Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាងទំនិញ​ងាយស្រួល និង​ក៏​ស្រៀ-វ​បំផុត​ក្នុង​ពិភពលោក មានតែ​មួយ​គត់​នៅក្នុង​ប្រទេស​ចិន

តំបន់ទេសភាព Shiniuzhai ក្នុងខេត្តហ៊ូណាន ប្រទេសចិន គឺជាកន្លែងហាងងាយស្រួលបំផុត ក្នុងពិភពលោក។ យោងតាម Oddity Central បានឲ្យដឹងថា ហាងងាយស្រួលនេះ គឺជាខ្ទមឈើតូចមួយដែលមានទីតាំងនៅចំហៀងនៃច្រាំងថ្មចោទដែលមានកម្ពស់ ១២០ ម៉ែត្រពីលើដី។ កន្លែង​នេះ​ធ្លាប់​ជា​កន្លែង​សម្រាក​សម្រាប់​ភ្ញៀវ​ទេសចរ​ពេល​ឡើង​ភ្នំ។ ទោះជាយ៉ាងណាក៏ដោយ កាលពីប៉ុន្មានឆ្នាំមុន កន្លែងឈប់សម្រាកនេះត្រូវបានបំប្លែងទៅជាហាងងាយស្រួលពិសេស សម្រាប់ផ្តល់ទឹកដោយឥតគិតថ្លៃ ដល់អ្នកធ្វើដំណើរដែលមានដបទឹកផ្ទាល់ខ្លួន លក់នំលោកខែ ភេសជ្ជៈ និងទឹកផ្លែឈើ ក្នុងតម្លៃម្លៃសមរម្យ។

ហាងងាយស្រួលនេះមានទីតាំងនៅជាប់ផ្លូវឡើងភ្នំ។ ដើម្បីទទួលបទពិសោធន៍សេវាកម្មនៅទីនេះ អតិថិជនត្រូវតែឡើងលើច្រាំងថ្មចោទខ្ពស់ដែលបំពាក់ដោយដៃដែក ជណ្ដើរខ្សែពួរ និងខ្សែថេរ។ ហាងនេះក៏អាចស្នាក់នៅបានតែមនុស្សម្នាក់ប៉ុណ្ណោះ។

ថ្វីត្បិតតែបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែហាងទំនិញដ៏ចម្លែកមួយនេះ ថ្មីៗនេះបានផ្ទុះឡើង បន្ទាប់ពីវីដេអូបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម។ ក្នុងអំឡុងពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ និងថ្ងៃបុណ្យជាតិ ហាងងាយស្រួលនេះមានភាពមមាញឹកខ្លាំង ជាមួយនឹងអតិថិជនជាច្រើន។ ភ្ញៀវ​អាច​ឈប់​ដើម្បី​បញ្ចូល​ថ្ម និង​ទទួល​បាន​បទពិសោធន៍​សេវាកម្ម​នៅ​ហាង​ពិសេស​នេះផងដែរ។

បុគ្គលិកផ្នែកលក់បាននិយាយថា ការងារប្រចាំថ្ងៃរបស់ពួកគេគឺលក់ និងបំពេញទំនិញដែលលក់អស់ មុនព្រឹកព្រលឹម ដើម្បីបម្រើអតិថិជននៅពេលថ្ងៃ។ នៅពេលដែលដល់ពេលត្រូវស្តុកវិញ បុគ្គលិកនឹងប្រើខ្សែដើម្បីទាញរបស់របរឡើងពីលើដី។ ដំបូង​ឡើយ បុគ្គលិក​ថ្មី​ទាំង​អស់​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ​នៅ​ពេល​ដែល​ត្រូវ​បាន​គេ​ផ្តល់​ការងារនៅទីនេះ។ ប៉ុន្តែពួកគេទាំងអស់គ្នាឆាប់ស៊ាំស្ថានភាពដ៏ស្រៀវស្ញើបនេះ និងធម្មតា។ តែបញ្ហាតែមួយគត់របស់ពួកគេគឺបន្ទប់ទឹក។ រាល់ពេលចង់ប្រើបង្គន់ គឺត្រូវតែឡើងចុះ។ ដូច្នេះហើយ ពួកគេទាំងអស់គ្នាព្យាយាមមិនផឹកទឹកច្រើនពេកទេ»។

ម្នាក់ទៀតបានចែករំលែកថា «អ្នកទិញទំនិញទាំងអស់ សម្តែងការដឹងគុណចំពោះសេវាកម្មនេះ។ ដូច្នេះ​ហើយ យើង​មាន​អារម្មណ៍​ថា ​ការងារ​របស់​យើង​មាន​អត្ថន័យ​ខ្លាំង​ណាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×