ស្ត្រីអាហ្វ្រិចខាងត្បូងម្នាក់ ត្រូវបានគេរកឃើញថា មានជីវិតឡើងវិញនៅក្នុងបន្ទប់រក្សាសាកសព បន្ទាប់គាត់ ត្រូវបានពេទ្យពិនិត្យមើល និងធ្វើការប្រកាសថា បានស្លាប់បាត់ទៅហើយ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។
ស្ត្រីខាងលើ ដែលមិនត្រូវបានគេបញ្ចេញឈ្មោះ ត្រូវបានអ្នកបច្ចេកទេសពិនិត្យសាកសព រកឃើញថាមានដង្ហើមឡើងវិញ តែ ៤ ទៅ៥ម៉ោងប៉ុណ្ណោះ បន្ទាប់ពីពេទ្យបានចេញលិខិតប្រកាសថាគាត់ស្លាប់នៅកន្លែងគ្រោះថ្នាក់ចរាចរណ៍ នៅខាងក្រៅក្រុង Johannesburg រដ្ឋធានីរបស់ប្រទេសអាហ្វ្រិចខាងត្បូង។
អ្នកពិនិត្យសាកសពមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញថា ស្ត្រីរងគ្រោះខាងលើ មានដង្ហើមឡើងវិញ បន្ទាប់ពីគាត់មិនមានបង្ហាញសញ្ញាណាបញ្ជាក់ថា គាត់នៅមានជីវិតឡើយ។
ក្រោយពេលពិនិត្យឃើញថា ស្ត្រីនោះនៅមានដង្ហើម គេក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ Carletonville ហើយបច្ចុប្បន្នគាត់បានជាសះស្បើយឡើងវិញ៕ សុភ័ក្ត្រ
ប្រភព៖ News Sky