នៅវេលាម៉ោង ១ ព្រឹកថ្ងៃទី៦ ខែធ្នូ ប៉ូលីស Banglamung បានទទួលរបាយការណ៍ថាមានស្ត្រីវ័យក្មេង២នាក់ កំពុងឈរលើផ្លូវនៅលើដងផ្លូវ Soi 10, Naklua ប្រទេសថៃ ។
មន្ត្រីស៊ើបអង្កេតបានរកឃើញក្មេងស្រីជំទង់អាយុ ១៧ ឆ្នាំ ដែលអ្នកទាំងពីរសុទ្ធតែស្រវឹងស្រា ។ សាក្សីម្នាក់អាយុ ២៥ ឆ្នាំ ឈ្មោះ Rachen Chairat បាននិយាយថា ក្មេងស្រីម្នាក់ហាក់ដូចជាមានការប្រកាច់ ខណៈម្នាក់ទៀតនិយាយទៅកាន់ដើមស្វាយ ។
គាត់បាននិយាយថា បងស្រីរបស់គាត់បានរកឃើញក្មេងស្រីទាំងពីរ ហើយគាត់បានទៅជួយពួកគេ ។ គាត់បានអះអាងថា ក្មេងស្រីម្នាក់បាននិយាយថា ពួកគេត្រូវបានគេយកទៅឆ្នេរសមុទ្រ Krating Lai ដោយបុរស ៦ នាក់ ដែលបានឱ្យពួកគេផឹកឡើងស្រវឹង និងបន្ទាប់មកពួកគេបានចាប់រំលោភពួកនាងតែម្តង ។
គាត់បាននិយាយថា គាត់មិនជឿពួកនាងទេរហូតដល់ទាល់តែបុរស ៦ នាក់ជិះម៉ូតូ បានលេចមុខនៅកន្លែងកើតហេតុ ហើយបានប្រគល់កាបូប និងទូរស័ព្ទមួយ មុនពេលជិះចេញ ។ បន្ទាប់ពីនោះ សាក្សីបានទូរស័ព្ទទៅប៉ូលីស ។
ក្មេងស្រីជំទង់ទាំងនោះ ហាក់ដូចជាមានការដំណើរវង្វេងវង្វាន់ ហើយមិនអាចចាំនូវអ្វីបានទេ ដូច្នេះមន្ដ្រីស៊ើបអង្កេតកំពុងរង់ចាំសួរនាំពួកគេ ។
ពួកនាងក៏នឹងត្រូវបានធ្វើតេស្តវេជ្ជសាស្ត្រ ដើម្បីអាចដឹងថាតើបទឧក្រិដ្ឋណាមួយត្រូវបានប្រព្រឹត្តឡើងចំពោះពួកគេផងដែរ ៕ ឧត្តម