតជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តយ៉ាងខ្លាំង ខណៈដែលស្រ្តីជនជាតិចិនរូបស្រស់ម្នាក់ ដែលប្រហែលមិនចង់អស់បង់ថ្លៃបន្ទប់ជួល បែកគំនិតចង់ប្រគល់ខ្លួនប្រាណ ទៅឲ្យម្ចាស់ផ្ទះជួល ដើម្បីជាការដោះដូរ ប៉ុន្តែ បុរសនោះមិនយល់ព្រមតាមសំណើរ ស្រាប់តែផ្ទុះកំហឹងទាញកូនកាំបិតទៅរកដល់បន្ទប់របស់គាត់ គំរាមសម្លាប់ និងថែមទាំងយកកាំបិតឆូតបំផ្លាញជញ្ជាំងផ្ទះបន្ទប់ជួលថែមទៀត។
ហេតុការណ៍ដ៏ញាក់សាច់នេះបានកើតឡើងនៅក្នុងទីក្រុងកំពង់ផែ Qingdao ខេត្ត Shandong នៃប្រទេសចិន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ទាក់ទងនឹងហេតុការណ៍នេះ បុរសជាម្ចាស់ផ្ទះដែលមានឈ្មោះ Liu បានបង្ហើបឱ្យដឹងថា នៅថ្ងៃកើតហេតុ នារីដែលមានមុខមាត់ស្អាតបាតម្នាក់នេះ បានចូលមកមើលបន្ទប់ក្នុងបំណងចង់ជួលស្នាក់នៅ ហើយគាត់ក៏បានជូនដើរមើលបន្ទប់តាមធម្មតាដូចអ្នកជួលមុនៗផងដែរ។
ប៉ុន្តែ អ្វីដែលគួរឲ្យចម្លែកខ្លាំងនោះ គឺបន្ទាប់ពីវិលត្រឡប់ទៅវិញ ស្រ្តីរូបនេះស្រាប់តែបានផ្ញើរូបអាសអាភាស និងសំណើររួមភេទ ជាមួយពាក្យសម្តីតម្រុយមួយចំនួន ប៉ុន្តែ គាត់ពុំដឹងថានាងមានបំណងអ្វីនោះទេ។ បន្ទាប់ពីបានឃើញចម្លែកបែបនេះ ភ្លាមៗនោះ លោក Liu ក៏បានឆ្លើយតបមិនអាចធ្វើរឿងនេះបានទេ ហើយគាត់ក៏បានបដិសេធជួលបន្ទប់ឲ្យនាងស្នាក់នៅឡើយ។
លោក Liu បន្តថា ក្រោយពីគាត់មិនព្រមជួលផ្ទះឱ្យ ស្រ្តីរូបនេះស្រាប់តែមកដល់ផ្ទះរបស់គាត់ ជាមួយកាំបិតក្នុងដៃគំរាមសម្លាប់ ហើយក៏ប្រព្រឹត្តទង្វើបំផ្លាញជញ្ជាំងផ្ទះជួលរបស់គាត់ថែមទៀតផង។ លោក Liu ក៏បានឲ្យដឹងពីអារម្មណ៍បុកពោះមួយនេះថា «នាងពិតជាធ្វើឲ្យភ័យខ្លាចខ្លាំងណាស់នៅពេលនោះ ដោយបានគំរាមសម្លាប់ខ្ញុំតែម្តង»។
ជាក់ស្តែង ក្នុងវីដេអូបានបង្ហាញស្ត្រីរូបនេះកាន់កូនកាំបិតក្នុងដៃ និងឈរឆ្លាក់អក្សរនៅលើជញ្ជាំង ដែលបន្ទាប់មកត្រូវបានដឹងថាជាពាក្យ «សម្លាប់» នៅខាងក្រៅទ្វារ ហើយក៏បានទៅឆូតនៅកន្លែងផ្សេងទៀត។
លោក Liu បាននិយាយថា លោកបានទូរស័ព្ទទៅប៉ូលិសពីរដង។ លើកទីមួយ ប៉ូលីសមក ប៉ុន្តែស្រ្តីនោះបានចាកចេញទៅបាត់ និងលើកទី២ គេបានរកឃើញកន្លែងស្នាក់នៅរបស់នាង ប៉ុន្តែនាងបានចាក់សោ ហើយមិនព្រមបើកទ្វារនោះទេ។
ទោះជាយ៉ាងណា គេបានរាយការណ៍ថា ករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង