Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើក​រថយន្ត​កិន​ក្មេង​រើស​ចេតចាយ​២​នាក់ ស្លាប់​ម្នាក់ និង​ម្នាក់​ទៀត​របួសធ្ងន់​

​ភ្នំពេញ ​៖ ក្មេងប្រុស​ទាំង​២ បាន​ទៅ​រើស​អេតចាយ ជាមួយ​ជីដូន ហើយ​ក្មេង​ទាំង​២​នាក់​នោះ បាន​ដេក​នៅ​តូប​លក់​ដែល​គេ​រុះរើ​រួច ក៏​ស្រាប់តែ​មាន​រថយន្ត​តា​កូម៉ា បើក​ចេញពី​តូប​មួយ​ផ្សេងទៀត បាន​កិន​ក្មេង​ទាំង​២​នាក់​នោះ​តែម្តង បណ្តាល​ឲ្យ​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ដីឡូត៍​ទុកចោល ដែល​មាន​កម្មវិធី​ប្រគំ​តន្ត្រី នៅ​ភូមិ​១​ក្រាំង​ដូនតី សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្មេងប្រុស​ម្នាក់​ដែល​ស្លាប់​មានឈ្មោះ ឡូ ភា​រ៉ា ភេទ​ប្រុស អាយុ​១២​ឆ្នាំ រៀន​នៅ​អង្គ​កុមារ​នៃ​ភាព​ញញឹម រីឯ​ម្នាក់​ទៀត​រងរបួស​ធ្ងន់ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ឈ្មោះ ចន្ធា វុទ្ធ ធូ ភេទ​ប្រុស អាយុ​៩​ឆ្នាំ រស់នៅ​ក្រោម​បន្ទុក​ឪពុក ដែល​មានឈ្មោះ វ​ន់ វាន អាយុ​៣៧​ឆ្នាំ មាន​មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ បច្ចុប្បន្ន​ស្នាក់​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ មាន​ស្រុកកំណើត នៅ​ភូមិ​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ ចិន សា​វ៉េ​ត ភេទ​ស្រី អាយុ​៣២​ឆ្នាំ ភូមិ​ព្រែក​អញ្ចែញ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ស្នាក់នៅ​ម្តុំ​ទឹក​ល្អក់​២ ខណ្ឌ​ទួលគោក ចំណែក​ម្ចាស់​ដែលជា​អ្នកបើករថយន្ត បាន​គេចខ្លួន​បាត់ ហើយ​រថយន្ត​បង្ក​នោះ ម៉ាក​តូយ៉ូតា តា​កូម៉ា ពណ៌​ស្ករ ស្លាក​លេខ​ភ្នំពេញ 2AT-5610​។​

​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា មុនពេល​កើតហេតុ ក្មេងប្រុស​ទាំង​២ បាន​ទៅ​រើស​អេតចាយ ជាមួយ​ជីដូន តាំងពី​ព្រឹក​ព្រលឹម លុះ​ពេល​រើស​អេតចាយ​រួច ក្មេង​ទាំង​២​នាក់​នោះ បាន​ដេក​នៅ​តូប​លក់​ដែល​គេ​រុះរើ​រួច ក៏​ស្រាប់តែ​មាន​រថយន្ត​តា​កូម៉ា បើក​ចេញពី​តូប​មួយ​ផ្សេងទៀត បាន​កិន​ក្មេង​ទាំង​២​នាក់​នោះ​តែម្តង បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រទាំង​២​នាក់​។ ភ្លាមៗ​នោះ ម្ចាស់​រថយន្ត​បាន​ដឹក​ក្មេង​ទាំង​២​នាក់ ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ តែ​ដោយសារ​សភាព​របួស​ធ្ងន់ធ្ងរ ក៏​បញ្ជូន​បន្ត​មក​មន្ទីរពេទ្យ​រុស្ស៊ី តែ​ជា​អកុសល​ក្មេងប្រុស​ម្នាក់ ដែល​ឈ្មោះ ឡូយ ភា​រ៉ា ត្រូវ​បាន​ស្លាប់បាត់​ទៅ​ហើយ​។ ចំណែក​ក្មេង​ដែល​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​បន្ត​ទៅ​កាន់ មន្ទីរពេទ្យ​គន្ធាបុប្ផា​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×