Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​សុំទា.ន​អាយុ ៧០ ឆ្នាំ លុ.ត​ជង្គង់​ឈ្ងូ​ក​ដាក់​ទូរស័​ព្ទ ស្មាន​តែ​មើលរឿង​រ៉ាវ​សង្គម ពេល​ពិនិត្យ​រូប​ក្នុង​ទូរស័ព្ទ ឃើញ​ហើយ​ហួស​ថ្លែង

spot_img

អ្នកសុំទានម្នាក់អាយុប្រហែល ៧០ ឆ្នាំ ម្នាក់ នៅទីក្រុង Guangzhou ខេត្ត Guangdong បានកំពុងបង្កឲ្យមានការពិភាក្សា និងរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គមចិន។ បើតាមអ្នកស្រុកបានឲ្យដឹងថា គាត់គឺជាអ្នកសុំទាន “អាជីព” មិនថាដោយសារអសមត្ថភាពធ្វើការងារ ដោយសារអាយុចាស់ ឬមិនចង់ធ្វើការនោះទេ គឺតែងតែលេចឡើងនៅកន្លែងដដែលជារៀងរាល់ថ្ងៃ។ ប៉ុន្តែ​អ្វី​ទៅ ​ដែល​ធ្វើ​ឱ្យ​បុរស​សុំទាន​ម្នាក់​នេះ ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សហគមន៍​អនឡាញ?។

នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ២០២៣ ខណៈពេល​កំពុង​ដើរ​តាម​ផ្លូវ ស្រ្តីម្នាក់ឈ្មោះ Vuong បានចាប់អារម្មណ៍ទៅលើ​លើ​បុរស​សុំទាន​ម្នាក់​នេះ​ដោយ​ចៃដន្យ។ នាង​បាន​ឃើញ​អ្នក​សុំទាន​អាយុ ៧០ ឆ្នាំ​ កំពុង​លុត​ជង្គង់​លើ​ដី ហើយកាន់​ទូរស័ព្ទ​ដៃថត ខណៈមនុស្សម្នាដែល​ភាគ​ច្រើន​ជា​ក្មេង​ស្រីៗ ស្លៀកសំពត់ខ្លី និងខោខ្លី ដោយសារតែអាកាសធាតុក្តៅ។

ជាក់ស្តែង ដោយសារថ្មីៗនេះ ការលួចថតរូបអ្នកដ៏ទៃដោយសម្ងាត់ បានធ្វើឱ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុកនៅលើអ៊ីនធឺណិត។ ហើយបានដឹង​បែប​នេះ អ្នកស្រី Vuong ក៏​ឈប់​សង្កេត​មើល​ទង្វើ​របស់​អ្នក​សុំទាន។ ដូចការសង្ស័យ ទើបបាននាងឃើញបុរសសុំទានវ័យចំណាស់រូបនេះ លួចថតស្រីៗជាច្រើន ដោយធ្វើជាដាក់ទូរសព្ទដៃទាប ប៉ុន្តែ លួចតម្រង់កាមេរ៉ា ទៅកាន់នារីស្លៀកសំពត់ខ្លី និងខោខ្លី ដែលដើរកាត់ពីមុខគាត់។ គាត់បានអនុវត្តការងារនេះប្រកបដោយវិជ្ជាជីវៈយ៉ាងខ្លាំង ដោយបានប្តូរទៅរបៀបថតមុំធំទូលាយ 0.5x ដើម្បីចាប់យករូបភាពបន្ថែមទៀត ដោយផ្តោតលើភ្លៅរបស់ក្មេងស្រីតែម្តង។

ទង្វើ​នេះ​ត្រូវ​បាន​អ្នកស្រី Vuong លួចថតពីចម្ងាយ និង​បង្ហោះ​វីដេអូចូល​បណ្ដាញ​សង្គម។ នាង​ជឿ​ថា ​អ្នក​សុំទាន​រូប​នេះ​មាន​ចេតនា​អាក្រក់ និង​ធ្វើ​រឿង​ដ៏គួរ​ឲ្យ​អាម៉ាស់​ដោយ​មិន​ស្ទាក់ស្ទើរ។ មែនហើយ មនុស្សជាច្រើននឹងពិបាក​គិត​ថា​បុរស​សុំទាន​ក្នុង​វ័យ​នោះ​នឹង​ធ្វើ​ទង្វើ​បែប​នេះ។

ភ្លាមៗ​បន្ទាប់​ពី​ត្រូវ​បាន​បង្ហោះ វីដេអូ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម។ មនុស្សជាច្រើនជឿថា អាកប្បកិរិយារបស់បុរសចំណាស់នេះ គឺមិនសមរម្យទាំងស្រុង។ ក្នុងនោះ មនុស្សជាច្រើនបានសម្តែងការហួសចិត្តថា៖ «ឃើញអ្នកសុំទានវ័យចាស់បែបនេះ ខ្ញុំតែងអាណិតអាសូរ​ តែពេលឃើញ​សុំទានបង្កប់ទង្វើរដ៏សិលធម៌បែបនេះ ពិតជាគួរឲ្យស្អប់ខ្លាំងណាស់ ខណៈក្មេង​ស្រី​ៗ​នៅ​ទីនោះ​មាន​អាយុ​ត្រឹមតែ​ជា​ចៅ​ប៉ុណ្ណោះ​​ នេះ​ជាការ​យាយី​ដោយចេតនា, គាត់មិនត្រឹមតែថតរូបភ្លៅស្រីៗប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ចេះកែសំរួល Lens និងចាប់មុំថតបានល្អទៀត។ ការថតបែបអាជីពបែបនេះត្រូវតែធ្វើច្រើនដងហើយ, មូលហេតុដែលបុរសចំណាស់ម្នាក់នេះហ៊ានថតរូបយ៉ាងចំៗ និងជាសាធារណៈបែបនេះ គឺប្រហែលជាមកពីគាត់មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដោះសារពេលគេចាប់បាន ដូច្នេះគាត់មិនខ្វល់ពីភ្នែកអ្នកដទៃទេ ទោះជាយ៉ាងនេះក្តី រឿងនេះពិតជាគួរឲ្យសោកស្ដាយណាស់»។

បច្ចុប្បន្ន​នេះ ប្រធានបទ​នៃ​អ្នក​សុំទាន​វ័យ​៧០​ឆ្នាំ​រូប​នេះ ​កំពុង​ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា​ក្តៅគគុក នៅ​លើ​បណ្តាញ​សង្គម​ចិន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×