Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ក្មេងៗ​បាល់ទាត់ និង​គ្រូបង្វឹក​ទាំង​១២​នាក់ បួស​សងគុណ​សព​អ្នក​មុជទឹក Saman Kunan រយៈពេល​៩​ថ្ងៃ​

​​ក្មេងប្រុស​ថៃ ដែល​ត្រូវបាន​ជួយសង្គ្រោះ​ពី​ក្នុង​រូងភ្នំ​លិច​ទឹក Tham Luang នៅក្នុង​បេសកកម្ម​ដ៏​អស្ចារ្យ​មួយ បាន​កោរសក់​កាលពី​ថ្ងៃ​អង្គារ ដើម្បី​បួស​សងគុណ​ដល់​អ្នក​មុជទឹក​ម្នាក់​ដែល​បាន​ស្លាប់​អំឡុង​ប្រតិបត្តិ​ការសង្គ្រោះ​ពួកគេ ។​

​ក្រុមបាល់ទាត់ “​ជ្រូកព្រៃ​” វ័យក្មេង ធ្វើ​ឲ្យ​រំជួលចិត្ត​ពី​មនុស្ស​នៅលើ​ពិភពលោក ខណៈ​ក្រុម​អ្នក​មុជទឹក​បានធ្វើការ​សង្គ្រោះ​ដ៏​ប្រថុយ​ជីវិត​បំផុត ដើម្បី​រំដោះ​ពួកគេ​ចេញពី​រូងភ្នំ Tham Luang ដែល​ពួកគេ​បាន​ចំណាយពេល ១៨ ថ្ងៃ ជាប់គាំង​ក្នុងនោះ ។ ក្មេងប្រុស ១២ នាក់ និង​គ្រូបង្វឹក​ម្នាក់​របស់​ពួកគេ បាន​បន្សល់ទុក​ការស្លាប់​របស់​អ្នក​មុជទឹក​ម្នាក់​គួរ​ឲ្យ​អាសូរ ដែល​បាន​ស្លាប់​ដោយសារ​ខ្វះ​អុកស៊ីហ្សែន ក្នុងអំឡុងពេល​ប្រតិបត្តិការ ។

​ឥឡូវនេះ ពួកគេ​កំពុង​រៀបចំខ្លួន ដើម្បី​រស់​ជា​ព្រះសង្ឃ និង​ស្នាក់​នៅក្នុង​វត្ត​ចំនួន ៩ ថ្ងៃ ដើម្បី​«​សងគុណ​» សម្រាប់​អតីត​អ្នក​មុជទឹក SEAL លោក Saman Kunan, ដែល​បាន​ស្លាប់​នៅពេលដែល​កំពុង​ជញ្ជូន​បំពង់​អុកស៊ីសែន នៅតាម​បណ្តោយ​ផ្លូវ​សង្គ្រោះ ។​

Aisha Wiboonrungrueang ម្តាយ​របស់​ក្មេងប្រុស​ឈ្មោះ Chanin អាយុ ១១ ឆ្នាំ បាន​ប្រាប់ AFP ថា​៖ «​នេះ​ជា​អ្វីដែល​យើង​បានគិត​ធ្វើឡើង ចាប់តាំងពី​ពួកគេ​បាន​ចេញពី​រូង ។ ឥឡូវនេះ​វា​ដល់ពេល​ហើយ​»​។

​ពួកគេ​ទាំង​១៣​នាក់ បាន​បួស​សងគុណ​អតីត​អ្នក​មុជទឹក​ថៃ​ដែល​បាន​ស្លាប់​ដោយសារ​ពួកគេ នៅឯ​វត្ត Pha That Doi ស្ថិតនៅ​ក្នុងស្រុក Mae Sai ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ ៕ ឧ​ត្ត​ម​

×