Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ដែល​នារី​ប្រាថ្នា​ចង់​បាន! គ្រាន់តែ «ប្រាក់​សេសសល់» ពី​ប្រពន្ធ​ឡើង​ផ្សារ បុរស​ជា​ប្តី​អាច​សន្សំ​បាន​ទិញ​ម៉ូតូ​ថ្មី១គ្រឿង កាដូ​ជូន​ប្រពន្ធ និង​ក៏​ធ្លាប់​សន្សំ​ទិញ​បាន​ឡាន​ទៀតផង

កាលពីពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមវៀតណាម បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងវីដេអូឃ្លីបបុរសម្នាក់បានយកលុយ១កាបូបធំ ទៅហាងលក់ម៉ូតូ ដែលក្នុងនោះ មានគំនរ​ប្រាក់​ត្រូវ​បាន​រៀប​ចំ​យ៉ាង​មាន​របៀប​រៀបរយ ចាប់ពី ១០០០ ដុង ២០០០ ដុង និង ៥០០០ ដុង។

បុរស​រូបនេះដែលមានឈ្មោះ Phan Van Duoc អាយុ​ ៣៦ ​ឆ្នាំ​ រស់នៅ​ទីក្រុង​ហូជីមិញ​ បាន​និយាយ​ថា ​កាបូប​ស្ពាយ​របស់​គាត់​មាន​ទម្ងន់ ​១១​ គីឡូក្រាម ដែលមានលុយក្នុងនោះ ដែលគាត់សន្សំបាន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ​គឺ​ប្រហែល ៣២.៧៦៩.០០០ ដុង​ ។

គាត់បានយកលុយទាំងអស់នេះ ដើម្បីទិញម៉ូតូថ្មីមួយគ្រឿងតម្លៃ ៤៧ លានដុង ជាកាដូរសម្រាប់ប្រពន្ធរបស់គាត់ ។ តែទោះជាយ៉ាងណា គាត់ត្រូវផ្ទេរប្រាក់បន្ថែមចំនួន 14,827,000 ដុង ទៀត ដើម្បីបង្គ្រប់។

បុគ្គលិក​ហាង​លក់​ម៉ូតូ ​ភ្ញាក់​ផ្អើល​នឹង​កាបូប​ស្ពាយ​របស់​បុរស​ម្នាក់​នេះគ្រប់ៗគ្នា។ ហើយ​ដោយ​សារ​ចំនួន​លុយរាយ​មាន​ច្រើនពេក ដូច្នេះ​​ពួកគេត្រូវ​ប្រើពេលរាប់​រយៈពេល ២ ម៉ោង។ ជាមួយគ្នានោះ មនុស្សជាច្រើនក៏សួរនាំពីអាថ៌កំបាំងនៃការសន្សំរបស់គាត់ផងដែរ។

គេបានដឹងថា បុរសពូកែសន្សំលុយរូបនេះធ្វើការនៅក្នុងវិស្វកម្មមេកានិច។ រាល់ពេលដែលប្រពន្ធរបស់គាត់ទៅផ្សារទិញរបស់របរ ម្ហូបអាហារ នៅសល់លុយរាយបន្តិចបន្តួច គាត់នឹងរំលឹកនាងឱ្យរក្សាលុយទាំងនោះដើម្បីសន្សំ ហើយជាលទ្ធផលពី “ការសន្សំ​បន្តិចបន្តួច​ អាច​ធ្វើ​ឲ្យកើនចំនួនច្រើនសន្លឹកសន្ធាប់ដ៏មិននឹកស្មាន”។

ប្រហែល​កន្លះ​ខែ គាត់​ដក​លុយ​មក​រៀបចំ​ឲ្យ​ស្អាត ហើយបែង​ចែក​ជា​ដុំ ដោយ​ក្នុង​មួយ​ខែ​គាត់ និង​ប្រពន្ធ​ អាចមាន​ប្រាក់​សន្សំ​ចំនួនពី ៧០ ​ម៉ឺន​ដុង ទៅជាង ១​លាន​ដុង។

Duoc បាននិយាយថា៖ «មុន​ពេល​ទៅ​ហាង​ទិញ​ម៉ូតូ ខ្ញុំ​ដាក់​លុយ​ក្នុង​ប្រអប់​ក្រដាស​កាតុង ហើយ​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍»។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​គាត់សន្សំ​លុយ​បាន​ច្រើនបែប​នេះ។ កន្លង​មក​គាត់ ​ក៏​សន្សំ​លុយ​បាន​ច្រើន ហើយ​យក​វា​ទៅ​ទិញឡាន​បាន១គ្រឿង ទៀតផង។ លោក Duoc បានឲ្យដឹងថា «ពេល​ឃើញ​ម៉ូតូ​របស់​ប្រពន្ធ​ខ្ញុំ​ចាស់ ខ្ញុំ​ក៏​យក​លុយ​រាយដែលខ្ញុំ​សន្សំ​បាន​ជាង​២​ឆ្នាំ ​មក​ទិញ​ម៉ូតូ​មួយ​គ្រឿង​ ទុក​ជា​កាដូ​ស៊ើបប្រាយ​ដល់​ប្រពន្ធ»។

Duoc ក៏បានឲ្យដឹងទៀតថា៖ «ខ្ញុំ​មិន​ប្រើ Facebook ញឹកញាប់​ទេ។ ដូច្នេះ​ខ្ញុំ​មិន​ខ្វល់​ពី​ការ​ Like ឬ​ ចង់បាន View អ្វីនោះទេ ។ មនុស្សជាច្រើនប្រាប់ខ្ញុំឱ្យទៅប្តូរប្រាក់នៅធនាគារ ដើម្បីទាក់ទាញការចូលមើល។ ប៉ុន្តែ​បើ​ទៅ​ធនាគារ ​ត្រូវ​តែ​លុយ​ថ្មី ចំណែក​លុយ​ខ្ញុំ​ជា​លុយ​ចាស់ហ្នឹង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×