Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្ត Lexus RX350 ពាក់ផ្លាកលេខនគរបាល បើកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ ៖ រថយន្តម៉ាក LexusRX350 ពាក់ផ្លាកលេខនគរបាលមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមិនបានប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចក្បែរស្តុបបូកគោ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តបង្កមួយគ្រឿងម៉ាក LexusRX350ពណ៌សពាក់ផ្លាកលេខ នគបាល 2.9086 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុខាងលើប្រជាពលរដ្ឋជិតខាង ក៏បានរាយការណ៍ទៅមន្ត្រីសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ ឲ្យចុះមកពិនិត្យទីតាំងកើតហេតុភ្លាមៗផងដែរ ក្រោយពិនិត្យរួចក៏បានទាក់ទងទៅមន្ត្រីផ្នែកជំនាញចរាចរណ៍បន្ត ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្ត បង្កខាងលើទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួន ធ្វើការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

×