លោកយាយមានឈ្មោះ Sumanee Gunakasem បានឆ្លើយតបនឹងកិច្ចសម្ភាសន៍ ពីប៉ុន្មានថ្ងៃមុននេះថា ខ្លួនកំពុងត្រូវបានគេវិនិច្ឆ័យថា កើតជំងឺមហារីក ប៉ុន្តែគាត់នៅសុទិដ្ឋិនិយម ហើយនិយាយថា ៖ “ខ្ញុំពុំទាន់ត្រៀមទុកបានល្អ ហេតុអ្វីក៏ចាកចេញទៅបាន!” ។
រូបភាពក្រោយពេលវះកាត់កែសម្ផស្សរួច
តាំងពីត្រូវបានគេវិនិច្ឆ័យកើតជំងឺមហារីក អ្នកស្រីក៏បានធ្វើការព្យាបាលដោយគីមី ។ ថ្វីត្បិតមានការឈឺចាប់ តែគាត់មិនទុដ្ឋិនិយមឡើយ ហើយថែមទាំងនិយាយថា ប្រសិនបើព្យាបាលជានោះនឹងធ្វើពិធជប់លៀងដ៏ធំមួយ ហើយ “នឹងអញ្ជើញបណ្តាតារាល្បីៗ និងមិត្តភក្តិមកផ្ទះខ្ញុំកម្សាន្តសប្បាយ ហើយថតរូបជាមួយគ្នា” ។
នៅពេលដឹងពីខ្សែស្រឡាយរបស់អ្នកស្រី Sumanee Gunakasem ទើបឃើញថា វាពុំធម្មតាឡើយ ព្រោះត្រកូលនេះមានទ្រព្យសម្បត្តិច្រើនឥតគណនា ក្រៅពីផ្ទៃដីរាប់ពាន់ហិកតា នៅមានពេជ្រ ត្បូង កែវកងរាប់មិនអស់ ។ ឪពុកអ្នកស្រីជាអ្នកការទូត ហើយអ្នកស្រីត្រូវបានប្រសូត្រនៅមន្ទីរពេទ្យ Siriaj ថៃ ដែលជាមន្ទីរពេទ្យជំនាញបម្រើដល់រាជវង្សថៃប៉ុណ្ណោះ ។
ពេលនៅតូចអ្នកស្រីរស់នៅកន្លែង មានវាលស្រែល្វីងល្វើយ តែក្រោយមកដើម្បីងាយឲ្យអ្នកស្រីរៀន ឪពុកម្តាយបានផ្ទេរទៅរស់នៅកណ្តាលក្រុងបាងកក ដោយទិញដីធ្លី សាងសង់ភូមិគ្រឹះ និងផ្លូវថ្នល់ជាច្រើនគ្រាន់ដើម្បីកូនស្រីងាយ “ដើរ” ទៅរៀន ។ ចំណែកលំនៅដ្ឋានវិញ គឺជាភូមិគ្រឹះមួយដែល ខ្ពស់ជាងគេ នាសម័យនោះ នៅចំកណ្តាលក្រុង ។
អ្នកស្រីធ្លាប់បានទៅសិក្សានៅប្រទេសអង់គ្លេស ហើយក៏ស្គាល់ជាមួយស្វាមី ពេលរៀននៅមហាវិទ្យាល័យ ។ ស្វាមីអ្នកស្រីក៏ជាអ្នកការទូត (ឈ្មោះ Pracha Gunakasem តែលោក បានស្លាប់កាលពីឆ្នាំ ២០០៩ ។ អ្នកស្រីមានកូនប្រុសម្នាក់ឈ្មោះ Pramond – ឈ្មោះដែលព្រះមហាក្សត្រថៃទ្រង់ប្រទានឲ្យ ។
អ្នកស្រីក៏ជាស្ត្រីដែលមានវត្ថុបុរាណ មានតម្លៃបំផុតនៅថៃ ។ ដោយឡែកវត្ថុទាំងនោះមានតម្លៃប្រមាណ ១០០ពាន់លានបាត ។
Sumanee រស់នៅក្នុងអគារ១០ជាន់១ នាវិថី Lang Suan, បាងកក ថៃ ហើយមានអគារនេះជាចំណងដៃ ដែលឪពុកអ្នកស្រីបានចងដៃតាំងពី ៥០ឆ្នាំមុនម្លេះ ។ ក្នុងអគារនេះ មានអ្នកបម្រើ ដល់ទៅ… ៥០នាក់ ។
អ្នកស្រីធ្លាប់ពោលថា ៖ “ខ្ញុំមានអចលនទ្រព្យច្រើន ប៉ុន្តែទីនេះជាកន្លែងតែមួយគត់ដែលខ្ញុំហៅថា… ផ្ទះ” ។
វត្ថុប្រើប្រាស់ក្នុងគ្រួសារអ្នកស្រី សុទ្ធសឹងជាបុរាណវត្ថុ មានតម្លៃដែលប្រដាប់ដាក់ទឹកកក មួយមានតម្លៃដល់ទៅ ២៥០លានបាត ព្រំមួយទិញក្នុងការដេញថ្លៃពីប្រទេសអ៊ីរ៉ង់ ៤០ពាន់លានបាត… ។ល។
ប៉ុន្តែអស្ចារ្យជាងគេនោះគឺបន្ទប់អនាម័យ ដែលធ្វើអំពីមាសទឹកដប់ ។
Sumanee ចូលចិត្តតុបតែងខ្លួន បង្អួត “សម្រស់” ។ បើតាមគណនី INS របស់គាត់អាចឃើញថា ថ្ងៃៗគាត់តែងខ្លួនឆើតឆាយ រួចថតរូប ហើយបង្ហោះលើបណ្តាញសង្គម ៕ សុបិន្ត
ខាងក្រោមជារូបភាពខ្លះៗ