Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃើញ «កំណប់មាស» នៅក្នុង​ល្អាង​ភ្នំ យក​ទៅ​ធនាគារ​ដើម្បី​ដូរ​យក​លុយ តែ​មិន​នឹកស្មាន​ផ្អើល​ដល់​ប៉ូ​លិស ជា​លទ្ធផល ទទួល​មេរៀន​ចងចាំ​មួយ​ជី​វិត

ថ្ងៃមួយក្នុងឆ្នាំ ១៩៨០ បុរសចំណាស់ម្នាក់ឈ្មោះ Duong មកពី Binh Lo ប្រទេសចិន បានឡើងភ្នំទៅកាប់អុសដូចធម្មតា។ យ៉ាងណាមិញ ដោយសារតែអាកាសធាតុនៅថ្ងៃនោះក្តៅពេក បុរសចំណាស់ម្នាក់នេះក៏សម្រេចចិត្ត ចូលទៅក្នុងរូងភ្នំតូចមួយដែលនៅក្បែរនោះ ដើម្បីសម្រាក។

នៅក្នុងរូងភ្នំងងឹត លោក ឌួង ក្រឡេកមើលជុំវិញ ស្រាប់តែឃើញពន្លឺចាំងផ្លេកៗ នៅចុងរូងភ្នំ។ ដោយចង់ដឹងចង់ឃើញ បុរសចំណាស់រូបនេះក៏បានចូលទៅជិត ហើយភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានរកឃើញដុំមាសដែលមានសិលាចារឹកចម្លែក លាក់នៅពីក្រោយថ្ម និង​បានចាប់​ផ្ដើម​សង្ស័យ​ថា តើ​នរណា​លាក់​មាស​ដ៏​ច្រើន​ក្នុង​ល្អាងបែប​នេះ។

នៅពេលដែលបានជួបនឹងទ្រព្យសម្បត្តិដ៏ច្រើនបែបនេះ បុរសចំណាស់ម្នាក់នេះដែលមិនធ្លាប់ជាអ្នកមាន បានព្រួយចិត្តជាខ្លាំង និងនាំយកមាសទាំងអស់មកផ្ទះភ្លាមៗ។ តែទោះជាយ៉ាងណា ភាពរីករាយរបស់លោក ដួង បានធ្វើឲ្យស្រងាកចិត្តភ្លាមៗ នៅពេលដែលកូនប្រុសរបស់គាត់សង្ស័យថា មាសដែលគាត់បានរកឃើញអាចជាក្លែងក្លាយ ឬជាលង្ហិន។ បន្ទាប់ពីសួរនាំយ៉ាងយកចិត្តទុកដាក់ពីព័ត៌មានអំពីមាស កូនប្រុសបានណែនាំឲ្យឪពុក នាំយកទៅហាងមាស ដើម្បីត្រួតពិនិត្យជាបណ្តោះអាសន្ន។

ក្រោយ​ពី​ពិនិត្យ​​រួច ម្ចាស់​ហាង​មាស​បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ទៅ​កាន់​លោក​ទាំង​២​នាក់​ថា វាជាដុំ​មាស​ពិត។ ដោយសារតែដុំមាសមានសិលាចារឹកពិសេស ម្ចាស់ហាងមាសមានការចង់ដឹង ក៏បានសួរថា «តើអ្នកទាំងពីរបានវាពីណា?»។

ឮដូច្នេះ ទឹក​មុខ​របស់លោក ឌួង បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ ហើយ​គាត់​បាន​ឆ្លើយ​ថា «ដុំ​មាស​នេះ​បាន​បន្សល់​ទុក​ពី​ដូនតា​ខ្ញុំ» រួច​ក៏​ចាក​ចេញ​ទៅ​យ៉ាង​លឿន។ បន្ទាប់ពីបានឮចម្លើយរបស់បុរសចំណាស់ ម្ចាស់ហាងមាសមិនបានយកចិត្តទុកដាក់ខ្លាំងពេកទេ ព្រោះមិនមែនជារឿងចម្លែកទេ ដែលកំណប់របស់ដូនតា ត្រូវបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។

ផ្អើលពេញមួយយប់ កូន​ប្រុសរបស់លោក ឌួង ដែលមានការ​ព្រួយ​បារម្ភ បាន​ប្រាប់​ឪពុក​ឲ្យ​ប្រគល់​ដុំ​មាសទាំងនោះ ​ជូន​រដ្ឋ។ ទោះជាយ៉ាងណា លោក ឌួង មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ណែនាំរបស់កូនប្រុស​នោះ​ទេ ហើយ​ក៏​រៀប​គម្រោង “ដូរ​មាស​ជា​ប្រាក់” យ៉ាង​ឆាប់​រហ័ស ដើម្បី​ជៀស​វាង​ការ​យល់​សប្តិ​ដ៏​វែង​ឆ្ងាយ។

