Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! អស់ពី​លក់​ឡេ​ធ្វើខូច​មុខ នាង លី សុវណ្ណ កំ​ពុង​ប្រ​ម៉ូត​លក់ «តែ​សម្រក​គីឡូ» ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ដែល​ថៃ​ហាមឃាត់​ប្រើប្រាស់​រួច​ហើយ

spot_img

ជឿថា ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ កាលពីពេលកន្លងទៅនេះ រឿងរ៉ាវរបស់ស្រ្តីអ្នកលក់ឡេនៅអាមេរិក ដែលមានឈ្មោះថា លី សុវណ្ណ ដែលមានផេកលក់ផលិតផលឈ្មោះ Sovan SLK slk, SLK beauty products បានធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងពីទង្វើដ៏អាក្រក់របស់ស្រ្តីរូបនេះ រកស៊ីលក់ដូរចែកចាយផលិតផលខូចគុណភាព និងគ្មានទំនួលខុសត្រូវ សម្រាប់បងប្អូនខ្មែរនៅទីនោះដែលជាអ្នកទិញប្រើប្រាស់ផ្ទាល់ និងលក់ចែកចាយបន្តហើយ តែបែរជានៅមានមុខ Live វីដេអូ ស្រែកជេរបញ្ចោពួកគាត់យ៉ាងសាហាវៗដ៏ឥតកេរ្តិ៍ទៀត។

ជាការពិតណាស់ ទាក់ទងរឿងលក់ផលិតផលឡេម្សៅគ្មានគុណភាពនេះ បើតាមការឲ្យដឹង គឺបងប្អូនខ្មែរដែលជ្រុលជាបានទិញប្រើប្រាស់ខុសរួចទៅហើយ គឺពួកគាត់មិនចង់មានរឿងអ្វីវែងឆ្ងាយអ្វីនោះទេ ដោយគិតថាសុទ្ធតែជាខ្មែរ និងក៏ជាអ្នកស្គាល់គ្នាផងដែរ ប៉ុន្តែ ពួកគាត់មិនអាចអត់ទ្រាំបាន ទៅនឹងទង្វើដ៏ហាក់មានអំនួតរបស់នាង សុវណ្ណ រូបនេះ ដែលគ្រាន់តែត្អូញត្អែរ ឬ (complain) អំពីផលិតយកទៅប្រើប្រាស់មិនកើត តែបែរជាឆ្លើយតបជាមួយការមិនទទួលខុសត្រូវ ហើយថែមទាំងស្រែកជេរបញ្ចោគេឯងគ្រប់គ្នា នៅលើបណ្តាញសង្គមយ៉ាងសាហាវបែបនេះ ដែលពួកគាត់គ្រប់គ្នាមិនអាចទទួលយកបានឡើយ។

តែអ្វីដែលមិននឹកស្មានដល់ទៀតនោះ គឺថ្មីៗនេះ គេបានរកឃើញស្រ្តីឈ្មោះ លី សុវណ្ណ បានកំពុងប្រូម៉ូតលក់ឱសថបុរាណ «តែសម្រកគីឡូ» មួយប្រភេទ ដែលត្រូវបានផលិតចេញពីប្រទេសថៃ រកឃើញថាធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ ខណៈដែលក្រសួងសុខាភិបាលថៃបានហាមចរាចរចែកចាយ និងប្រើប្រាស់អស់រយៈពេល២ឆ្នាំមហើយ។

ទោះជាយ៉ាងណា ស្រ្តីឈ្មោះ លី សុវណ្ណ អ្នកលក់ឡេល្បីខាងស្រែកជេរបញ្ចោរូបនេះ គឺនៅតែបន្តផ្គើនលក់ផលិតផលឱសថ «តែ» សម្រកគីឡូនេះយ៉ាងរំភើយ ដែលនាំចូលតាមរយៈខ្សែបណ្តាញរបស់ខ្លួននៅក្នុងប្រទេសឡាវ និងថែមទាំងនិយាយថា សារព័ត៌មានថៃចុះផ្សាយអំពីគ្រោះថ្នាក់ឱសថ«តែ»ប្រភេទផ្សេងពីនេះប៉ុណ្ណោះ មិនមែនតែដែលខ្លួនលក់ទេ ខណៈស្លាកយីហោ និងកញ្ចប់តែយ៉ាងច្បាស់ក្រឡែត ដែលនាង លី សុវណ្ណ កំពុងលក់ក្តែងៗ គឺជាប្រភេទតែដែលត្រូវបានហាមឃាត់តែម្តង។

នេះបើយោងតាមសារព័ត៌មានមួយរបស់ថៃ បានឲ្យដឹងថា ទីស្នាក់ការអាហារនិងថ្នាំរបស់ថៃ បានហាមប្រាមអ្នកប្រើប្រាស់ទិញតាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ព្រោះប្រភេទតែឱសថបុរាណនេះផ្សំពីសារធាតុកាឆាយខ្មៅ ដែលមិនអាចទទួលទានបានទេ។ ដូច្នេះ ផលិតផលអាហារបំប៉ននេះ វានឹងវាយប្រហារប្រព័ន្ធការពាររាងកាយ ដែលហៅថាសម្លាប់អង់ទីគ័រ ធ្វើឲ្យសាច់ដុំចុះខ្សោយ ធ្វើឲ្យក្រពះមិនរំលាយអាហារ និងធ្វើឲ្យសារពាង្គកាយចុះខ្សោយជាលំដាប់។ លើសពីនេះ វានឹងធ្វើឲ្យបេះដូងលោតខុសចង្វាក់ ដែលអាចធ្វើឲ្យគាំងបេះដូងបានទៀតផង។

ដូច្នេះ មន្ទីរសុខាភិបាលក្នុងខេត្តខនកេន ប្រទេសថៃ បានហាមប្រើប្រាស់ឱសបុរាណមួយនេះជាដាច់ខាត ហើយប្រសិនបើជនណានៅតែរឹងទទឹងផលិត និងបន្តចរាចរចែកចាយទៀត នឹងត្រូវប្រឈមចំពោះមុខច្បាប់។

សូមបញ្ជាក់ថា គណៈកម្មាការអាហារ និងថ្នាំរបស់ប្រទេសថៃ បានចេញសេចក្តីប្រកាសហាមឃាត់ផលិត និងចែកចាយឱសថបុរាណនេះ តាំងពីឆ្នាំ២០២១ មកម៉្លេះ។

ដោយឡែក រឿងអ្នកលក់ត្រីងៀតស្អុយ នាង សារឹម នេះវិញ ក៏មិនទាន់ស្ងប់នៅឡើយនោះទេ ដោយថ្មីៗនេះ បានយកវីដេអូអ្នកសារព័ត៌មានមួយ និយាយអំពីទង្វើរបស់ខ្លួនលក់ត្រីងៀតស្អុយបោកប្រាស់បងប្អូនខ្មែរជាច្រើននាក់ ដោយយករូបភាពប្តីប្រពន្ធស្រ្តីវ័យចំណាស់ជាអតិថិជនរងគ្រោះ មកកាត់ត ហើយភ្ជាប់សំឡេងជេរបញ្ចោយ៉ាងសាហាវៗ ដោយចោទប្រកាន់ថា គាត់ជំពាក់លុយខ្លួនមិនសង និងគំរាមប្តឹងទៅតុលាការនៅអាមេរិកទៀតផង ខណៈស្រ្តីរងគ្រោះសូមអញ្ជើញទៅប្តឹងឲ្យលឿន កុំចាំដល់ពេល១ខែ ឬឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×