Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! បណ្តោយ​កូន​បោះ​បោ-ក​ទំនិញ​រាយប៉ាយ​ដ៏​ទំនើ-ង ពេល​ប្រាប់​ឲ្យ​ណែនាំ​កូន បែរ​ម្តាយ​ម្នាក់​នេះ​ខឹ-ងស-ម្បា​រដាក់​បុគ្គលិក​ផ្សារ​ទំ​នើប និង​ថែមទាំង​បោះសម្តី…

ការអប់រំកូនៗតាំងពីនៅវ័យកុមារ គឺមានសារៈសំខាន់ណាស់ សម្រាប់ឪពុកម្តាយ។ ប៉ុន្តែ ម្តាយម្នាក់នេះវិញនៅក្នុងប្រទេសចិន បានធ្វើឲ្យមនុស្សជាច្រើនមានការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីវីដេអូមួយដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម បានបង្ហាញស្រ្តីរូបនោះបានឈ្លោះជាមួយបុគ្គលិកផ្សារទំនើប បន្ទាប់ពីបណ្តែតបណ្តោយឲ្យកូនប្រុសតូចរបស់ខ្លួន រើកកាយធ្វើឲ្យជ្រុះទំនិញរាយប៉ាវដ៏ទំនើង។

តាមប្រភពវីដេអូបានឲ្យដឹងថា ស្រ្តីជាម្តាយម្នាក់ និងកូនប្រុសរបស់នាង បានឡើងផ្សារទំនើប។ ទោះជាយ៉ាងណា នៅពេលនោះ កូនប្រុសរបស់នាងស្រាប់តែបានរើកកាយបោះទំនិញក្នុងផ្សារទំនើបជាច្រើននៅលើឥដ្ឋ ហើយពេលបុគ្គលិកផ្សារទំនើបរំលឹកឲ្យដឹង ស្រ្តីជាម្តាយបានខឹងសម្បារ និងស្រែកខ្លាំងៗថា «តើកូនខ្ញុំធ្វើអីខុស? ខ្ញុំនិយាយជាមួយកូនរួចហើយ!»។ ស្រ្តីរូបនេះបានបន្ថែមទៀតថា «ទុកឲ្យគាត់លេងទៅ បើគាត់ញ៉ាំអី ខ្ញុំនឹងចេញថ្លៃឲ្យ»។

អ្នកផុសបានឲ្យដឹងទៀតថា ស្ត្រី​ម្នាក់​ដែល​ឈរ​ក្បែរ​នោះ​មិន​ពេញ​ចិត្ត ​ក៏​និយាយ​ភ្លាម​ថា “អ្នកឯង​ពេញ​វ័យ​ហើយ​ ហេតុអី​និយាយ​បែប​នេះ​ តើអ្នក​ឯង​​បង្រៀន​កូន​​យ៉ាង​ម៉េចទៅ?”។ ម្ដាយ​រូប​នេះ​ក៏បាន​ប្រកែក​ភ្លាមៗ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ថា «​ខ្ញុំ​ចេះ​បង្រៀន​កូនហើយ បើ​គាត់​ធ្វើឲ្យខូច​អ្វី​ខ្ញុំ​នឹង​សង»។

ប្រឈមមុខនឹងម្តាយក្តៅក្រហាយ និងមិនសមហេតុផលបែបនេះ បុគ្គលិកផ្សារទំនើបមិននិយាយអ្វីទៀតទេ ក្រៅពីយកផលិតផលនោះមកដាក់លើធ្នើវិញ។ ម្តាយ​រូបនេះក៏​មិន​មាន​បំណង​មើល​ដែរថា តើ​កូន​របស់​ខ្លួនធ្វើឲ្យ​ខូច​ផលិតផល​អ្វី ​ដើម្បី​សង​ជំងឺ​ចិត្តនោះទេ។

ក្រោយ​វីដេអូ​នេះ​ត្រូវ​បាន​គេ​ចែក​រំលែក អ្នក​លេង​អ៊ីនធឺណិត​បាន​រិះគន់​ស្រ្តីម្ដាយរូបនេះ​ជា​បន្ត​បន្ទាប់ថា៖ «ផ្សារទំនើបមិនមែនជាកន្លែងលេងសម្រាប់កូនរបស់អ្នកទេ។ បន្ទាប់ពីលេងហើយ អ្នកក៏មិនបានរើសទំនិញដាក់នៅទីតាំងដើមវិញដែរ។ តើអ្នកចង់ឱ្យបុគ្គលិកផ្សារទំនើបទទួលខុសត្រូវចំពោះអាកប្បកិរិយារបស់កូនអ្នក និងត្រូវទទួលទោសដែរមែនទេ?”, “ម្តាយបែបនេះ គួរឲ្យរំខានបំផុត មិនខ្វល់ពីការអប់រំកូនឲ្យបានល្អ និងធ្វើជាគំរូដល់កូនសោះឡើយ”, “វា​ជា​រឿង​មិន​សម​ហេតុផល​ទាល់តែសោះ មូលហេតុ​ដែល​មាន​កូន​ខូច​ច្រើន​ណាស់​សព្វ​ថ្ងៃ​នេះ ​គឺ​ដោយសារ​តែ​មាន​ម្តាយ​បែប​នេះហើយ មាន​ម្តាយ​ដែល​តែងតែ​ឈរ​នៅ​ពី​ក្រោយ​ពួកគេ និង​គាំទ្រ​រាល់​ទង្វើ​ខុស​ឆ្គង​របស់​ពួកគេ”,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×