នេះគឺជាខណៈពេលដ៏គួរឲ្យតក់ស្លុត និងស្ទើរតែពុំគួរឲ្យជឿ ខណៈដែលក្មេងស្រីជំទង់ម្នាក់ ត្រូវបានព្រលឹងបងប្រុសនាងចូលសណ្ឋិតក្នុងខ្លួននាង ដោយរៀបរាប់ពីឃាតករសម្លាប់គាត់ ។
នាង Abigail Magtalas អាយុ ១៦ ឆ្នាំ បានចាប់ផ្តើមមានអាការៈចម្លែកគួរឲ្យខ្លាច កាលពីល្ងាចថ្ងៃសៅរ៍ រយៈពេល ៣ ខែ បន្ទាប់ពីបងប្រុសរបស់នាងឈ្មោះ Marvin អាយុ ១៩ ឆ្នាំ ត្រូវបានគេសម្លាប់នៅ Nueva Ecija ប្រទេសហ្វីលីពីន ។
ក្មេងស្រីនេះបានអះអាង ព្រលឹងបងប្រុសនាង បានកំពុងប្រើខ្លួនប្រាណនាងឲ្យលាតត្រដាងអំពីគាត់ត្រូវបានគេធ្វើទារុណកម្ម អស់រយៈពេលជាច្រើនម៉ោង មុនពេលត្រូវសម្លាប់ ។
នាងនិយាយក្នុងឃ្លីបថា៖ «ពួកគេបានធ្វើទារុណកម្មខ្ញុំ ពួកគេបានវាយដុំខ្ញុំ និងបាញ់ខ្ញុំ ៧ គ្រាប់ ។ ពួកគេគឺជាក្រុមជនអន្ធពាល ។ ស្តាប់ខ្ញុំណា ខ្ញុំពិតជាត្រូវបានគេសម្លាប់» ។
យោងតាមប៉ូលីស Mavin ស្ថិតនៅជាមួយក្រុមជួញដូរគ្រឿងញៀន២នាក់ នៅពេលនោះគាត់ក៏ត្រូវបានគេសម្លាប់ នៅក្នុងការប្រតិបត្តិការប្រឆាំងគ្រឿងញៀន ដែលមានផ្ទុះអាវុធដាក់គ្នាកាលពីថ្ងៃទី១៦ មីនា ។
ប៉ុន្តែ នៅក្នុងវីដេអូ Abigail បានអះអាងថា ព្រលឹងបងប្រុសនាងចូលសណ្ឋិត ដើម្បីលាតត្រដាងហេតុការណ៍លម្អិត អំពីការស្លាប់របស់គាត់ ។
ក្មេងស្រីនេះអាចត្រូវបានឃើញស្រែកយំ ដោយមិនអាចគ្រប់គ្រងបាន ខណៈដេកនៅលើគ្រែ រៀបរាប់រឿងរ៉ាវលម្អិតឡើងវិញនៃការបាញ់សម្លាប់គាត់ ។
នាងបានរៀបរាប់អំពីលក្ខណៈដែលបងប្រុសនាង សុំអង្វរជនចាប់ខ្លួនគាត់ មេត្តាផ្តល់អាយុជីវិតដល់គាត់ផង ។
នាងនិយាយក្នុងឃ្លីបថា៖ «ខ្ញុំកំពុងសុំអង្វរពួកគេកុំសម្លាប់ខ្ញុំ ។ ខ្ញុំបានប្រាប់ពួកគេគ្រាន់តែឃុំខ្លួនខ្ញុំជំនួសបានហើយ» ។
នាងបន្តថា៖ «ខ្ញុំសុំអភ័យទោស ដែលខ្ញុំមិនស្តាប់អ្នក ។ ខ្ញុំគួរតែទៅផ្ទះឆាប់ នៅថ្ងៃនោះ» ។
យោងតាមវីដេអូ Marvin ត្រូវបានចាប់ជំរិតនៅពាក់កណ្តាលយប់ថ្ងៃទី១៦ មីនា ដោយប្រុសជាច្រើននាក់ និងបាននាំយកទៅកាន់ Baypass Talavera, Nueva Ecija ប្រទេសហ្វីលីពីន ទីកន្លែងដែលគាត់ត្រូវបានធ្វើទារុណកម្ម ។
ពួកអ្នកចាប់ខ្លួនគាត់ បន្ទាប់មក បានបាញ់សម្លាប់គាត់ បន្ទាប់ធ្វើទារុណរាងកាយ ៤ ម៉ោង និងយកសាកសពរបស់គាត់ ទៅផ្លុងចោលនៅក្បែរទីប្រជុំជនមួយ ៕ ឧត្តម