Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​បង្ក​ហិ.ង្សា​លើ​កូន​នេន២អង្គ បែ.ក​ក្បា.ល​គួរឲ្យ​អាសូ​រ ទីបំផុត ព្រះចៅ​អធិការ​វត្ត​បាន​ចេញ​មក​សារភាព​កំហុស និង​លើកឡើង​ហេតុផល​បែបនេះ

កាលពីពេលថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតមានការខឹងសម្បារជាខ្លាំង ក្រោយពីបានឃើញរូបភាពដ៏គួរឲ្យអាសូរ ដែលកូននេន២អង្គ ត្រូវបានចៅអធិការវត្ត «វេឡុវ័ន ដោកពោយ គោកក្រោល» ប្រើអំពើហិង្សាវាយរហូតបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវចូលមន្ទីរពេទ្យដើម្បីដេរមុខរបួស។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ បានកើតឡើងនៅ «វត្តវេឡុវ័ន ដោកពោយ គោកក្រោល» ស្ថិតនៅក្នុងភូមិឬស្សីសាញ់ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ដែលបង្កឡើងដោយព្រះតេជគុណ បឿត សុម៉ៅសុវណ្ណរ៉ា ដែលមានតួនាទីជាព្រះចៅអធិការក្នុងវត្តផ្ទាល់តែម្តង។

ទាក់ទងនឹងករណីនេះ ព្រះចៅអធិការ បឿត សុម៉ៅសុវណ្ណរ៉ា បានមានសង្ឃដីការបំភ្លឺប្រាប់បណ្តាញសារព័ត៌មានថា ព្រះតេជគុណពិតជាបានជ្រុលដៃ ប្រើអំពើហិង្សាទៅលើកូននេន២អង្គ ឲ្យរងរបួសពិតប្រាកដមែន។ ហើយមូលហេតុដែលឈានដល់ការប្រើហិង្សានេះ គឺជាការប្រៀនប្រដៅចំពោះសាមណេរគ្រប់អង្គ ដែលបានប្រព្រឹត្តខុស លួចប្រាក់ លួចឆាន់ចង្ហាន់ខុសពេលវេលា និមន្តចេញពីវត្តដោយពុំមានការអនុញ្ញាត និងនិមន្តទៅស្រង់ទឹកវាលស្រែ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណាំពុទ្ធបរិស័ទ ជាដើម។

ព្រះចៅអធិការអង្គនេះបន្តថា ក្នុងអំឡុងពេលហេតុការណ៍នោះ ព្រះតេជគុណបានយករំពាត់វាយសាមណេរប្រមាណ ៤, ៥ អង្គ ដោយក្នុងមួយអង្គវាយចំនួន២រំពាត់។ លុះវាយមកដល់សាមណេរអង្គទី៤ ស្របពេលកំពុងក្រាប ក៏មានសាមណេរមួយអង្គទៀតឱនមក ក៏បង្កឲ្យត្រូវចំព្រះកេសបណ្ដាលឲ្យបែកចេញឈាម ហើយនៅពេលព្រះតេជគុណវាយចំ គឺសាមណេរនៅមិនស្ងៀមឡើយ រួចក៏ស្ទុះរត់ទៅបុកនឹងជញ្ជាំងទៀត ដោយព្រះតេជគុណផ្ទាល់មិនដឹងថាបុកខ្លាំងដល់កម្រិតណាឡើយ។

ទោះជាយ៉ាងណា ក្រោយករណីនេះបានកើតឡើងមួយថ្ងៃ រហូតដល់អាជ្ញាធរក្នុងមូលដ្ឋានចុះអន្តរាគមន៍ ទីបំផុត នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ខាងហ្វេសប៊ុកផេក «វត្តវេឡុវ័ន ដោកពោយ គោកក្រោល» ក៏បានធ្វើការបង្ហោះនូវលិខិតកិច្ចសន្យា បញ្ឈប់សកម្មភាពប្រើប្រាស់ហិង្សាលើសាមណេរ ជាលើកទី២ ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ខណៈព្រះចៅអធិការ បឿត សុម៉ៅសុវណ្ណរ៉ា បានសន្យាថា នឹងបញ្ចប់អំពើហិង្សាគ្រប់ទម្រង់ និងងាកមកបង្រៀនអប់រំភិក្ខុ សាមណេរ ក្នុងវត្តតាមបែបអហិង្សាវិញ បើមានករណីហិង្សានេះកើតឡើងជាលើកទី៣ទៀត លោកនឹងលាចាកសិក្ខាបទ និងព្រមទទួលទោសចំពោះមុខច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×