Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៤ កក្កដា ស្លាប់​៤​នាក់ របួស​១១​នាក់ ខណៈ​រយៈពេល​២៤​ថ្ងៃ មនុស្ស​ស្លាប់ ១០០​នាក់ របួស ២៧០​នាក់​

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​(​យប់​៧​លើក​) បណ្តាលឲ្យ​ស្លាប់ ៤​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់ ៨​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៣​នាក់ មិន​ពាក់មួក​សុវត្ថិភា​ពេល​គ្រោះថ្នាក់​៧​នាក់​(​យប់​៤​នាក់​) ។​

​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៩​គ្រឿង រថយន្ត​តូច ៦​គ្រឿង រថយន្ត​ធំ ១​គ្រឿង និង​កង់ ១​គ្រឿង ។​មូលហេតុ​ដែល​បណ្តាល មកពី ល្បឿន ៦​លើក​(​ស្លាប់​៣​នាក់​) , ប្រជែង ១​លើក​(​ស្លាប់​១​នាក់​) និង​បត់​គ្រោះថ្នាក់ ២​លើក ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៥​លើក ផ្លូវ​ខេត្ត ៤​លើក ។ ដោយឡែក យាន យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​តូច ៤​លើក រថយន្ត​ធំ ១​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​រតនគិរី ២​លើក ស្លាប់​១​នាក់ របួស​៥​នាក់​(​ស្រី​២​នាក់​), ក្រចេះ ១​លើក ស្លាប់​១​នាក់​(​ស្រី​), ស្ទឹងត្រែង ១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្ត​សៀមរាប ១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៤​ថ្ងៃ ចាប់​គិតពី​ថ្ងៃ​ទី​១ ដល់ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ កើត ឡើង​ចំនួន ១៧០​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១០០​នាក់ របួស​សរុប ២៧០​នាក់ របួសធ្ងន់ ១៦១​នាក់ របួសស្រាល ១០៩​នាក់ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×