Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុ-ត​ចិ​ត្ត​ជំនួ​ស! បន្ទាប់​រៀបការ​សងបំណុល​ម្តាយក្មេក អស់​រយៈពេល ៨ ឆ្នាំ កូនប្រសា​ស្រីខូច​ចិត្តខ្លាំ​ង ពេល​ដឹងការ​ពិត មិន​នឹកស្មាន​ដោយសារ​មូលហេតុ​ដ៏​ហួសចិត្ត​មួយ​នេះ…

រឿងរ៉ាវរបស់ស្រ្តីម្នាក់មកពីខេត្ត Jiangxi ប្រទេសចិន ដែលកំពុងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម បានធ្វើឱ្យមនុស្សជាច្រើនមានការខឹងសម្បារ និងបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃ។ នោះគឺដោយសារស្ត្រី​រូបនេះ​បាន​រៀប​ការ​អស់​រយៈ​ពេល ៨ ឆ្នាំ​ហើយ ប៉ុន្តែជារៀងរាល់ខែ នៅពេលដែលប្តីផ្តល់ប្រាក់ខែដល់នាង នាងត្រូវចំណាយប្រាក់ទាំងនោះស្ទើរតែទាំងអស់ ដើម្បីជួយឪពុកម្តាយរបស់ប្តីនាងសងបំណុលគេ ហើយនៅតែមិនទាន់សងរួចទៀត។

កូនក្រមុំនេះពិបាកយល់ណាស់ ព្រោះឪពុកម្ដាយរបស់ប្ដីគាត់រស់នៅយ៉ាងសន្សំសំចៃ ហេតុម៉េចបានជាពួកគេមានបំណុលច្រើនម្ល៉េះ ដែលនៅតែមិនអាចដោះសងបំណុលអស់ជាច្រើនឆ្នាំបែបនេះ។ ទោះ​​ជា​យ៉ាង​ណា គ្រួសារ​ប្តី​នាង​ជៀស​វាង​មិន​និយាយ​ពី​មូលហេតុឲ្យនាងបានដឹងនោះទេ។

ដោយសារតែមិនអាចរស់នៅរបៀបនេះតទៅទៀត នាងក៏បានសម្រេចចិត្តសួរនាំ ទីបំផុត បុរសជាប្តីក៏បានប្រាប់ការពិតថា ដើមចមនៃបំណុល គឺថ្លៃកូនក្រមុំបង់ឱ្យឪពុកម្តាយកាលពី ៨ ឆ្នាំមុន ពេលរៀបការ។ ឪពុកម្តាយរបស់កូនក្រមុំចង់ទទួលបាន ៦៨០ ពាន់យន់។

Jiangxi ជាកន្លែងដែលមានតម្លៃកូនក្រមុំខ្ពស់បំផុតនៅក្នុងប្រទេសចិន។ ដោយសារ​អតុល្យភាព​នៃ​សមាមាត្រ​បុរស​និង​ស្ត្រី គ្រួសារ​ខ្លះ​ឥឡូវនេះ​ផ្តល់​តម្លៃ​កូនក្រមុំ​ខ្ពស់​ជាង​ទំនៀម​ទម្លាប់​ក្នុងស្រុក។

នៅក្នុងករណីខាងលើ ឪពុកម្តាយរបស់ក្មេងស្រីបានគិតថា ចំនួន 300,000 យន់ ដែលជាតម្លៃកូនក្រមុំជាមធ្យមនៅក្នុងស្រុក ហាក់បីដូចជាសំណាងមិនល្អ ដូច្នេះពួកគេបានសុំឱ្យគ្រួសាររបស់កូនកំលោះចំណាយ 680,000 យ័ន ដែលជាលេខ “សំណាង” ល្អជាង។

ឪពុកម្តាយរបស់កូនកំលោះ ឃើញថា គូស្នេហ៍វ័យក្មេងនេះ ស្រលាញ់គ្នាខ្លាំង មិនចង់ឲ្យពួកគេបែកគ្នា ទើបព្យាយាមខ្ចីលុយពីសាច់ញាតិ និងមិត្តភ័ក្តិ ដើម្បីចំណាយគ្រប់គ្រាន់សម្រាប់ថ្លៃបណ្ណាការរបស់គ្រួសារកូនក្រមុំ។ កូនក្រមុំ​គិតថា ឪពុកម្តាយ​របស់​ប្តី​នាង​យកចិត្តទុកដាក់ ដូច្នេះ​នាង​មិនបាន​យកចិត្តទុកដាក់​អ្វីច្រើននោះ​ទេ​។ តែនឹកស្មានមិនដល់ បន្ទាប់ពីក្លាយជាកូនប្រសាស្រី នាង និងស្វាមី ត្រូវរួមការងារបង់រំលោះរាល់ខែ។

