Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីវាយបំបែកកញ្ចក់ ចូលលួចសម្ភារៈក្នុងផ្សារទំនើបជប៉ុន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចូលទៅឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនោះ បានវាយបំបែកកញ្ចក់មួយផ្ទាំងចូលទៅលួចសម្ភារៈ នៅក្នុងផ្សារទំនើបជប៉ុន បានជាច្រើនហើយបម្រុងរៀបយកចេញ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចក្បែរកៅដាយ ផ្លូវ២០៥កែង៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើយោងតាមប្រភព័ត៌មានពីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះបានឃើញហេតុការណ៍ខាងលើ ប្រាប់ឲ្យដឹងថា នៅមុនកើតហេតុដោយរូបគាត់ បានធ្វើដំណើរឆ្លងកាត់ផ្សារទំនើបជប៉ុន គោលបំណងដឹកបន្លែទៅលក់នៅផ្សារដើមគរ ក្រោយមកក៏បានធ្វើដំណើរឆ្លងកាត់ទីនោះ ក្រឡេកទៅឃើញបុរសជាជនសង្ស័យម្នាក់ កំពុងតែយកដែកវាយបំបែកកញ្ចក់ផ្សារទំនើបជប៉ុនមួយផ្ទាំង ហើយលូនចូលទៅខាងក្នុងបាត់ភ្លាមនោះដែរ រូបគាត់និងពលរដ្ឋជិតខាងនាំគ្នាស្រែកឆោឡោ ផ្អើលពេញបរិវេណក្នុងផ្សារធ្វើឲ្យជនសង្ស័យភ័យ មិនហ៊ានរត់ចេញមកក្រៅ បានពួនសម្ងំនៅខាងក្នុងនោះ អស់ជាច្រើនម៉ោងក្រោយមក ពួកគាត់នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយនិងម្ចាស់ផ្សារ បានចូលទៅខាងក្នុងធ្វើការឆែកឆេរ ក៏ឃើញជនសង្ស័យកំពុងតែពួនហើយបានរៀបចំអីវ៉ាន់ ដែលលួចបានទុកជាស្រេចបម្រុងនឹងរត់ចេញមកក្រៅ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ក៏បានឃាត់ជនសង្ស័យយកទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការសាកសួរនាំបន្ត និងចាត់វិធានការទៅផ្លូវច្បាប់។ គួរបញ្ជាក់ជូនបន្ថែមដែរថា ជនសង្ស័យខាងលើ មិនស្គាល់អត្តសញ្ញាណ និងមុខរបមិនពិតប្រាកត់នោះទេ៕ រក្សាសិទ្ធដោយ ៖ សា មេត

×