Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​មែនទែន​ហើ​យ! «សេដ្ឋីនី» ទ្រី ដា​ណា ត្រូវ​មហាជន​រិះគន់​ឡើងក​ក្រើក ក្រោយ​ឃោសនា​ជ​ម្រុ​ញ​ឲ្យ​ស្រ្តីជា​ពិសេស​អ្នកមាន​ផ្ទៃពោះ លាប​ឡេ​នឹ​ង «ស» ដល់​កូន​ក្នុង​ផ្ទៃ

spot_img

ថ្មីៗនេះ មហាជនជាច្រើននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងរកថ្លែងពុំចេញនោះទេ ក្រោយពីបានឃើញ «សេដ្ឋនី» ស្រុកខ្មែរ ថៅកែឡេ និងគ្រឿងមាសពេជ្រ ទ្រី ដាណា បានចេញមកឃោសនាប្រូម៉ូតលក់ផលិត ដោយជម្រុញឲ្យស្រ្តីជាពិសេសអ្នកមានផ្ទៃពោះ បើចង់ឲ្យសាច់ «ស» ដល់កូនក្នុងផ្ទៃ សូមប្រើប្រាស់ឡេរបស់ខ្លួនទៅ គឺដឹងតែ «ស័ក្តិស័ទ្ធ» ដូចខ្លួនហើយ ស្របពេលដែលស្រ្តីមានផ្ទៃពោះទូទៅ គឺថែទាំសុខភាពខ្លាំងណាស់ ជាពិសេសជៀសឆ្ងាយការប្រាស្រ័យជាមួយផលិតផលគីមី ដែលអាចនាំឲ្យប៉ះពាល់ដល់កូនផ្ទៃ និងក៏ដូចសុខភាពខ្លួនឯងជាម្តាយផងដែរ។

ជាការពិតណាស់ តាមរយៈវីដេអូមួយ ដែលកំពុងត្រូវបានអ្នកលេងបណ្តាញសង្គមចែករំលែកឡើងព្រោងព្រាត ក្នុងនោះអ្នកជំនួញរូបនេះដែលតែងលេចឮមហាជនលាន់មាត់ថា ឥឡូវដូចបែកៗម៉េចទេ បាននិយាយអះអាងបែបនេះថា នៅពេលខ្លួនកំពុងមាន (ទម្ងន់) ផ្ទៃពោះ មានចាស់ៗប្រាប់ថា កុំឲ្យលាបស្អីឲ្យសោះ នៅពេលនោះ ខ្លួនក៏បានធ្វើតាម តែដល់កំណើតកូនស្រីច្បង កើតមកក៏មានសម្បុរសណ្តែកបាយតែម្តង ដោយសារតែមកពីខ្លួនមិនបានលាបអ្វីទាំងអស់ ទើបនាំឱ្យគគ្រិចដល់កូនស្រីថែមទៀតផង។ តែលុះពពោះកូនទី២ ខ្លួនក៏លែងស្តាប់ចាស់ៗទៀតហើយ ដូច្នេះ ក្នុងអំឡុងពេលពពោះ ខ្លួនបានប្រើឡេខាត់ស្បែកជាប្រចាំ ជាលទ្ធផល ពេលកូនកើតមានក៏មានសម្បុរស្បែកសស្អាតតែម្តង។ ជាមួយការអះអាងនេះ «សេដ្ឋីនីឡេ» រូបនេះ ក៏បានអំពាវនាវឲ្យស្រ្តីគ្រប់រូប នៅពេលកំពុងតែពពោះ ឬ ឆ្លងទន្លេរួចក៏ដោយ សូមនាំគ្នាលាបឡេខាត់ស្បែកទៅ ព្រោះសម័យឥឡូវនេះ គ្មាននរណាស្អាតបែបធម្មជាតិទេ….។

ទោះជាយ៉ាងណា ក្រោយពីបានឃើញ ទ្រី ដាណា លើកឡើងដ៏មិនសមទំនង និងផ្ទុយស្រឡះទាំងស្រុងបែបនេះ មហាជនជាច្រើនបានសម្តែងការហួសចិត្ត និងចំអកឲ្យ ដាក់ឡើងកប់ៗថា៖ «ចឹងតើបានកូនចែកើតមកមួយៗ ស្រស់ស្អាតដូចពូម៉ៅ ចឹងបានណាភីស្អាតបែបគីមី, មោទនភាពខ្លួនឯងខ្លាំងពេក ដល់ថ្នាក់លែងដឹងអីអស់, 2023ហើយបើមានអ្នកជឿយាយប៉ិបែកហ្នឹងទៀតឆ្កួតសុទ្ធ , ថ្មីរហូតស្រុកខ្មែរ 10$ម្នាក់ឯង ឆ្កួតលំដាប់VIP,…»។

តែយ៉ាងណាមិញ ស្របពេលមានក្រុមហ៊ុនផលិតផលមួយចំនួនត្រូវបានក្រសួង ធ្វើការបង្រ្កាប មហាជនជនក៏បានស្នើដល់ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យផង ព្រោះការឃោសនាដើម្បីតែផលប្រយោជន៍ គ្មានគិតពីផលប៉ះពាល់បែបនេះ គឺវាខុសទាំងស្រុង ព្រោះឡេមានសារជាតិគីមី វាអាចជ្រៀបចូលតាមស្បែក ធ្វើឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃថែមទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×