Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រុងប្រយ័ត្ន ចំណាំ​មុខ​ផង! នៅក្មេង​សោះ តែ​មាន​ជំនាញ​ដើរ​បោ-ក-ប្រា-ស់​មិនធម្ម​តា បោ-ក​រាប់ទាំង​ម្ហូបអាហារ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ រហូត​ហាង​លក់​សម្ភារៈ​ទំនិញ​លំ​ដាប់ រាប់ពាន់​ដុល្លារ

ពិតជារឿងដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿសោះឡើយ នៅពេលដែលបានដឹងថា នារីវ័យក្មេងមានរូបស្អាតបាតម្នាក់ បានកំពុងល្បីថាជាកំពូលជនឆរបោក ខណៈបាននិងកំពុងដើរបោកជនរងគ្រោះជាអ្នកលក់ដូររាប់ចាប់តាំងពីម្ហូបអាហារតាមចិញ្ចើមផ្លូវ រហូតដល់ហាងលក់ដូរសម្ភារៈទំនិញលំដាប់ៗរាប់ពាន់ដុល្លារ តាមរយៈរូបភាពយកឈ្មោះក្រុមហ៊ុននេះក្រុមហ៊ុននោះមកបង្ហាញក្រេឌីត និងអ៊ួតសុទ្ធមានហាងពីរបីកន្លែង ដោយហ៊ានដាក់អត្តសញ្ញាណប័ណ្ណ Copy និងយកឪពុករបស់ខ្លួនមកបង្ហាញមុខធ្វើកិច្ចសន្យាទូរទាត់សង ឲ្យកាន់តែជឿទុកចិត្ត តែពេលយកអ៊ីវ៉ាន់ទៅ បែរជាមិនធ្វើតាមកិច្ចសន្យាក្រដាសខ្យល់នោះទេ។

នេះបើតាមជនរងគ្រោះជាអ្នកលក់គ្រឿងសង្ហារឹម ដែលមានផេកហ្វេសប៊ុកឈ្មោះ Takara Furniture បានសម្រេចបង្ហាញមុខនារីវ័យក្មេងកំពូលបោកដ៏ហ៊ានម្នាក់នេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Socheata Soun និងរៀបរាប់ឲ្យបងប្អូនបានដឹងពីករណីបោកប្រាស់ឲ្យដឹងថា៖ «សូមប្រុងប្រយ័ត្ន‼️ ក្មេងស្រីឈ្មោះ សួន សុជាតា ដែលមានរូប និងកាន់អត្តសញ្ញណប័ណ្ណដូចក្នុងរូបខាងក្រោមនេះទាំងអស់គ្នា‼️ នាងបានយកឈ្មោះក្រុមហ៊ុន1…ដើម្បីមកសុំក្រេឌីត យកឥវ៉ាន់ (គ្រឿងសង្ហារឹម) ពីខាងយើងខ្ញុំអស់ចំនួនតម្លៃសរុប 4395$ ក្នុងរយះពេល10ថ្ងៃក្រោយ គាត់នឹងទូរទាត់ តែដល់ថ្ងៃកំណត់មិនបានទូរទាត់អោយទេ ហើយបានសារភាពថា ខ្លួនបានបោកប្រាស់ខាងយើងពិតប្រាកដមែន ហើយបានមកសុំធ្វើកិច្ចសន្យាសងលុយអោយអស់ក្នុងរយះពេល2ខែ ក្នុង1ខែ=2197.5$ -ក្នុងកិច្ចសន្យាត្រូវសងលើកទី1 នៅថ្ងៃទី30 ខែ08 តែគាត់មិនបានបំពេញតួនាទីទេ គាត់ក៍សុំសងសរុបនៅលើកទី2សរុប ខាងយើងក៍យោគយល់ អូខេ ព្រោះគិតថាមិនទាន់ហួសថ្ងៃក្នុងកិច្ចសន្យា។

ម្ចាស់ហាងគ្រឿងសង្ហារឹមជាជនរងគ្រោះខាងលើ បានបន្តថា លុះដល់ថ្ងៃទី30ខែ09 ជាខែទី2ហើយ ជាថ្ងៃត្រូវសងបំណុលសរុប គាត់មិនបានបំពេញតួនាទីទៀត ហើយរកលេសគេសវេសមិនចេះចប់មិនចេះអស់ ចឹងខាងយើងខ្ញុំផុស និងចែករំលែកជាសារធាណៈ ក្នុងគោលបំណង ចែករំលែក និងមិនគាំទ្រអំពើបោកប្រាស់ ហើយនិងចាត់ចែងទៅតាមផ្លូវច្បាប់ សូមអរគុណបងប្អូនទាំងអស់គ្នា សម្រាប់ការshare ដោយមិនគាំទ្រអំពើបោកប្រាស់»។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺថា នារីជើងល្អវ័យក្មេងឈ្មោះ ស៊ួន សុជាតា រូបនេះ ពុំត្រឹមបោកប្រាស់ម្ចាស់ហាងខាងលើតែម្នាក់នោះទេ គឺបានដើរបោកជនរងគ្រោះដទៃទៀតច្រើននាក់រួចមកហើយ ដោយបោកទាំងខ្ចីលុយមិនសង យកម្ហូបអាហារ ទៅលក់បន្ត និងគ្រឿងសម្ភារៈផ្គត់ផ្គង់លំដាប់ថ្លៃៗ។

ជាក់ស្តែង ស្រ្តីជនរងគ្រោះម្នាក់ បានបញ្ចេញឲ្យដឹងថា «វាក៏ជំពាក់ថ្លៃកង្កែបបំពងខ្ញុំដែរបង ជាងមួយឆ្នាំហើយ កាលខ្ញុំលក់នៅចំការដូង វាសុំផុសលក់តមួយអាទិត្យគិតលុយម្ដង វាថាវាមានទីតាំងលក់ដល់ទៅពីទីតាំង ដល់ជាក់ស្ដែងវាបោកខ្ញុំ លុយអាចមិនច្រើនសម្រាប់វា តែច្រើនសម្រាប់ខ្ញុំ លុយខ្ញុំរកបានដោយឈរចៀនមុខភ្លើង និងពពោះកូនក្នុងផ្ទៃផង ខ្ញុំដាក់បណ្ដាសារវារាល់ថ្ងៃ»។

ជនរងគ្រោះម្នាក់ទៀត ក៏បានឲ្យដឹងផងដែរថា៖ «លើកទី១ ក្នុងជីវិតត្រូវបានក្មេងទើបតែបាត់ក្លិនទឹកដោះឆបោកប្រាក់ រេបៀបដែលក្មេងស្រីម្នាក់នេះឆបោកគឺធ្វើនំអត់ម្សៅ ដើរឆបោកគេអោយពេញហ្នឹង ពេលទារលុយរៀបរាប់ពីខ្សែរជីវិតខ្លួនអោយស្តាប់។ សូមជម្រាបជូនសាធារណៈជនអោយបានដឹងថា កុំអោយដូចខ្ញុំអោយសោះអារឿងលក់ដូរ រឺផ្គត់ផ្គង់សេវាកម្មផ្សេងៗអោយក្មេងម្នាក់ឈ្មោះ សួន សុជាត ដែលប្រើប្រាស់គណនីហ្វេសប៊ុកប៊ុកឈ្មោះ ៖ Socheata Soun (សុជាតា)»។

សូមបញ្ជាក់ថា នៅមានជនរងគ្រោះជាច្រើននាក់ទៀត ដែលក៏ត្រូវបាននារីជើងល្អរូបនេះ បោកប្រាស់អស់មិនស្ទើរនោះដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×