Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃស្អែកនេះ! 50 ក្រុមហ៊ុនចូលរួមពិព័រណ៍ការងារ! គួរត្រៀមអ្វីខ្លះ?

ពិព័រណ៍ការងារដែលរៀបចំដោយក្រុមហ៊ុន CamboJob​ នឹងធ្វើឡើងនៅថ្ងៃស្អែក 9-10 កញ្ញា​ នៅផ្សារទំនើបអូឡាំព្យា ដែលជាឱកាសសម្រាប់សិស្សានុសិស្ស និងអ្នកចូលរួមស្វែងរកឱកាសការងារថ្មីៗ !​ដូចនេះអ្នកចូលរួមគួរត្រៀមអ្វីខ្លះមុនពេលចូលរួមពិព័រណ៍ការងារ?

ដោយមានការសហការ និងការគាំទ្រពីសំណាក់ក្រុមហ៊ុនល្បីៗជាង 50 នៅក្នុងប្រទេសកម្ពុជាដែលមានដូចជា៖​​ The Olympia Mall, Mega Asset, Naga World, WOWNOW, E-GET, Huawei, DAP News, Lesso (CAMBODIA) Trading CO., LTD, Topec Electronic, ATS Cambodia, Imperial Star Solar (Cambodia) Co.,Ltd,  Mega WeCare, ​Blu Boba, Coastal City Development Group Co., Ltd, ZTO, MOVE by LM Car, ATAP & Partners COMPANY LIMITED, China Construction Fourth Engineering Division Corp.Ltd (中国建筑第四工程局(柬埔寨)有限公司), TECHBODIA, T.C.U POLYS ENTERPRISE Co.,Ltd. (联通科技柬埔寨塑料有限公司), , Zhengheng Group Co.,Ltd, ROMDUOL CITY (上置集团, 金边印象), SHAO ANXU, GOOD TOP MACHINERY CAMBODIA CO.LTD, General Enterprises Garment (Cambodia) Co.,Ltd., 柬埔寨果美农场食品有限公司, 西港经济特区 ដែលមានឱកាសការងាររហូតទៅដល់ 3000+ ជាឱកាសដ៏ល្អសម្រាប់អ្នកចូលរួមស្វែងរកការងារដែលសាកសមបំផុត។

មិនត្រឹមតែប៉ុណ្ណោះ ពិព័រណ៍ការងារ CamboJob អាចចូលរួមដោយសេរី ថែមទាំងមានការលេងហ្គេមឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដែលមានរង្វាន់ដូចជា៖ ដបទឹក  កាបូបស្ពាយ នាឡិកាដៃ កុំព្យូទ័រ និងរង្វាន់ជាច្រើនទៀតដែលមានរហូតដល់ទៅ 3000+។ ក្រៅពីការចាប់ឆ្នោតផ្សងសំណាងក៏មានការលេងហ្គេមសប្បាយៗជាច្រើនទៀតដូចជាបោះត្រាលើផែនទី បង្វិលកង បោះប៉េងប៉ុង និងចាក់គម្ពី​ ដែលជួយបង្កើនបរិយាកាសឲ្យកាន់តែអស្ចារ្យនៅថ្ងៃពិព័រណ៍ការងារ។​


អ្នកចូលរួមអាចធ្វើការចុះឈ្មោះតាមរយៈលីង៖ https://bit.ly/cbjchinesecareerfair និងពេលចុះឈ្មោះទទួលបានលេខកូដបញ្ចប់ដោយ “2” នឹងទទួលបានកាបូបស្ពាយដ៏ស្រស់ស្អាតមួយ។​

អ្នកចូលរួមពិព័រណ៍ការងារអាចធ្វើការដាក់ពាក្យ និងសម្ភាសន៍ភ្លាមៗជាមួយក្រុមហ៊ុនដើម្បីទទួលបានការងារ​ ការណែនាំពីអ្នកជំនាញ និងHR អំពីការសរសេរ CV និងជំនាញដែលគួរពង្រឹងដើម្បីអភិវឌ្ឍសមត្ថភាពឲ្យកាន់តែប្រសើរជាងមុន។

បន្ថែមពីនេះ អ្នកចូលរួមអាចស្វែងរកស្តង់ Career Consultant ដែលជួយព្រឹក្សាការងារ ការផ្តល់ជាទិសដៅការងារ ការណែនាំអំពីជំនាញ និងអាជីពដែលគួរជ្រើសរើសមុនពេល​ និងក្រោយពេលបញ្ចប់ការរសិក្សារពី HR និង​ Senior Business Development and Research ដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំ។

អ្វីដែលគួរឲ្យរំភើបនោះគឺមានការចូលរួមពីសាកលវិទ្យាល័យ និងស្ថាប័នជាង 15 ចូលរួមនៅថ្ងៃពិព័រណ៍ការងារ ថែមទាំងមានការផ្តល់ជូនជាអាហារូបករណ៍ជាច្រើនសម្រាប់អ្នកចូលរួមដែលជាឱកាសដ៏ល្អដើម្បីទទួលបានការងារ ព្រមទាំងអាហារូបករណ៍។

លើសពីនេះ ក៍មានសិក្ខាសាលាចូលរួមបកស្រាយពីវាគ្មិន និង HR ជាច្រើនរូបអំពីប្រធានបទ៖ “Prepare Today’s Youth for Tomorrow’s World” និង “Should We Do Regular Job-Hopping” ដើម្បីផ្តល់នូវត្រីវិស័យសម្រាប់អ្នកធ្វើការ និងអ្នកចូលរួមអំពីចំណេះដឹងការងារ ពេលវេលាដែលគួរផ្លាស់ប្តូរការងារ​ ការលើកស្ទួយធនធានមនុស្ស និងយុវជនឲ្យកាន់តែមានសក្តានុពល។

សម្រាប់អ្នកចូលរួមគួរតែរៀបចំ CV ឲ្យបានច្រើនច្បាប់ ស្លៀកសម្លៀកបំពាក់ឲ្យបានសមរម្យ ស្វែងរកសំណួរចម្លើយ អំឡុងពេលសម្ភាសន៍ដើម្បីទទួលបានឱកាសការងារខ្ពស់នៅថ្ងៃពិព័រណ៍ការងារ។​

ជួបគ្នាថ្ងៃស្អែក! កុំភ្លេចមកឲ្យលឿនដើម្បីទទួលបានកាដូរ Early Bird ដែលមានរង្វាន់ អាហារូបករណ៍ជាច្រើន និងកុំភ្លេច Download កម្មវិធី CamboJob ដើម្បីចូលរួមលេងហ្គេមសប្បាយៗជាច្រើននៅថ្ងៃពិព័រណ៍ការងារ។

ចុះឈ្មោះចូលរួមដោយសេរី៖ https://bit.ly/cbjchinesecareerfair

សម្រាប់ព័ត៌មានបន្ថែម៖ +855 81 697 501

×