មនុស្សសឹងតែគ្រប់គ្នាសុទ្ធតែដឹងថា ទម្ងន់សមស្របជួយឲ្យយើងមានរូបរាងតុល្យភាព, ផ្តើមពីនោះមានជីវិតសុទិដ្ឋិនិយម និងជឿជាក់លើខ្លួនឯង ។ ប៉ុន្តែ អ្នកមានដឹងទេថា ទម្ងន់សមស្របនូវជួយបេះដូងធ្វើឲ្យសកម្មភាពល្អប្រសើរ? ។
បណ្ឌិត Louis Ignarro អ្នកធ្លាប់ទទួលរង្វាន់ណូបែលវេជ្ជសាស្រ្ត ឲ្យដឹងថា យើងតែងមិនចូលចិត្តជាតិខ្លាញ់ តែការពិតជាតិខ្លាញ់មួយចំនួនបែរជាមានប្រយោជន៍សម្រាប់សរីរាង្គ ។ សរីរាង្គមាំមួន នោះជាតិខ្លាញ់ទាំងនេះត្រូវបានរក្សានៅកម្រិតសមល្មម ។ ទម្ងន់សមស្របត្រូវបានស្តែងចេញតាមរយៈសន្ទស្សន៍ BMI ដែលវាចំណុះទៅលើទំនាក់ទំនងរវាងបរិមាណជាតិខ្លាញ់, កម្ពស់ និងទម្ងន់របស់សរីរាង្គ ។ សន្ទស្សន៍ BMI ត្រូវបានចាត់ទុកថាធម្មតា គឺនៅចន្លោះពី ១៨,៥ ទៅ ២៤,៩ ។
ទម្ងន់សមស្របផ្តល់គុណប្រយោជន៍ចំពោះសុខភាពសរសៃឈាមបេះដូង រួមមាន៖
. សម្ពាធឈាម៖ ទម្ងន់តុល្យភាព ជួយឲ្យសម្ពាធឈាមរក្សានៅកម្រិតស្ថិរភាព ។
. ប្រព័ន្ធឈាមរត់៖ ទន្ទឹមនឹងស្ថិរភាពសម្ពាធឈាម, សន្ទស្សន៍ BMI នៅកម្រិតសមស្របនៅជួយឲ្យសរសៃឈាមមាំមួន ហើយឈាមនិងចរាចរណ៍ទៀងទាត់ ដើម្បីនាំយកសារជាតិជីវជាតិផ្គត់ផ្គង់ឲ្យជាលិកានិងសាច់ដុំ ។
. ទ្រីគ្លីសេវីដ៖ ទម្ងន់តុល្យភាពជួយរក្សាកម្រិតទ្រីគ្លីសេវីដក្នុងសរីរាង្គស្ថិរភាព ។ ពេលបរិភោគ, សរីរាង្គយើងនឹងស្វ័យប្រវត្តិបំប្លែងបរិមាណកាឡូរីលើសទៅជាទ្រីគ្លីសេវីដ និងស្តុកក្នុងកោសិកាខ្លាញ់ ។ បន្ទាប់មក សរីរាង្គនឹងប្រើប្រាស់ជាតិខ្លាញ់នេះ ដូចជាប្រភពថាមពលបំពេញនៅចន្លោះពេលបាយនីមួយៗ ។ ដូច្នេះ ប្រសិនបរិមាណទ្រីគ្លីសេរីដ ត្រូវបានរក្សានៅកម្រិតតុល្យភាព នោះសរសៃឈាមនឹងរឹងមាំ និងដឹកជញ្ជូនឈាមប្រសិទ្ធភាពជាង ។
. បរិមាណcholesterol,៖ បរិមាណcholesterol,សមស្រប រក្សាតួនាទីយ៉ាងសំខាន់ចំពោះសុខភាពសរសៃឈាមបេះដូង ។ ទម្ងន់តុល្យភាពនឹងជួយស្ថិរភាពបរិមាណcholesterol,, ផ្តើមពីនោះ អនុញ្ញាតឲ្យឈាមពីបេះដូង ត្រូវបានចរាចរណ៍ និងផ្គត់ផ្គង់សារជាតិជីវជាតិឲ្យទ្រទ្រង់រាងកាយទាំងមូល ៕
លីសា