ពូជផ្លែប៊ឺរ ដែលមានទំហំធំជាងប៊ឺរធម្មតាដល់ទៅ៥ដង កំពុងពេញនិយមយ៉ាងខ្លាំងនៅអូស្ត្រាលី ទោះបីវាមានតម្លៃដល់ទៅ ១២ដុល្លារ ១ផ្លែក៏ដោយ ។
ពូជប៊ឺរធំចម្លែកនេះ មានឈ្មោះថា ប៊ឺរ Avozillas ទម្ងន់ជាមធ្យម ១,២kg/ផ្លែ ហើយតម្លៃដល់ទៅ ១២ដុល្លារ/ផ្លែ ។
1,2kg/ផ្លែ ហើយតម្លៃដល់ទៅ ១២ដុល្លារ/ផ្លែ ។
1,2kg ជាទម្ងន់មធ្យមប៉ុណ្ណោះ ខណៈពេលមានផ្លែខ្លះ ១,៨kg .
វាពុំមែនជាការប្រែប្រួលហ្សែនទេ ។ គឺជាលទ្ធផលនៃការក្លូនផ្សាំពូជប៊ឺរ ២ប្រភេទ ។
Avozillas មានទំហំប៉ុនក្បាលមនុស្ស ហើយទម្ងន់ដល់ទៅ… ១,៨kg ។
ប្រភពដើមនៃពូជប៊ឺរនេះគឺប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានគេនាំយកមកដាំនៅអូស្ត្រាលី ហើយរូបភាពនេះជាការប្រមូលផល គ្រាដំបូង ។
បច្ចុប្បន្នប៊ឺរអម្បូរថ្មីនេះទើបមានដាំតែនៅកសិដ្ឋាន ផ្លែឈើត្រូពិច Grore’s Grown Fruits តែ១គត់នៅ Queeusland អូស្ត្រាលី ។
ថ្វីត្បិតផ្លែវាធំ តែគ្រាប់របស់វាមានទំហំប៉ុនតែគ្រាប់ប៊ឺរធម្មតាប៉ុណ្ណោះ មានន័យថា វាសម្បូរដោយ សាច់ប៊ឺរ ស្អិតរមួត… ។
ក្រៅពីទំហំធំជាងសាច់ និងឱជារស គឺដូចផ្លែប៊ឺរធម្មតា ម្ចាស់កសិដ្ឋានប្រាប់ថា គាត់ដាំវា ៤ឆ្នាំហើយ ហើយទើបប្រមូលផលដំបូងយកទៅលក់ ។
គាត់លក់អស់ក្រោយប្រមូលផល ២ថ្ងៃប៉ុណ្ណោះ ។
ផ្លែប៊ឺរ Avozillas មានម្ចាស់កម្មសិទ្ធិបញ្ញា បើចង់ដាំហើយនាំចេញលក់គឺតម្រូវទិញអាជ្ញាប័ណ្ណ ។
លីសា