អតីតតារាចម្រៀងស្រីលេចធ្លោក្នុងផលិតកម្ម M កញ្ញា ពេជ្រ សូលីកា ក្រៅមានទឹកដមសំឡេងពិរោះហើយនោះ ថែមទាំងមានសម្រស់ស្រស់ស្អាតខ្លាំង គួរឱ្យកត់សម្គាល់ ។
ក្រោយពីបានបាត់មុខមួយរយៈ ស្រីស្អាតរូបនេះ ក៏បានបង្ហាញខ្លួនម្ដងទៀត ជាមួយសម្រស់ទ្វារដង ខណៈដែលមុខរបរផ្ទាល់ខ្លួនរបស់កញ្ញា ក៏កាក់កបផងដែរ ។ ទោះជាយ៉ាងណាក្ដី ពេជ្រ សូលីកា ក៏នៅតែមិនទាន់បោះបង់អាជីពសិល្បៈចោលទាំងស្រុងដែរ ដែលកន្លងមកនេះ កញ្ញា ក៏បានច្រៀងចម្រៀងរួមគ្នាជាមួយដៃគូចាស់គឺលោក នីកូ តាមរយៈបទ «លាក់បាំង» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ។
ជាថ្មីម្ដងទៀតនេះ ម្ចាស់បទ «សន្យាជាពាក្យឱ្យអូនស្ងប់ចិត្ត» ខាងលើបានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងម្ដងទៀត ដោយសារតែលើកនេះ កញ្ញា បានបង្ហាញខ្លួនជាមួយរូបកូនក្រមុំយ៉ាងស្រស់ស្អាត ប្រៀបដូចជាទេពធិតាយ៉ាងដូច្នេះដែរ ហើយសម្រាប់ការស្លៀកពាក់ និងផាត់យ៉ាងស្រស់ស្អាតនេះ ពេជ្រ សូលីកា បានឱ្យដឹងថា គ្រាន់តែថតឱ្យសម្អាងការមួយក្នុងស្រុកតែប៉ុណ្ណោះ ៕ សាវុធ