Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ស្រុក​កងមាស ដុត​បំផ្លាញ​ដាយ​ចំនួន​៤​មាត់ រី​ឯ​ម្ចាស់​បាន​រត់គេចខ្លួន​បាត់​

​កំពង់ចាម ​៖ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៣​ខែកក្កដា ឆ្នាំ​២០១៨ កងកម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល កង​តា​ណឹង និង​ស្តៅ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ តាម​ដង​ទន្លេមេគង្គ ស្ថិត​នៅ​ចំណុច​ភូមិ​ខ្ពប​លើ ខ្ពប​ក្រោម ភូមិ​ល្វា​លើ ល្វា​ក្រោម និង​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម ជា​លទ្ធផល​សមត្ថកិច្ច​បង្ក្រាបបាន ដាយ​ចំនួន​៤​មាត់ រី​ឯ​ម្ចាស់​បាន​រត់គេចខ្លួន​បាត់​។​

​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បានឲ្យដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ព្រះរាជអាជ្ញា ហួត វុទ្ធី លោក​អភិបាល នៃ​គណៈ​អភិ​បាក​ខេត្ត​កំពង់ចាម ដោយ​មាន​ការចូលរួម​ពី​លោក អួ​ង វិបុល និង​លោក ប៉ូ រតនា និង​មាន​ការចូល​​រួម​ពី​ជំនាញ​ជលផល លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ចាម បាន​ធ្វើ​ពិធី​ដុត​បំផ្លាញ​ចោល​ឧបករណ៍​ខាងលើ​នៅនឹងកន្លែង​តែម្តង​។​

​អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​មួយ​កន្លែង នៅ​ចំណុច​ដង​ទន្លេមេគង្គ ស្ថិតក្នុង​ភូមិ​ខ្ពប​លើ ភូមិ​ខ្ពប​ក្រោម និង​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​កងមាស​។​

​លោកស្នងការ​ការ​បាន​បញ្ជាក់ថា ក្រោយ​មាន​ការ​គោល​ការឯកភាព កម្លាំង​ជំនាញ​បាន​ធ្វើ​ការដុត​បំផ្លាញ​ចោល​នូវ​សម្ភារៈ វត្ថុតាង​ពាក់​ព័ន្ធ​ល្មើស នៅ​ចំណុច​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​កងមាស និង​បាន​ប្រលែង​កូន​ត្រី​ចម្រុះ​ចំនួន​១២៥​គីឡូក្រាម ចូលទៅ​ក្នុង​ទន្លេមេគង្គ​ផងដែរ​។ ករណី​នេះ​ជំនាញ​កំពុង​ធ្វើ​ការស្រាវជ្រាវ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×