Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សពយុវជនម្នាក់ ដែលលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ កាលពីយប់ថ្ងៃអាទិត្យបានអណ្តែតហើយ

spot_img

ភ្នំពេញ ៖ យុវជនម្នាក់ដែលបានជិះម៉ូតូមួយគ្រឿងទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារកាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៣បន្សល់ទុកតែស្បែកជើង, ម៉ូតូ ,និងទូរស័ព្ទ នៅលើស្ពានកាលពីយប់ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣ សពបានអណ្តែតឡើង ហើយ កាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលាឆ្នាំ ២០២៣នេះនៅក្រោមស្ពានជ្រោយចង្វារ នៅឡើយ តែសពយុវជនម្នាក់ជាអ្នកដឹកអីវ៉ាន់តាមអនឡាញរកពុំទាន់ឃើញនៅឡើយ ។
 
សពយុរជនដែល គិតខ្លីរូបនោះ ត្រូវបានក្រុមគ្រួសារអោយដឹងថា ឈ្មោះ កែម ប៊ុនសំណាង ភេទប្រុស អាយុ១៦ឆ្នាំជាកម្មករសំណង់ មានទីលំនៅ នៅម្តុំថ្មដា ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ទាក់ទិនការលោតទឹកសម្លាប់ខ្លួននេះ ត្រូវបានក្រុមគ្រួសារអោយដឹងថា ដោយសារតែតូចចិត្តខ្លួនឯងឃាត់ឪពុកកុំឲ្យផឹកស្រា ព្រោះពេលផឹកស្រាស្រវឹងតែងតែរករឿងឈ្លោះប្រកែកគ្នាជាម្តាយ ហើយឪពុកមិនស្តាប់ ក៏បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនតែម្តង។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំណុច លើស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញបន្ទាប់ពី យុវជនខាងលើ បានជិះម៉ូតូ ១គ្រឿង មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ហើយលិចបានរកសពពុំឃើញ បន្សល់ទុកតែស្បែកជើង ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1JV-5724មួយគ្រឿងនិងទូរស័ព្ទ។ បន្ទាប់ពីភ្ញាក់ផ្អើល នគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុ រួចក៍បានយកម៉ូតូទៅរក្សាទុក ប្រគល់អោយក្រុមគ្រួសារ។ ភ្លាមៗ ក្រុមគ្រួសារ ក៏បានចុះទៅដល់កន្លែងកើតហេតុហេតុ និងបានយំសោកយ៉ាងខ្លាំង នៅពេលដែលកូនជាទីស្រលាញ់បានគិតខ្លីបែបនេះ។
 
តាមស្រ្តីជាម្តាយ បានអោយដឹងថា មុនពេលកើត ហេតុឪពុក បានផឹកស្រាស្រវឹង ឈ្លោះ ប្រកែកគ្នាក្នុងគ្រួសារហើយ កូនទ្រាំលែងបានតូចចិត្តខ្លួនឯង ទាញម៉ូតូជិះមកលោតទឹកសម្លាប់ខ្លួនតែម្តង។ លុះព្រឹកថ្ងៃទី៣ខែ តុលា ឆ្នាំ ២០២៣ សពបានអណ្តែតឡើង ត្រូវបានជនជាតិអ៊ីស្លាម ប្រទះឃើញអូសចូលខាងប្រគល់ឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធដោយ ៖ សួង សាម

spot_img
×