បន្ទាប់គិតរួច ​បុរស​ចំណាស់​ម្នាក់​នេះ​ និង​កូន​ប្រុស ក៏បាន​នាំ​មាស​ខ្លះ​ទៅ​ធនាគារ​ក្នុង​ស្រុក ​ដើម្បី​ដូរ​យក​លុយ។ តែមិន​យូរ​ប៉ុន្មាន ​ក្រោយ​មក​ដល់​ធនាគារ ឪពុកកូន​ទាំង​ពីរ​នាក់ ក៏​ត្រូវ​បាន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស។

យោងតាម ​​Sohu ខណៈពេលដែលកំពុងធ្វើប្រតិបត្តិការ បុគ្គលិកធនាគារបានកត់សម្គាល់ឃើញដុំមាសមិនធម្មតា និងអាកប្បកិរិយាគួរឱ្យសង្ស័យរបស់លោក ឌួង និង​កូន​ប្រុស​របស់​គាត់ ដូច្នេះ​ពួក​គេ​ក៏សម្រេច​ចិត្ត​ទូរស័ព្ទ​ទៅ​ប៉ូលិស។ ទន្ទឹមនឹងនោះ អ្នក​ជំនាញ​មួយ​ចំនួន​ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​មកវាយ​តម្លៃ​ចំនួន​មាស​ដែល​បាន​រក​ឃើញ​ផង​ដែរ។ ទីបំផុត ពួកគេបានសន្និដ្ឋានថា មាសខាងលើមានប្រភពមកពីរាជវង្ស «ថាង» ក្នុងប្រទេសចិន ហើយបានប្រគល់វាទៅឱ្យរដ្ឋបាលបេតិកភណ្ឌវប្បធម៌ចិន។

យោងតាមមាត្រា ៦៤ នៃច្បាប់របស់ប្រទេសចិន ស្តីពីការការពារវត្ថុបុរាណវប្បធម៌ ជនណាដែលប្រព្រឹត្តអំពើ “ជួញដូរ” វត្ថុបុរាណវប្បធម៌ជាតិ ដើម្បីរកប្រាក់ចំណេញ ការចែកចាយឯកជន ឬការកាន់កាប់ដោយខុសច្បាប់នូវវត្ថុបុរាណវប្បធម៌របស់រដ្ឋ នឹងត្រូវកាត់ទោសឱ្យទទួលខុសត្រូវព្រហ្មទណ្ឌ។

តែដោយចាត់​ទុក​ថា ​ការ​ដោះ​ដូរ​មាស​ជា​ប្រាក់ ពីសំណាក់​បុរសជាឪពុក និងកូនទាំងពីរ ព្រោះតែភាពល្ងង់ខ្លៅ ទើបសមត្ថកិច្ចបានត្រឹមតែរិះគន់ និងព្រមានថា បើនៅតែបន្តប្រព្រឹត្តបទល្មើសដោយចេតនានេះទៀត នឹងត្រូវទទួលទោសទណ្ឌតាមច្បាប់មិនអាចលើកលែងបានឡើយ។

គេ​អាច​មើល​ឃើញ​ថា ​ដោយ​សារ​តែ​ភាព​ល្ងង់​ខ្លៅ​​ និង​ការ​លោភលន់​នោះ​ លោក ឌួង និង​កូន​ប្រុស ​បាន​រុញ​ខ្លួន​ទៅ​លើ​ផ្លូវ​ខុស ហើយនេះ​ក៏​ជា​មេរៀន​ព្រមាន​មួយ​សម្រាប់​អ្នក​ដទៃ​​ទៀត​ផងដែរ។ សូមបញ្ជាក់ថា វត្ថុបុរាណវប្បធម៌ដែលបន្សល់ទុកនៅលើទឹកដីចិន គឺជាកម្មសិទ្ធិរបស់រដ្ឋចិន ដូច្នេះប្រសិនបើអ្នករកឃើញដោយចៃដន្យ អ្នកគួរតែស្ម័គ្រចិត្តប្រគល់វាទៅអាជ្ញាធរដើម្បីការពារ និងអភិរក្ស ជៀសវាងការលោភលន់ ព្រោះអ្នកទំនងជានឹងត្រូវទទួលបានរង្វាន់លើកទឹកចិត្តដ៏ច្រើន សម្រាប់សកម្មភាពស្មោះត្រង់របស់អ្នក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×