Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីសម្ពោធកំពូលថយន្តទំនើបបែបស្ព័រ ALL- New GS3 EMZOOM សេរីឆ្នាំ 2024

spot_img

កាលពីថ្ងៃទី 18 ខែ សីហា ឆ្នាំ 2023 ៖ ក្រុមហ៊ុន THH Import Export Co., Ltd បានប្រារព្ធកម្មវិធីសម្ភោធលក់ជាផ្លូវការរថយន្តទំនើបបែបអនាគត ALL-New EMKOO ដែលរចនាលំនាំតាមរថយន្តទំនើបបែបអនាគតកន្លងផុតទៅកាលពី ១ ខែមុននៅផ្សារទំនើប Aeon Mall Sen Sok ។ បន្ទាប់ពីបិទបញ្ចប់ការ ប្រារព្ធកម្មវិធីសម្ភោធលក់ជាផ្លូវការ ALL-New EMKOO រួចមក សន្ទុះនៃការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជនជាមួយនឹងរថយន្តទំនើបៗរបស់ GAC MOTOR Cambodia ។ បច្ចុប្បន្ននេះដោយសារមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនបែបនេះហើយ ទើបនៅពីថ្ងៃទី 29 ខែ កញ្ញា ឆ្នាំ 2023 ថ្មីៗ នេះ ក្រុមហ៊ុនបានបើកកម្មវិធីសម្ពោធលក់កំពូលថយន្តទំនើបបែបស្ព័រ ALL- New GS3 EMZOOM សេរីឆ្នាំ 2024 ថ្មីមួយបន្ថែមទៀត។

សូមជម្រាបជូនផងដែរថាក្រុមហ៊ុន THH Import Export Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TH Group ដែលជាក្រុមហ៊ុនក្នុងស្រុក និងទទួលសិទ្ធិចែកចាយលក់រថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក GAC ផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន GAC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន។

ដោយសង្កេតឃើញថារថយន្ត GAC ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ក្រុមហ៊ុនបានសម្រេចចិត្តនាំចូលរថយន្តថ្មីមួយម៉ូឌែលទៀត ដែលជារថយន្តប្រភេទ Mini-SUV គឺកំពូលរថយន្តទំនើបបែបស្ព័រ ALL- New GS3 EMZOOM ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា។

ក្រលេកមកមើលលក្ខណៈពិសេសរបស់រថយន្ត ALL-New GS3 EMZOOM ជាប្រភេទរថយន្ត Mini-SUV ខ្នាតតូចបែបស្ព័រ មានទំហំធំទូលាយ ដែលមានការរចនាឡើងជាមួយរូបរាងថ្មីប្លែកលំនាំតាមរថយន្តបែបគ្រាប់ពេជ្រ ទំនើប ទាន់សម័យ (New Generation Trendy & Intelligent SUV) បំពាក់នូវបច្ចេកវិទ្យាឌីជីថលឆ្លាតវៃ និងមានថាមពលខ្លាំង សក្តិសមបំផុតសម្រាប់អ្នកបើកបរជំនាន់ថ្មី។ ការរចនាផ្នែកខាងមុខគឺស្រដៀងទៅនឹងរថយន្តអគ្គីសនី ជាមួយប៉ាណាបញ្ឈរ បែបស្លាបសត្វឥន្ទ្រី ”Mecha Wing Grille” ដែលភ្ជាប់ជាមួយការរចនាចង្កៀងមុខ ជាប្រភេទ Laser eye headlight ដែលផ្តល់នូវភាពទាក់ទាញ និងឧត្តមភាពនៅពេលបើកបរ។ ជាមួយដៃទ្វារបង្កប់ប្រភេទ Electronic Flush Door និងកង់អាលុយម៉ីញ៉ូមទំហំ 18 អ៊ីង។ ងាកមកមើលផ្នែកខាងក្រោយ កាន់តែលេចធ្លោជាមួយការរចនាភ្លើងក្រោយរាង្គគ្រាប់ពេជ្រ (star diamond shape) និងបំពាក់បំពង់ស៊ីមាំងភ្លោះបែបស្ព័រ។