ពេល​ដឹង​ការ​ពិត នារី​នោះ​ខក​ចិត្ត​ជា​ខ្លាំង។ នាងសោកស្ដាយដែលមិនបានរារាំងឪពុកម្តាយបង្កើតរបស់នាង ពីការទទួលបានប្រាក់នោះកាលពីអតីតកាល ដែលធ្វើឲ្យតម្លៃជីវិតប្តីប្រពន្ធរបស់នាងក្រោយរៀបការមិនសូវល្អនោះទេ ទោះបីជាពួកនាងរកបានប៉ុន្មានក៏ដោយ គឺបានត្រឹមសងបំណុលគេប៉ុណ្ណោះ។

ស្ត្រី​រូប​នេះ​បាន​បន្ត​ថា៖ «ប្រសិន​បើ​ឪពុក​ម្តាយ​ខ្ញុំ​សុខ​ចិត្ត​ផ្តល់​ប្រាក់​ពាក់​កណ្តាល​ឲ្យ​ខ្ញុំ​ជា​ថ្លៃ​បណ្ណាការ​នោះ ប្តី​ខ្ញុំ​មិន​បាច់​ធ្វើ​ការ​ខ្លាំង​ពេក​ទេ។ ខ្ញុំ​មិន​យល់​ពី​ការ​សម្រេច​ចិត្ត​របស់​ឪពុក​ម្តាយ​ខ្ញុំ​ទេ វា​ជា​ទង្វើ​លក់​កូន​ស្រី»។ នាង​ក៏បាននិយាយស្ទាក់​ស្ទើរ​ថា រឿងនេះតើ​គួរ​ទៅ​ផ្ទះ​សួរ​ឪពុក​ម្ដាយ​ដែរឬទេ តែ​ខ្លាច​ថា​បើ​សួរ​នឹង​មាន​ជម្លោះ។ ប៉ុន្តែ បើ​នាង​មិន​សួរឲ្យដឹង​ច្បាស់​ទេ នាង​ពិបាក​ប្រឈម​មុខ​នឹង​គ្រួសារ។

រឿង​រៀបការ​ដោយ​បង្ខំ​តែង​តែ​ជជែក​គ្នា​យ៉ាង​ក្តៅគគុក​លើ​បណ្តាញ​សង្គម ហើយ​រឿង​រ៉ាវរបស់ស្រ្តី​ម្នាក់​នេះ​ក៏​ដូច​គ្នាដែរ​។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានណែនាំនាងឱ្យប្រព្រឹត្តចំពោះគ្រួសារប្តីរបស់នាងឱ្យបានល្អ៖ “៦៨០,០០០ យន់ គឺជាប្រាក់ដ៏ច្រើន ប៉ុន្តែឪពុកម្តាយរបស់ប្តីនាងយល់ព្រមដោយគ្មានលក្ខខណ្ឌ ហើយបានខ្ចីលុយដោយសម្ងាត់”; “​គេ​មិន​ចរចា​ទេ គេ​ទទួល​ព្រោះ​មិន​ចង់​បំផ្លាញ​ទំនាក់ទំនង​របស់​កូន​”…។

មតិជាច្រើនទៀត ក៏បានរិះគន់ឪពុកម្តាយរបស់នាងយ៉ាងខ្លាំង ចំពោះការអនុវត្តនៃការសុំថ្លៃរៀបការខ្ពស់ពេក៖ “ឪពុកម្តាយដែលទាមទារតម្លៃខ្លួនកូនក្រមុំថ្លៃកប់ពពកបែបនេះ ពិតជាមិនសមនឹងធ្វើជាឪពុកម្តាយទេ នេះគឺជាការលក់កូនស្រីតែម្តង”; “ភាពលោភលន់​ដ៏ជ្រុលហួសហេតុ ទីបំផុត​កូន​ស្រី​ត្រូវ​ខំ​ប្រឹង​រក​លុយ តើ​យល់​ទេ?”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×