Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុងតែជិះម៉ូតូឌុបគ្នាជាមួយម្តាយនិងកូនតាមផ្លូវ ត្រូវរថយន្តបែកកង់ រេចង្កូតទៅបុកស្លា.ប់ទាំង២នាក់

spot_img

បន្ទាយមានជ័យ ៖ ពីរនាក់ម្តាយនិងកូនបានបាត់បង់ជីវិត ដោយជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈរថយន្តធុនធំបែកកង់រេទៅបុកម៉ូតូ ដែលកំពុងតែជិះឌុបគ្នានៅវេលាម៉ោង ១២និង៣៥នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧២-៣៧៣ ក្រៅទីប្រជុំជន លើផ្លូវជាតិលេខ៥ ត្រង់ចំនុចខាងកើតសាលាក្រហម ចម្ងាយប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះជាម្តាយឈ្មោះភូ ភឿយ ភេទស្រីអាយុ៣៧ឆ្នាំ រស់នៅភូមិចាន់គរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាសេ125 ពាក់ផ្លាកលេខ1Z-6300 បន្ទាយមានជ័យ និងកូនអ្នករួមដំណើរឈ្មោះ មាស គឹមឡី ភេទប្រុស អាយុ០៦ឆ្នាំ  ។

នគរបាលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ០២នាក់ម្តាយនិងកូន បានជិះម៉ូតូធ្វើដំណើរ ក្នុងទិសដៅពីកើតមកលិចដល់ចំនុចកើតហេតុ មានរថយន្តធុនធំសីរ៉ឺម៉កពាក់ផ្លាកលេខមុខAT22-3,2019 ផ្លាកលេខក្រោយ4A-0322កណ្តាល សម្រាប់ដឹកគ្រឿងចក្ររបស់ក្រុមហ៊ុន ធ្វើផ្លូវជាតិលេខ៥ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានបែកកង់មុខខាងឆ្វេងរេចង្កូតមកឆ្វេងដៃបុកកៀរម៉ូតូ បណ្តាលឲ្យស្ត្រីជាម្តាយបានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកកូនប្រុសអាយុ០៦ឆ្នាំស្លាប់ ពេលដឹកទៅដល់មន្ទីរពេទ្យ ។ អ្នកបើកបររថយន្ត (ក្តាប់អត្តសញ្ណាណមិនទាន់បាន) ក្រោយកើហេតុរតើគេចខ្លួនបាត់ ។ ចំពោះសពជនរងគ្រោះទាំង០២នាក់ ត្រូវបានក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី វត្ថុតាងរថយន្តនិងម៉ូតូ នគរបាលជំនាញយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រង់ចាំធ្វើការដោះស្រាយតាមនិតិវិធី៕ រក្សាសិទ្ធដោយ ៖ សួង សាម

spot_img
×