រថយន្ត GS3 EMZOOM ត្រូវបានផលិតនៅលើគ្រោងតួសកល GPMA (GAC Global Platform Modular Architecture) ដែលមានលក្ខណៈ ធន់ រឹងមាំ សន្សំសំចៃ និងផ្តល់នូវគុណភាពខ្ពស់ក្នុងការបើកបរ។ វាបានបំពាក់ម៉ាស៊ីនសាំងសេរីថ្មីជំនាន់ទី3 ទំហំ 1.5T GDI
ដែល GAC ឲឈ្មោះថា Mega Wave Power ផលិតកម្លាំងបាន 177 Hp និងកម្លាំងរមួល 270 Nm ភ្ជាប់ជាមួយប្រអប់លេខ 07 វគ្គអូតូ (7WDCT) ប្រភេទ Wet Dual Clutch Transmission អាចបង្កើនល្បឿនពីចំណុច 0 ទៅ 100 ក្នុងរយៈពេលត្រឹម 7.5 វិនាទីប៉ុណ្ណោះ ព្រមទាំងកំរិតស៊ីប្រេងស្តង់ដារ ត្រឹមតែ 6.2 លីត្រ/100 គីឡូម៉ែត្រ។

នៅផ្នែកខាងក្នុងវិញ GS3 EMZOOM ផ្តល់នូវផាសុកភាពខ្ពស់ ជាមួយកៅអីស្បែករចនាបែបស្ព័រដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងប្រណិតភាព។ ចំពោះលក្ខណៈសម្បត្តិទូរទៅរួមមាន៖

  • ចង្កឹះលេខទំនើបប្រភេទ Electronic Gear Shifter
  • ដៃទ្វារបង្កប់ប្រភេទ Electronic Flush Door
  • កុងទ័រប្រភេទ Digital ទំហំ 7 អ៊ីង
  • អេក្រង់ Touch Screen ទំហំ 10.25 អ៊ីង
  • តម្រងបន្សុទខ្សល់ទំហំ PM 1.0 Air Filter
  • កាំមេរ៉ា 360 ដឺក្រេ មើលជុំវិញរថយន្តកំរិតHD
  • ប្រព័ន្ធកម្រិតល្បឿនរថយន្ត Cruise Control
  • សោររថយន្តរចនាទំនើប និងឆ្លាវៃ (PEPS)
  • ដំបូលបើកប្រភេទ Panoramic Sunroof
    ចំពោះតួរថយន្ត GS3 EMZOOM ស្ថិតក្នុងប្រភេទ Min- SUV (រថយន្តលក្ខណៈគ្រួសារខ្នាតតូច) ប៉ុន្តែវាមានទំហំធំទូលាយ ដោយមានបណ្តោយរហូតដល់ 4,410mm ទទឹង 1,850mm កំពស់ 1,600mm និងគម្លាតពីអ័ក្សកង់មុខទៅអ័ក្សកង់ក្រោយរហូតដល់ 2,650mm ដែលផ្តល់នូវលំនឹងបានល្អនៅពេលបើកបរ។ អ្វីដែលកាន់តែពិសេសសម្រាប់រថយន្តម៉ូឌែល GS3 EMZOOM សេរីថ្មីនេះ មានជម្រើសរហូតដល់ទៅ 05 ពណ៌ រួមមាន៖ ខៀវ , ស, ប្រាក់, ប្រផេះស្រាល និង ប្រផេះដិត។
    អ្វីដែលមិននឹកស្មានដល់នោះចំពោះរថយន្តម៉ូឌែល GS3 EMZOOM ដែលបំពាក់សុទ្ធតែប្រព័ន្ធឌីជីថល និងគ្រឿងបរិក្ខាគ្រប់សព្វ (Full Options) នេះ មានតម្លៃពិសេសត្រឹមតែ $32,900.- តែប៉ុណ្ណោះ និងទទួលបានការផ្តល់ជូនការធានារយៈពេលវែងរហូតដល់ 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ ពីរោងចក្រផ្ទាល់ និងទទួលបានការថែរទាំឥតគិតថ្លៃរយៈពេល 1 ឆ្នាំ ឬ 20, 000 គីឡូម៉ែត្រ ផងដែរ។
    ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តម៉ូឌែល GS3 EMZOOM សេរីថ្មីនេះ អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់របស់ក្រុមហ៊ុន Forward Leasing និងធនាគារដៃគូរ ដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ និងឆាប់រហ័ស។
    ព័ត៌មានលម្អិត សូមទំនាក់ទំនងមកផ្នែកលក់ផ្ទាល់៖ 095999029/ 095999268 ឫ អញ្ជើញមកអគារតាំងបង្ហាញលក់រថយន្ត: អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ (ខាងកើតផ្សារពោធិ៍ចិនតុងប្រហែល 100 ម៉ែត្រ)៕
spot_img
×