Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត toyota prius ២គ្រឿង បុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឱ្យមួយគ្រឿង រេទៅបុកចូលរបងមុខផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងសងខាង

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត បានបើករថយន្តម៉ាក toyota prius មួយគ្រឿង ក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តម៉ាក toyota prius មួយគ្រឿងទៀត បើកឆ្លងផ្លូវចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យរេចង្កូតទៅបុករបងដែកមុខផ្ទះពលរដ្ឋ បាក់ជាច្រើនកង់ ខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ជាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលាឆ្នាំ ២០២៣ចំណុចក្បែរអគ្គីសនីកម្ពុជា ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងបុរសពីរនាក់ទៀត បានបើករថយន្តម៉ាកToyota prius ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BV-7743 បើកចេញពីផ្លូវបេតុងក្នុងបុរីមួយកន្លែង ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកឆ្លងផ្លូវបំបែកជាបួន ខណៈពេលឆ្លងដល់ពាក់កណ្ដាលផ្លូវ ស្របពេលមានរថយន្តម៉ាក toyota prius មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2X-9212 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកដល់ផ្លូវបំបែកជាបួន មិនបង្អង់ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តរថយន្តToyota Prius ដែលបើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរេចង្កូតបុកចូលរបងដែក ផ្ទះពលរដ្ឋខូចខាតជាច្រើនផ្ទាំង ហើយកល់ជាប់និងពុំនូកខ្សាច់ ទើរទៅមុខលែងរួច។

គួរបញ្ជាក់ផងដែរថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យគ្រោះថ្នាក់ទៅដល់មនុស្សនោះទេ ពោលគឺខូចខាតតែរថយន្តទាំងពីរគ្រឿង និងរបងដែកមុខផ្ទះពលរដ្ឋជាច្រើនផ្ទាំងតែប៉ុណ្ណោះ។

ក្រោយកើតហើយខាងលើសមត្ថកិច្ចមមូលដ្ឋាន ចុះមកដល់រួចឲ្យភាគីទាំងសងខាងសម្រួលគ្នា ក្រោយសម្រួលចប់ដោយភាគីសងខាងមិនអាចសម្រួលគ្នា បានសមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្ត ឲ្យចុះមកវាស់វែង ធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត