ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានឃើញព័ត៌មានមានករណីទំនាស់បន្តិចបន្ទួចរវាងសិស្សនិងសិស្សក្នុងសាលារៀន នៅថៃ្ងទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ បានអញ្ជើញអាណាព្យាបាលសិស្សទាំងសងខាង ដើម្បីសាកសួរ។

ដោយមានការសម្របសម្រួលពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ ខាងអាណាព្យាបាលក្មេងបង្ក និងក្មេងបង្កបានធ្វើការសុំទោសជាសាធារណៈ និងសុំការអធ្យាស្រ័យពីអាណាព្យាបាលខាងក្មេងរងគ្រោះ។ ភាគីទាំងពីរក៏មានការយោគយល់និងអធ្យាស្រ័យគ្នា និងដោយយោងក្មេងបង្កនៅអនីតិជន និងនៅកំពុងសិក្សា សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាមិនឲ្យមានករណីអំពើហិង្សាបន្តទៀតនោះទេ និងបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ ដើម្បីឲ្យអាណាព្យាបាលអប់រំបន្ត។
នាព្រលប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ តាមរបាយការណ៍នគរបាលបានអោយដឹងថា៖ ក្រោយបង្ហោះវីដេអូ ឥឡូវរកឃើញជើងខ្លាំងក្មេងស្រីម្នាក់នោះហើយ ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ សូមគោរពរាយការណ៍ជូន អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា៖ ករណីមាន បង្ហោះរូបភាពវីដេអូចូលក្នុងផេកប្រតិកម្មរហ័ស ដោយលើកឡើងថា៖ ថ្ងៃទី២១ខែតុលាឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទីមានករណីទំនាស់វាយគា្នរវាងសិស្សនិងសិស្សសាលាសុវណ្ណភូមិចំនួន០២នាក់ស្រី ។

សមត្ថកិច្ចបន្តថា ៖ ជនរងគ្រោះឈ្មោះអៀងសុម៉ាវតី្ត ភេទស្រី អាយុ១៣ឆាំ្ន សិស្សសាលាសុវណ្ណភូមិ មានទីលំនៅផ្ទE១៥០ ក្រុម៣ ភូមិឃាំ្លងសាំងសង្កាត់ឫស្សីកែវ ខណ្ឧឫស្សីកែវ (ពុំមានរងរបួសសា្នម) ។
ដោយឡែកសិស្សបង្កជើងខ្លាំងចរិកពាល លើកមុខមាត់ឪពុកម្តាយ មានឈ្មោះឌន សាតស្រីពីន ភេទស្រី អាយុ១៤ឆាំ្ន សិស្សសាលាសុវណ្ណភូមិ មានទីលំនៅផ្ទះ១ ផ្លូវ៩០៧ ភូមិបឹងសាឡាង សងា្កត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានលើកឡើងថា ៖ ករណីទំនាស់វាយគា្ននេះក្នុងសាលាសុវណ្ណភូមិ នៅចំណុចបណ្តោយផ្លូវលេខ៩០៧ ក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ ។

នៅថៃ្ងទី២១ ខែតុលា ឆាំ្ន២០២៣ វេលាម៉ោង១២:៣០នាទី នៅសាលារៀនសុវណ្ណភូមិ សាខាទី១៤ មានសិស្សស្រីរៀនថ្នាក់ទី៩ខ មានទំនាស់គ្នា មូលហេតុដោយសារភាគីបង្ក ខឹងជនរងគ្រោះ រឿងនិយាយដើមខ្លួនថាលោកនាយកសាលាអោយចេញរៀនមុនម៉ោងហើយត្រូវនាយកសាលា ហៅទៅស្តីឲ្យ និងធ្វើកិច្ចសន្យាទើបជនបង្ក ខឹងវាយលើជនរងគ្រោះ ត្រូវបានមិត្តភក្រ្ត័ថតវីឌីអូ បាញ់ឲ្យហើយជនបង្កបានយកវីឌីអូ ទៅផុសក្នុងសង្គមហ្វេសប៊ុក ។
នៅថៃ្ងទី២៥ខែតុលាឆាំ្ន២០២៣វេលាម៉ោង១៤:៣០នាទី កំលាំងប៉ុស្តិ៍និងខណ្ឌបានអញ្ជើញអាណាព្យាបាលសិស្សទាំងសងខាងមកប៉ុស្តិ៍ ដើម្បីធើ្វការសម្របសម្រួលករណីខាងលើនេះដោយភាគីជនរងគ្រោះឲ្យ ភាគីបង្កថតឡាយវីដេអូសុំទោសជាសាធារណៈ និងធើ្វកិច្ចសន្យាពុំមានគុំគួន បញ្ឈប់ចេញជាសារសំឡេងផ្សេងៗ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
