Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាសគេ​យ៉ាងណា! ក្រោយ ចំប៉ី​ខ្មៅ រៃអង្គាស​ប្រាក់​បាន​ជាង 1000$ ថា​នឹង​ធ្វើដំណើរ​ទៅ​ពិនិត្យ​សំណង់​ប្រា​សាទ​ថៃ «សីហ​នគរ» តែ​បែ​រជា​ក្រឡាស់សម្ដី​វិញ ស្រាប់​តែ​ផេ​ក​ថៃ​មួយ ផ្លែ​ផ្លា​មកកាន់​ប្រជាជន​ខ្មែរ​ថា…

ដូចបានដឹងហើយ ថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរជាអ្នកប្រើប្រាស់បណ្តញសង្គម បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង ក្រោយពីបានឃើញរូបសំណង់ប្រាសាទដ៏ធំមួយរបស់ថៃឈ្មោះថា «សីហនគរ» ស្ថិតក្នុងវត្តភូម៉ានហ្វា មានរូបរាងស្រដៀងនឹងប្រាសាទអង្គរវត្ត ដែលធ្វើប្រជាជនខ្មែរជឿថា សំណង់ប្រសាទមួយនេះប្រាកដណាស់ជាបាន «លួចចម្លង» ពីប្រាសាទអង្គរ ដែលជាប្រសាទដ៏អច្ឆរិយរបស់ខ្មែរ និងគ្មានពីរនៅលើពិភពលោក។

យ៉ាងណាមិញ ក្រោយពីបានឃើញលើបណ្ដាញសង្គម កំពុងផ្ទុះកក្រើក ចំពោះព័ត៍មានមួយនេះ ស្រាប់តែ ចំប៉ីខ្មៅ បានចេញមុខយ៉ាងហំហួនភ្លាមៗ និងអះអាងថា ខ្លួននឹងធ្វើដំណើរទៅកាន់ទីតាំងសំណង់ប្រាសាទ សីហានគរ ដែលកំពុងសាងសង់នៅលើទឹកដីប្រទេសថៃ ដោយផ្ទាល់ ដើម្បីធ្វើការពិនិត្យ និងថតយករូបភាពអំពីសំណង់ប្រាសាទមួយនេះ មកបង្ហាញបងប្អូនមហាជនឱ្យបានឃើញច្បាស់។ ប៉ុន្តែ ជាថ្នូរនឹងការធ្វើដំណើរទៅពិនិត្យមើលនេះ ចំប៉ីខ្មៅ បានប្រកាសសុំរៃអង្គាសប្រាក់ពីមហាជន ដើម្បីសម្រាប់ការចំណាយក្នុងធ្វើការដំណើរទៅ-មក និងកន្លែងស្នាក់នៅក្នុងរយៈពេល ៣ ថ្ងៃ ដែលសរុបចំនួន ១០០០ ដុល្លារ។

តែអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងស្រឡាំងកាំងនោះ គឺបន្ទាប់ពីទទួលបានប្រាក់ឧបត្ថម្ភគាំទ្ររហូតឡើងដល់ 1400$ លើសពីការកំណត់ ស្រាប់តែ ចំប៉ីខ្មៅ បែរជាក្រឡាស់សម្តីប្រកាសថា នឹងមិនធ្វើដំណើរទៅប្រទេសថៃវិញ ដោយពុំបានបញ្ជាក់ពីមូលហេតុឲ្យដឹងច្បាស់នោះទេ។ ប៉ុន្តែ បើតាមកត់សម្គាល់ឃើញ ចំប៉ីខ្មៅ ហាក់មិនពេញចិត្តទៅនឹងអ្នកចំអកឲ្យខ្លួនរឿងប្រមូលលុយឧត្ថម្ភនេះ ដោយនិយាយថា «មានប្អូនៗ ខ្លះcomment ថា 15 pro max calling អើយ បើឈាមគេថោក គេមិនគិតប្រយោជន៍ជាតិ គេមិននាំធ្វើទេ លុយនេះបើទើសទាល់ពេក ខ្ញុំសុំរំសាយគម្រោងទៅ ភូម៉ាន់ហ្វា ហើយយកលុយទាំងនេះធ្វើកម្មវិធីសប្បុរសធម៌វិញ»។ បន្ទាប់មក ចំប៉ីខ្មៅ ក៏បានបង្ហោះឲ្យដឹងថា៖ «ខ្ញុំសម្រេចចិត្តមិនទៅប្រទេសថៃវិញ ជំនួយដែលបានមកពីសប្បុរសជន ខ្ញុំនឹងធ្វើរឿងដ៏រំភើប១ 1300$»។ ទោះជាយ៉ាងណា នឹងរង់ចាំមើលបន្តថា តើលុយចំនួន 1300$ នេះ ចំប៉ីខ្មៅ នឹងយកទៅធ្វើជំនួយសប្បុរសធម៌អ្វី? ខណៈ ចំប៉ីខ្មៅ បានបញ្ជាក់ថា លុយទាំងនេះខ្លួនមិនយកទៅណាទេ ដោយទុកឲ្យអ្នកទើសរិះគន់ឲ្យឆ្អែតសិនចុះ។

ពិតណាស់ ក្រោយឃើញបែបនេះ មហាជនអ្នកលេងបណ្តាញសង្គមជាច្រើន បានផ្ទុះការប្រតិកម្ម និងបានរិះគន់ទៅកាន់ ចំប៉ីខ្មៅ យ៉ាងខ្លាំងៗតែម្តង ហើយអ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺរឿងនេះក៏បានលេចឮដល់ផេកថៃមួយ បានចំអកឲ្យប្រជាជនខ្មែរ ជាពិសេសអ្នកផ្តល់ជំនួយយ៉ាងចុកៗក្នុងន័យបែបនេះថា «ការក្បត់ពាក្យសន្យារបស់ ចំប៉ីខ្មៅ គឺស្តែងបង្ហាញឲ្យឃើញថា វាជារឿងធម្មតាទៅហើយ សម្រាប់ប្រជាជាតិមួយនេះ»។

ជាក់ស្តែង ផេកថៃដែលមានឈ្មោះ «ASEAN “มอง” ไทย» កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហោះរូប ចំប៉ីខ្មៅ និងភ្ជាប់ Caption យ៉ាងដូច្នេះថា៖ «លោក ហេង យិន ជនជាតិខ្មែរ ដែលបានទទួលជំនួយឧបត្ថម្ភចំនួន 1000$ បានអះអាងថា ខ្លួននឹងប្រើប្រាស់សម្រាប់ចំណាយក្នុងការធ្វើដំណើរទៅពិនិត្យប្រាសាទភូម៉ានហ្វា ដើម្បីពិនិត្យមើលថាតើវាជាសំណង់ប្រាសាទចម្លងពីអង្គរ ដែលជាប្រាសាទរបស់ខ្មែរឬអត់។ ហើយបានទទួលជំនួយឧបត្ថម្ភសរុបចំនួន 1400$ លើសពីគោលដៅដែលបានកំណត់។ តែបន្ទាប់មក លោក ហេង យិន បែរជាបាន​ប្រកាស​មិន​ទៅ​ប្រទេស​ថៃ​វិញទេ។ គាត់បានក្បត់ខ្លួនឯង គាត់ជាមនុស្សរមិលគុណ និងមិនបានធ្វើតាមការសន្យា។ នេះវាជារឿងធម្មតាទៅហើយ សម្រាប់ប្រជាជាតិមួយនេះ។ លើកនេះ ខ្មែរធ្វើស៊ីខ្មែរហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×