Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់! ផ្លូវ​ក្លាយជា​ទន្លេ ស្រី​ស្អាត​ដ៏​ក្លាហាន ឡើង​អង្គុយ​ដំបូល​លើ​រថយន្ត និង​ចុច​ទូរស័ព្ទ​យ៉ាង​រំ​ភើយ

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ភ្លៀង​ធ្លាក់​ខ្លាំង​បាន​ធ្វើ​ឱ្យ​ផ្លូវ​ជា​ច្រើន​ក្នុង​ទីក្រុង​ហាណូយ ត្រូវ​ជន់​លិច​យ៉ាង​ខ្លាំង ដែលធ្វើឲ្យចរាចរណ៍ ​បាន​ក្លាយ​ជា​ចលាចល ខណៈរថយន្ត​ត្រូវ​បាន «លិចលង់» ​ក្នុង​ទឹកអស់​ជាច្រើន​ម៉ោង។

នៅលើបណ្ដាញសង្គម មនុស្សជាច្រើនបានចែករំលែករូបភាពជាច្រើនសន្លឹកក្នុងពេលដំណាលគ្នា បង្ហាញពីទិដ្ឋភាពផ្លូវលិចទឹក និងផ្លូវដែលប្រែទៅជាទន្លេ។ តែអ្វីដែល «លេចធ្លោ» ក្នុងចំណោមនោះ គឺរូបភាពដ៏អស់ទាស់មួយ បង្ហាញស្រីស្អាតម្នាក់អង្គុយលើដំបូលរថយន្តយ៉ាងរំភើយ ខណៈរថយន្តរបស់នាងកំពុងត្រូវលិចលង់ក្នុងទឹក ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ស្ថានភាពពាក់កណ្តាលយំ ពាក់កណ្តាលសើចនេះ បានទទួលការចូលចិត្តរាប់ម៉ឺននាក់នៅលើវេទិកាបណ្តាញសង្គម។ សុទិដ្ឋិនិយម​របស់​នារី​ម្នាក់​នេះ​ធ្វើ​ឱ្យ​អ្នក​រាល់​គ្នា​ដែល​ឃើញ​ហើយ ​មិនអាចទប់សំណើចបាន។

តែក្រោយមក គេបានដឹងថា ស្រីស្អាតរូបនេះមានឈ្មោះ Kim Cuc ។ ចែករំលែកនៅលើបណ្តាញសង្គម កញ្ញា Cuc ដែលជាតួអង្គដ៏ល្បីក្នុងរូប បាននិយាយដោយមិនស្ទាក់ស្ទើរថា រថយន្តរបស់នាងបានជាប់គាំងនៅផ្លូវក្រវ៉ាត់ក្រុងលេខ៣ ប្រសព្វផ្លូវ Thang Long Avenue (ហាណូយ) វេលាម៉ោងប្រហែល ១០ ព្រឹក។

Cuc បានបន្តថា៖ «ខ្ញុំបានចាប់ផ្តើមចេញពីផ្ទះរបស់នាងនៅ Vinhome Greenbay (Me Tri) បន្ទាប់មកបានបត់ទៅផ្លូវហាយវេ។ ដោយសារ​ផ្លូវ​មាន​មនុស្ស​កកកុញ ខ្ញុំ​មិន​បាន​ចាប់អារម្មណ៍ ទើប​ខ្ញុំ​បត់​ស្តាំ​តាម​ឡានគេឯង ប៉ុន្តែ​ពេល​ទៅដល់​កណ្តាល​តំបន់​លិចទឹក ខ្ញុំ​ដឹងថា​ទឹកជំនន់​ជ្រៅ​ប៉ុណ្ណា​។ រថយន្ត​បាន​ជាប់​គាំង តែ​សំណាងល្អ​ខាងក្នុង​រថយន្ត​មិន​លិច​ទឹក​ច្រើន​។ ដំបូង​ឡើយ ខ្ញុំ​ចង់​អង្គុយ​ក្នុង​រថយន្ត ប៉ុន្តែ​ពិបាក​ដកដង្ហើម ដូច្នេះ​ក្រោយ​មក ខ្ញុំ​ក៏​ឡើង​ទៅ​លើ​ដំបូលតែម្តងទៅ»។

អង្គុយ​តែ​ម្នាក់​ឯង​ជុំវិញដោយ​ទឹក នារីក្លាហាន​រូបនេះ ហាក់មិន​បាន​ព្រួយ​បារម្ភ ឬ​ច្របូក​ច្របល់​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​នាង​បាន​ដក​ទូរស័ព្ទ មកថតយ៉ាងរីករាយ។ ប្រហែលមួយម៉ោងក្រោយមក ក្រុមជួយសង្គ្រោះបានមកដល់ ហើយ Cuc ក៏ត្រូវបានរំដោះចេញពីស្ថានភាពដ៏គួរឱ្យហួសចិត្តផងដែរ។

បន្ទាប់ពីរូបថតនោះបានសាយភាយពេញបណ្ដាញសង្គម សាច់ញាតិ និងមិត្តភ័ក្តិជាច្រើន មានការព្រួយបារម្មណ៍ ហើយពួកគេក៏បានផ្ញើសារសួរនាំពីនាងផងដែរជ។ ជាមួយបទពិសោធន៍​បើក​បរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ កញ្ញា Cuc ​បាន​និយាយ​ដោយ​រីករាយ​ថា ​នេះ​ជា​អនុស្សាវរីយ៍​មួយ​ក្នុង​ចំណោម​អនុស្សាវរីយ​សើចលាយយំជា​ច្រើន​របស់​នាង។

Cuc បានចែករំលែកឲ្យដឹងថា «ខ្ញុំធ្លាប់ជួបឧប្បត្តិហេតុគួរឱ្យស្រឡាញ់ជាច្រើន ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ខ្ញុំនៅតែសប្បាយចិត្ត។ ដំបូន្មានមួយគឺថា ពេលភ្លៀងខ្លាំង អ្នកគួរតែស្តាប់វិទ្យុជាប្រចាំ ដើម្បីស្តាប់ព័ត៌មាន និងតាមដានស្ថានការណ៍ឲ្យបានឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ជាមួយគ្នានេះ គេក៏បានណែនាំថា អ្នកបើកបរត្រូវវាយតម្លៃឱ្យបានត្រឹមត្រូវ នូវកម្រិតនៃការជន់លិចផ្លូវដែលពួកគេចង់បើកបរឆ្លងកាត់។ ប្រសិនបើ​កម្រិត​ទឹក​ជ្រៅ​ពេក ឬ​មិន​អាច​វាយតម្លៃ​ពី​ស្ថានភាព​ទឹកជំនន់​បាន យក​ល្អ​គួរតែ​បញ្ឈប់ការធ្វើដំណើរ​។ លើសពីនេះ ប្រសិនបើអ្នកសម្រេចចិត្តបើកបរឆ្លងកាត់ផ្លូវលិចទឹក អ្នកគួរតែបិទរាល់បន្ទុកដូចជា ម៉ាស៊ីនត្រជាក់ ប្រព័ន្ធកម្សាន្ត… ដើម្បីបង្កើនដំណើរការរបស់ម៉ាស៊ីន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×