ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រកឃើញអ្មកជាប់ជ័យលាភី មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ហើយ បន្ទាប់ពីមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» បានបិទបញ្ចប់នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-57.jpg)
ព្រឹត្តិការណ៍វប្បធម៌ជ្រើសរើសជើងឯកចាប៉ីដងវែងនេះ ធ្វើឡើងក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែងមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ដោយប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី០២ ដលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ដោយមានវត្តមានរបស់ក្រុមសិល្បករចាប៉ីដងវែង មកពីបណ្តារាជធានី-ខេត្ត បានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាព។
លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវការអបអរសាទរដ៏ស្មោះចំពោះសិល្បករ ចាប៉ីដងវែង ទាំងអស់ ដែលទទួលបានជ័យលាភីនៅក្នុងមហោស្រពនាថ្ងៃនេះ។ ជាពិសេស លោកស្រីបានលើកទឹកចិត្តដល់ប្អូនៗ ជាសិល្បករ ដែលមិនទទួលបានពានរង្វាន់ សូមឱ្យបន្តការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីរួមចំណែកលើកស្ទួយវិស័យសិល្បៈទស្សនីយភាពឱ្យកាន់តែរីកចំរើន ប្រកបដោយ និរន្តរភាព។
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-2.jpg)
សូមបញ្ជាក់ថា ជាលទ្ធផល បេក្ខជន ៣រូប ទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ មានដូចខាងក្រោម ៖
- ជ័យលាភីលេខ១ ទទួលបានពានមាស១ អមដោយទឹកប្រាក់ បានទៅលើក្រុមឈ្មោះ មន សុខ មកពីខេត្តសៀមរាប,
- ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ អមដោយទឹកប្រាក់ បានទៅលើក្រុមឈ្មោះ សា វណ្ណា ,
- ជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ១ អមដោយទឹកប្រាក់ បានទៅលើក្រុមឈ្មោះ សូ សារ៉ន ,
- ចំណាត់ថ្នាក់កិត្តិយស ២ក្រុម ទទួលបានប្រកាសនីយបត្រ អមដោយទឹកប្រាក់ បានទៅលើឈ្មោះ ឈុន តុលា និងបេក្ខជន ច្រឹក សេ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-3.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-4.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-5.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-6.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-7.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-8.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-9-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-10.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-11.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-12-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-13-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-14-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-15-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-16-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-17-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-18-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-19-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58-20-1024x691.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-58.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-59-2-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-59-3-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-59-4-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/10/photo_2023-10-05_10-49-59-1024x768.jpg)