Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​កាន់​អំបោស​ចាំ​សម្អាត​កញ្ចក់​រថយន្ដ​តា​ម​ស្ដុ​ប ក្រោម​កម្ដៅថ្ងៃ​ក្ដៅហែ​ង បុរសចិត្តធម៌ម្នាក់​ខំ​ហៅ​ទៅ​ធ្វើការ​ជាមួយ​ឲ្យ​ប្រាក់ខែ​សមរម្យ ស្រាប់តែ​ក្មេងប្រុស​នោះ​បោះសម្តី​ប៉ុន្មាន​ម៉ាត់ ឮ​ហើយ​ស្រងាកចិត្ត​មិន​ស្ទើរ

spot_img

ទាក់ទងរឿងក្មេងៗ នៅតាមចំណុចភ្លើងស្តុបមួយចំនួន ដែលក្នុងដៃរបស់ពួកគេមានអំបោសស្លាបមាន់ ដើម្បីចាំបោកសម្អាតកញ្ចក់រថយន្តអ្នកដំណើរឆ្លងកាត់ ជាថ្នូរសុំប្រាក់បន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ បើតាមសង្កេតឃើញ គឺពួកគេប្រហែលជាពិបាកក្នុងការរកប្រាក់ចំណូលណាស់ ព្រោះតែម្ចាស់រថយន្តភាគច្រើនមិនពេញចិត្ត ហើយក៏កម្រមានអ្នកចិត្តល្អឲ្យលុយនោះទេ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺថ្មីៗនេះ ស្រាប់តែមានបុរសចិត្តធម៌ម្នាក់បានបង្ហោះសារនៅលើបណ្តាញសង្គម បានបញ្ជាក់ប្រាប់ស្ទើរតែមិនគួរឲ្យជឿថា ដោយសារតែងតែឃើញក្មេងប្រុសអាយុប្រហែលជាង១០ឆ្នាំម្នាក់ ដែលឈរកាន់អំបោសស្លាបមាន់ ចាំបោសសំអាតរថយន្តអ្នកដំណើរទាំងកណ្តាលថ្ងៃក្តៅហែងគួរឲ្យអាណិត នៅថ្ងៃមួយគាត់ក៏សាកសួរក្នុងបំណងល្អ ដើម្បីឲ្យរូបគេចាកផុតពីភាពលំបាកមួយនេះ ទៅធ្វើការក្នុងចម្ការរបស់គាត់ ដោយផ្តល់ប្រាក់ខែឲ្យសមល្មមផងដែរ ប៉ុន្តែ ផ្ទុយទៅវិញ ស្រាប់តែក្មេងប្រុសរូបនោះបានបដិសេធ និងប្រាប់ពីហេតុផលមួយនេះធ្វើឲ្យគាត់ឮហើយស្រងាកចិត្តមិនស្ទើរ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Sophorn Chheng កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានបង្ហោះរូបភាពមួយសន្លឹក និងសរសេររៀបរាប់ឲ្យមហាជនបានដឹងបែបនេះថា៖ «ជិះជួបប្អូនប្រុសសឹងរាល់ថ្ងៃ នៅទីតាំងហ្នឹង។ ថ្ងៃនេះដាច់ចិត្តនិយាយជាមួយគាត់ ចង់ហៅគាត់ទៅនៅចាំចម្ការ។ ខ្ញុំឲ្យមើលគោ ប្រាប់គាត់ថាពូឲ្យប្រាក់ខែគាត់២៥០ដុល្លារ មានកន្លែងស្នាក់នៅស្រាប់ ម្ហូបអាចរកក្នុងដីចម្ការហូបបាន អត់ខ្វះទេ។ ដឹងគាត់ថាម៉េចទេ? ខ្ញុំអត់ទៅទេពូ ខ្ញុំនៅនេះ ទោះក្តៅតិចមែនតែអាចរកបាន៣០០ដុល្លារ ទៅ៥០០ដុល្លារ ក្នុងមួយខែ តាមភ្លៀងឬអត់។ អត់ពិបាកខ្លាចគេស្តីឲ្យផង ខ្ញុំក៏ញញឹមហើយប្រាប់វិញថា អាក្អូនស្តុបខៀវហើយ ពូទៅហើយ រឿងការពិត»។

ទោះជាយ៉ាងណា ក្រោយពីបានឃើញគណនីខាងលើបានលើកឡើងបែបនេះ អ្នកលេងបណ្តាញសង្គមដែលហាក់មិនជឿ បានសម្តែងការហួសចិត្តថា៖ «រកបានច្រើនម្ល៉េះ តិចទៀត គិតរកបីកូនទៅបង្កើតរបរហ្នឹងដែរហើយ!» ។ រីឯមហាជនជាច្រើនទៀត ក៏បានបង្ហាញអារម្មណ៍ពិតចំពោះក្មេងៗតាមស្តុបថា៖ «និយាយត្រង់ក្មេងៗនៅតាមស្តុបអាណិតកម្រិតណា ក៏ខ្ញុំមិនអោយដែរដាច់ខាត ព្រោះម្នាក់ៗមិនព្រមនៅក្នុងមណ្ឌលទេរត់មកធ្វើចឹង អ្នកខ្លះមិនអោយកូនទៅរៀនទេ ដឹកយកមកដាក់តាមស្តុបចឹង, ខ្ញុំមិនដែលឲ្យទេ ព្រោះឲ្យដូចជាការលើកទឹកចិត្ត និងជំរុញពួកគេចឹង។ ឲ្យលុះណា ក្នុងលក្ខខណ្ឌឃើញថាពួកគាត់ពិតជាគ្មានជម្រើសតែម្ដង, សម្រាប់ក្មេងៗតាមស្តុបចឹង ខ្ញុំមិនដែលផ្តល់ឱ្យទេ​ ខ្ញុំឱ្យចាស់គ្មានទីពឹង និងជនពិការ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×