ថ្មីៗនេះ វីដេអូឃ្លីបស្រីស្អាតម្នាក់ បើកម៉ូតូធំ ជាមួយស្ទាយល៍ «សេះហោះ» យ៉ាងឡូយ តែភ្លាត់ស្នៀត បណ្តាលឲ្យដួលឡើងច្រងាប់ច្រងិល និងរងរបួសយ៉ាងដំណំ បានធ្វើឲ្យមនុស្សជាច្រើន សើចចំអក និងរិះគន់យ៉ាងខ្លាំង។
នេះបើតាមគេហំព័រ kenh14 បានចុះផ្សាយឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន ស្រីស្អាត ង៉ុក ទ្រីញ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯង ដោយសារបើកបរម៉ូតូមិនមានការប្រុងប្រយ័ត្ន។ ទោះជាយ៉ាងណា នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ង៉ុក ទ្រីញ បានរៀបរាប់ពីការដួលយ៉ាងធ្ងន់ធ្ងរនេះ ហើយបានផ្ញើសារព្រមានដល់អ្នកដែលចង់ជិះម៉ូតូដូចនាង។
ង៉ុក ទ្រិញ បានចែករំលែកថា នាងបានរៀនបើកម៉ូតូធំ ជាមួយស្តាយល៍ជិះបែបនេះ ពីអ្នកដែលមានបទពិសោធន៍ និងមានជំនាញក្នុងការបណ្តុះបណ្តាលសម្រាប់អ្នកបើកបរថ្មី។ ក្នុងអំឡុងពេលនៃវគ្គសិក្សា ស្រីស្អាតរូបនេះ ត្រូវបានរំលឹកឱ្យពាក់ឧបករណ៍ការពារ ដើម្បីធានាសុវត្ថិភាពនៅពេលបើកបរផងដែរ។ ទោះជាយ៉ាងណា ង៉ុក ទ្រីញ មិនបានស្តាប់ទេ ដោយនាងបាននិយាយថា៖ “តម្លៃដែលខ្ញុំត្រូវបង់លើកនេះគឺធំបន្តិច គ្រូបង្ខំឲ្យខ្ញុំពាក់ឧបករណ៍ការពារពេញមុនពេលចាប់ផ្តើមរៀន ប៉ុន្តែពេលពាក់ឧបករណ៍ការពារ ដើម្បីបង្កើតក្បាច់លើម៉ូតូ ខ្ញុំពិបាកណាស់។ ពេលនោះគ្រូបានព្រមានខ្ញុំ ប៉ុន្តែដោយសារខ្ញុំរឹងរូស ខ្ញុំចង់យកឈ្នះវា ហើយធ្វើឲ្យមើលទៅឡូយអស្ចារ្យ ដូច្នេះខ្ញុំមិនអាចបន្ទោសអ្នកណាបានទេ»។
ង៉ុក ទ្រិញ បានរៀបរាប់ពីគ្រោះថ្នាក់ដែលមិនអាចបំភ្លេចបានថា “ពេលខ្ញុំចូលដល់ទីតាំងដែលខ្ញុំចង់បាន ស្រាប់តែមានម៉ូតូបត់នៅពីមុខខ្ញុំ ខ្ញុំបានស្លន់ ហើយចង់ត្រឡប់ទៅកន្លែងអង្គុយវិញ ទើបខ្ញុំបន្ទាបក្បាលដើម្បីរកកន្លែងដាក់ជើង ពេលខ្ញុំឱន ខ្ញុំបាត់បង់ការមើលឃើញ និងការគ្រប់គ្រង ១ វិនាទីក្រោយមក ខ្ញុំក៏ដួលភ្លាមតែម្តង»។
ដោយទទួលរងការរិះគន់ ចំពោះការបង្ហោះឃ្លីបបង្កគ្រោះថ្នាក់ពេលកំពុងបើកបរបែបនេះ ង៉ុក ទ្រីញ បាននិយាយថា នាងនឹងរៀនពីគ្រោះថ្នាក់នេះ។ ជាមួយគ្នានេះ នាងក៏បានសារភាពកំហុសចំពោះការមិនពាក់ឧបករណ៍ការពារគ្រប់គ្រាន់ និងការផ្លាស់ប្តូរទីតាំងក្នុងពេលបើកបរនៅលើផ្លូវ។ ង៉ុក ទ្រិញ បាននិយាយថា៖ «បានរៀនពីបទពិសោធន៍នេះ ដែលមិនគួរប្តូរទីតាំងពេលជិះទេ វាពិតជាគ្រោះថ្នាក់ណាស់។ ទោះជាយ៉ាងណា ខ្ញុំគិតថា ខ្ញុំនឹងមិនបោះបង់មុខវិជ្ជានេះទេ ប៉ុន្តែនឹងកាត់បន្ថយទំនុកចិត្តរបស់ខ្ញុំ។ នារីណាដែលចង់លេងកីឡានេះ អ្នកត្រូវតែមានការការពារខ្លួនដោយប្រយ័ត្នប្រយែង»។
បន្ទាប់ពីជួបគ្រោះថ្នាក់ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស និងប្រាប់ឲ្យដឹងថា៖ «ខ្ញុំបានដេរចំនួន ៣ ថ្នេរ កោសដៃ និងជើងរបស់ខ្ញុំ លើកនេះវាធ្វើឱ្យខ្ញុំមិនសូវជឿជាក់ ប៉ុន្តែមានមោទនភាពចំពោះខ្លួនឯង។ ខ្ញុំនឹងព្យាយាមចំណាយពេលដើម្បីសង្គ្រោះស្ថានភាពនេះឲ្យល្អប្រសើរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង