Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ទំនប់​វា​រី​អគ្គិសនី​ក្នុង​ប្រទេស​ឡាវ មាន​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា ,​អាជ្ញាធរ​ឲ្យ​ជម្លៀស​ប្រជាជន​ទី​ទួល​សុវត្ថិភាព​

​ព្រំដែន​កម្ពុជា​ឡាវ​ ៖ ​ក្រសួង​ធនធានទឹក​និង​ង​ឧតុនិយម បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ទាន់​ហេតុការណ៍​បំផុត ស្តីពី ការបាក់​ទំនប់​វា​រី​អគ្គិសនី​ក្នុង​ប្រទេស​ឡាវ បណ្តាលឲ្យ​ផ្ទះ​ត្រូវទឹ​កជន់​លិច ហើយ​ប្រជាជន​កំពុងតែ​នាំគ្នា​ភៀសខ្លួន​ចេញ ។ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ឡាវ​បញ្ជាក់ថា ទំនប់​នេះ បាន​បាក់​កាលពី​ព្រឹក​ថ្ងៃទី​២៤ កក្កដា បណ្ដាលឱ្យ​ទឹក​ក្នុង​ទំនប់​ប្រមាណ​ជា​៥​ពាន់​លាន​ម៉ែត្រគូប ហូរ​ចាក់​មក​ក្រោម​យ៉ាងគំហុក​។​

​ចំណែកឯ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​ដល់​ប្រជា​ពល​ដ្ឋ​កម្ពុជា ដែល​រស់នៅ​រាម​ដង​ទន្លេ​សេកុង ពិសេស​អាជ្ញា​ខេត្តស្ទឹងត្រែង ក្រសួង ស្ថាប័ន ត្រៀម​លក្ខណៈ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។ ទំ​បន់​វា​រី​អគ្គិសនី Se-Pian Se Nam Noi នៅ​ខេត្ត Attapeu ប្រទេស​ឡាវ និង​មាន​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា​ឡាវ បាន​បាក់​។ ទំ​បន់​នេះ មាន​សមត្ថភាព​ស្តុក​ទឹក​បាន​ប្រមាណ ៥​ពាន់​លាន​ម៉ែត្រគូប និង​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​៤១០​មេហ្គា​វ៉ាត់​។​

​ជាមួយ​អាជ្ញាធរ​ឡាវ​បាន​ប្រកាសថា មនុស្ស​ច្រើន​នាក់់​ត្រូវ​ស្លាប់ ហើយ​ជា​ច្រើន​រយ​នាក់​បាត់​ខ្លួន​។ អាជ្ញាធរ​បាន​ជួល​នាវា​ទាំងឡាយ ដើម្បី​ជម្លៀស​មនុស្ស​ចេញពី​ស្រុក SAN SAI ខេត្ត​ATTAPEU ភាគ​អាគ្នេយ៍​ប្រទេស​ចេញ ខណៈ​កម្រិត​ទឹក​ឡើង​ខ្ពស់​ក្រោយ​ការបាក់​ទំនប់​។​

​សេចក្តីរាយការណ៍​បឋម​ឱ្យដឹងថា នា​រសៀល​ថ្ងៃ​ទី​២៤​កក្កដា នេះ អាជ្ញាធរ​ឡាវ​បាន​ទំនាក់ទំនង មក​នគរបាល​ការពារ​ព្រំដែន​កម្ពុជា ឱ្យ​ជូន​ដំណឹង​ទៅដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ​សេកុង សូម​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ដោយ​ភាគី​ឡាវ​នឹង​បើកទ្វារ​ទំនប់​ទឹក​បង្ហូរ​ចុះមក​ក្រោម ។​

​ការជូនដំណឹង​នេះ អាជ្ញា​ឡាវ​បាន​បញ្ជាក់​ពី​មូលហេតុ​ថា កក្តា​ដែល​បង្ខំ​និង​សម្រេច​ឱ្យ​បើក​ទ្វារ​ទឹក​នោះ ដោយសារ​ទំនប់​វា​រី​អគ្គិសនី​នៅ​ទន្លេសេកុង​ខេត្ត​អត្ត​ពឺ កំហុ​កទឹក កំពុង​ចាល់​លើស​កម្រិត បន្ទាប់​ពី​ទំនប់​ប​ង្វៀង​បាន​បាក់ និង​ជះឥទ្ធិពល​យ៉ាង​អាក្រក់ លើ​ប្រជាពលរដ្ឋ ក្នុងនោះ​ផ្ទះសម្បែង​រាប់សិប​ខ្នង ត្រូវ​ប៉ើង​ទៅតាម​ទឹក ប្រជាពលរដ្ឋ​ឡាវ​ជាច្រើន​នាក់​បាន​ស្លាប់ និង​បាត់​ខ្លួន​ច្រើន​នាក់​ទៀត ។​

​តាម​ការជូនដំណឹង​ដដែល​នេះ អាជ្ញាធរ​ឡាវ​បាន​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា មេត្តា​ជួយ​តាមដាន​មើល​ទៅលើ​ខ្សែទឹក ប្រសិន​ប្រទះឃើញ​ពលរដ្ឋ​ឡាវ​អណ្តែត​មកក្រោម ជួយប្រមូល​ទុក​អាជ្ញាធរ​ឡាវ និង​ទំនាក់ទំនង​មក​ទទួល​ទៅ​វិញ​ផង ។​

​ទាក់ទិន​ករណី​គ្រោះមហន្តរាយ ដោយ​ការបាក់​ទំនប់​ពង្វាង​នៃ​ខេត្ត​អត្ត​ពឺនោះ អាជ្ញាធរ​ឡាវ​កំពុង​ជម្លៀស​ពលរដ្ឋ​ចេញពី​តំបន់​ទឹក​លិច តាម​ដង​ទន្លេ​សេកុង​ទៅ​ទីទួល​សុវត្ថិភាព​ផងដែរ ចាប់​តាំងពី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា រហូត​រសៀល​ថ្ងៃ​ដដែល​នេះ ។​

​គួរ​ជម្រាប​ថា ទំនប់​វា​រី​អគ្គិសនី​ខាងលើ ត្រូវបាន​សាងសង់​ឡើង​ដោយ​គម្រោង​រួមគ្នា​មួយ ដឹកនាំ​ដោយ​បណ្តាញ​ក្រុមហ៊ុន​កូរ៉េខាងត្បូង សហការ​ជាមួយ​ថៃ និង​ឡាវ​។ ទំនប់​នេះ ត្រូវបាន​គេ​គ្រោង​នឹង​បើកសម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នៅ​ឆ្នាំនេះ ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​វា​បានចាប់ផ្តើម​ប្រតិបត្តិកា​រហើយ ឬ​នៅ​នោះឡើយ មុន​ហេតុការណ៍​ទំនប់​នេះ​កើតឡើង​៕​ ​ដោយ​៖​កូឡាប​

 

×